ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ជប៉ុន​ផ្តល់​ថវិការ​សាងសង់​តារាង​បាល់ទាត់​ដល់​អនុ​វិទ្យាល័យ​ត្រពាំង​បេង

7 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ក្រុម​និស្សិត​ CUE មក​ពី​ប្រទេស​ជប៉ុន បាន​រាយ​អង្គាស​ថវិការ​មនុស្សធម៌​មក​ជួ​យកសាង​តារាង​បាល់ទាត់​ធំ​ទូលាយជា​បន្តបន្ទាប់​ជា​ច្រើន​កន្លែង …

ខេត្តកំពង់ចាម​ ៖ ក្រុម​និស្សិត​ CUE មក​ពី​ប្រទេស​ជប៉ុន បាន​រាយ​អង្គាស​ថវិការ​មនុស្សធម៌​មក​ជួ​យកសាង​តារាង​បាល់ទាត់​ធំ​ទូលាយជា​បន្តបន្ទាប់​ជា​ច្រើន​កន្លែង រួម​នឹង​ផ្តល់​សម្ភារ​​ជា​ច្រើន​ទៀត គិត​សរុបទឹកប្រាក់​ប្រមាណ​ជាង​៩​ម៉ឺន​ដុល្លារ រួម​ទាំង​តារាង​បាល់ទាត់​ថ្មីស្រឡាង​១ក្នុង​បរិវេណ​អនុ​វិទ្យាល័យត្រពាំង​បេង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​បេង ឃុំ​បារាយ​ណ៍ ស្រុក​ព្រៃឈរ ហើយ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោម​អធិបតីភាព​លោក ​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់​យុវជន ​និង​កីឡាខេត្ត ​ព្រមទាំង​ស​ការី​ជា​ច្រើន​នាក់​ទៀត ។

លោក ហែម ហ៊ែ​ល នាយក​អនុ​វិទ្យាល័យ​ត្រពាំង​បេង ឲ្យ​ដឹង​ថា អនុ​វិទ្យាល័យ​មាន​២​អគារ​ និង​បឋមសិក្សា​១​អគារ ​បាន​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ចំនួន​១​ខ្នង​មាន​៥បន្ទប់​ ហើយ​នៅ​ឆ្នាំ​២០០៩គណៈកម្មការ​សាលា​បាន​ស្នើ​សុំ​ពី​អង្គការ​ស្ពាន ដោយ​បាន​កសាង​នូវ​អគារ
សិក្សា​១​ខ្នង ​មាន​៦​បន្ទប់​ ក្នុង​នោះ​ថវិការ​បដិភាគ​ចំនួន​៤.៨០០​ដុល្លារ ។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១៦នេះ​អង្គការ TDO បាន​ជួយ​កសាង​តារាង​បាល់ទាត់      ដែល​ផ្តល់​ប្រ​យោ​ជ​ន៏​សម្រាប់​វិស័យ​កីឡា​ឲ្យ​មានសន្ទុះ​ការ​រីក​ចម្រើន ដើម្បី​ទៅ​ប្រកួត​ជាមួយនឹង​សាលា​ដ៏​ទៀត ។

លោក​ SHOHEI FUKUDA តំណាង​ឲ្យ​ក្រុម​និស្សិត​ជប៉ុន បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មានការ​ណែនាំ​ពីលោក​ប្រធាន​មន្ទី​អប់រំ​យុវជន ​និង​កីឡា​ខេត្ត ដែល​បាន​លើក​ឡើង​ថា អនុ​វិទ្យាល័យ​ត្រពាំង​បេង​នេះមិន​មាន​តារាង​បាល់ទាត់ ទើប​រូប​លោក​បាន​ចលនា​ថវិកាមក​កសាង​តារាង​បាល់ទាត់​ ហើយ​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា សម្រាប់​ឲ្យ​ក្រុមកីឡា​បាល់ទាត់​២​ក្រុម​ហ្វឹក​ហ្វឺន​ ។

លោក​ ហ៊​ន់ ស៊ា​ង​ហុង ប្រធាន​អង្គការ​ TDO បាន​ឲ្យ​ដឹង​ថា​ តារាង​បាល់​ទាន់​នេះ​ក៏​មាន​សាលា​ផ្សេង​ទៀតចង់បាន​ដែរ តែ​ដោយសារ​មានការ​ស្នើ​សុំ​ពី   ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត ហើយ​ក៏ជា​កិច្ច​សហ​ប្រតិបត្តិការ​ដែល​រូប​លោកធ្លាប់​បាន​បំពេញការងារ​ជា​ច្រើន​ឆ្នាំ​ជាមួយនឹង​មន្ទី​អប់រំ​ខេត្ត ទើប​សម្រេច​មក​កសាង​ជូន​ដល់​អនុ​វិទ្យាល័យ​ត្រពាំង​បេង ។ បន្ទាប់​ពី​ទទួល​បាន​នូវ​សមិទ្ធផល​ថ្មី​នេះ​សូម​ឲ្យ​ប្អូន​ៗ​ជាសិស្សសាលា​ប្រឹងប្រែង​លើកតម្កើត​វិស័យ​កីឡា​ឲ្យ​មានការ​រីក​ចម្រើន ។

លោក ​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត មាន​ប្រសា​ស​ន៍ឲ្យ​ដឹង​ដែរ​ថា រូប​លោក​ពិតជា​មាន​ក្តី​រំភើប​រីករាយនៅ​ពេល​ដែល​បាន​មក​ចូលរួម​សម្ពោធ​តារាង​បាល់ទាត់​នា​ពេល​នេះ សម្រាប់ថវិកា​ដែល​បាន​មក​គឺ​សុទ្ធសឹងតែ​ជា​របស់​ក្រុម​និស្សិត​ជប៉ុន​ជា​ច្រើន​នាក់ ។ សូម​ឲ្យ​ប្អូន​ៗ​ដែល​កំពុង​តែ​សិក្សា​នៅ​អនុ​វិទ្យាល័យ​ត្រពាំង​បេង ត្រូវ​តែ​ខិតខំ​ហ្វឹកហាត់​លើ​វិស័យ​កីឡាបាល់ទាត់​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដូច​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ព្រោះថា​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​ប្រទេស​កម្ពុជា​នឹងក្លាយទៅជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា ។

ក្នុង​ឪ​កាស​នោះ​ដែរក៏​​មាន​ពិធី​បំពាក់​មេដាយ ចែក​បណ្ណ​ស​សើរដល់​និស្សិត​ជប៉ុន ព្រ​ម​ទាំង​ចែក​សៀវភៅ​ដល់​សិស្ស​ជាង​២០០​នាក់ សម្ភារ​កីឡា​ថែម​ទៀត​ផង​ដែរ​ ៕