ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញតបឆាត លុះ​មើលកាមេរ៉ាឃើញនិស្សិត​ម្នាក់​លើកៅអីហាត់ប្រាណ​ ទើបដឹងយ៉ាង​រន្ធ.ត់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យុវជន​ជា​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ម្នាក់​ ត្រូវ​ដុំ​ដែក​សង្កត់ពីលើ​បំពង់ក​ បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ​៖ ​យុវជន​ជា​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ម្នាក់​ ត្រូវ​ដុំ​ដែក​សង្កត់ពីលើ​បំពង់ក​ បណ្តាល​ឱ្យ​ស្លា.ប់​ជាប់​នឹង​កៅអី​ហាត់ប្រាណ​ ខ​ណៈពេលជនរងគ្រោះ​ហាត់ប្រាណ​លើកដុំដែក​ខុស​បច្ចេកទេស​ហើយរបូត​ដៃ​សង្កត់ចំពង់ក​ ។

​ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៩​និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២ ក្នុង​បុរី​ភ្នំពេញ​ថ្មី ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៤ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

យុវជន​​រងគ្រោះ​ឈ្មោះ​ផេ​ន ចាន់​នី (​ហៅ ពៅ ) អាយុ​២១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត ភូមិ​ត្របែក ឃុំ​ជើងព្រៃ ស្រុក​បា​ធា​យ ខេត្ត​កំ​ពង​ចាម ។

តាម​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា យុវជនរងគ្រោះ​​រូប​នោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដែល​រាប់អាន​គ្នា​ឱ្យ​មក​ស្នាក់​នៅ​ជួយ​មើល​ការ​ខុស​ត្រូវ ខ​ណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ទៅ​រស់នៅ​ក្រៅប្រទេស ។ នៅ​វេលា​ព្រឹក​យុវជន​រងគ្រោះ​រូប​នោះ​តែង​ឆាត​ទៅ​លេង​ម្ចាស់ ។

​​តាម​ប្រភព​​ព័ត៌មានបាន​​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​មិនឃើញ​​​យុវជនរងគ្រោះ​ឆាតមក ក៏​បាន​បើក​កា​មេ​រ៉ា​សុ​វត្ថិ​ភាព​មើល ស្រាប់តែ​ឃើញ​យុវជនរងគ្រោះ​​រូប​នោះ​បាន​ដេក​លើ​កៅអី​ហាត់ប្រាណ ដោយ​មានការ​សង្ស័យ​ម្ចាស់ផ្ទះ​ក៍បាន​តេ​ទៅ​បងប្អូន​ដែល​នៅ​ជិតខាង​ឲ្យ​ទៅ​ជួយ​មើល ​ទើប​ដឹង​ថា ​ជនរងគ្រោះ​ស្លា.ប់​បាត់​ទៅ​ហើយ ក៍រាយ​ការណ៍​ប្រាប់​នគរបាល​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើងតែម្តង​ ។​ នៅ​ព្រឹក​នោះ នគរបាល​ជំនាញ ក៍បាន​ចុះ​ទៅ​ពិនិត្យស.ពជនរងគ្រោះ​ ​ដើម្បី​រក​មូលហេតុ​នៃ​ការ​ស្លា.ប់​អោយ​បាន​ច្បាស់​។

តាម​នគរបាល​ជំនាញ បានអោយ​ដឹង​ថា យុវជនរងគ្រោះ​​រូប​នោះ ត្រូវ​ដុំ​ដែក​សង្កត់​ចំ​បំពង់ក ​បណ្តាល​ឱ្យ​ស្លា.ប់​បាត់់បង់​ជី​វីត​នៅ​ពេល​ហាត់ប្រាណ​របូត​ដុំ​ដែក ដែល​មាន​ទម្ងន់​ម្ខាង​ៗ​​ចំនួន​១៥​គីឡូក្រាម ។

​ក្រោយពេលកើតហេតុ ស​.ពជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ