ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​១៣​នាក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ក្នុង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​២​ថ្ងៃ​ដោយឡែក​ពី​គ្នា សរុប​ចំនួន​១៣​នាក់ រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់​ចេញ​នូវ​បទបញ្ជា ដល់​កងកម្លាំង​ជំនាញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​គ្រប់ ស្រុក​/​ក្រុង ជា​លទ្ធផល​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤-១៥​ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី និង​ភូមិសាស្ត្រ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ចំនួន​១៣​នាក់​។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣​នាក់ នៅ​ភូមិ​ប្រឡាយ​លួង ឃុំ ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មានឈ្មោះ ១-​ឡា​ច ឡុ​ញ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ២-​ឈុ​ន ច​ន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ចាន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។ លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ គឺ​យើង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វា​តា​មីន អាយ​ស៍​(​ខេ​ទឹកកក​)​ចំនួន​៥​កូន​ថង់ ទម្ងន់​ស្មើ​២,៤៧​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​១៦​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ធំ ម៉ូតូ​៥​គ្រឿង កាំបិត​ចំនួន​៥​។

ចំពោះ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ទាំង​១៣​នាក់ រួម​ទាំង​វត្ថុ​តាង នៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ដែរ​៕