ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណែទម្រង់​ដោយ​មិន​មានការ​អនុម័ត​គឺ​មិន​គ្រប់គ្រាន់​ទេ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​និយាយ​ថា គោលនយោបាយ «Thailand 4.0» របស់​រដ្ឋាភិបាល​ថៃ នឹង​បរាជ័យ​ប្រសិនបើ​គ្មាន​ការ​វិនិយោគ​ពី​រដ្ឋាភិបាល​ទៅ​លើ​ធនធានមនុស្ស កំណែទម្រង់ពន្ធ

ប្រទេស​ថៃ ៖ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​និយាយ​ថា គោលនយោបាយ «Thailand 4.0» របស់​រដ្ឋាភិបាល​ថៃ នឹង​បរាជ័យ​ប្រសិនបើ​គ្មាន​ការ​វិនិយោគ​ពី​រដ្ឋាភិបាល​ទៅ​លើ​ធនធានមនុស្ស កំណែទម្រង់ពន្ធ អនុម័ត​ថវិកា​សម្រាប់​ពហុ​ឆ្នាំ កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​ជំរុញ​តម្លាភាព ។

លោកស្រី Pavida Pananond សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Thammasat University បាន​និយាយ​ថា គោលនយោបាយ Thailand 4.0 និង Prem Model អាច​ជំរុញ​លទ្ធផល​ដែល​ចង់បាន​សម្រាប់​ប្រទេស​ថៃ​ឬ​អត់​នោះ​ទេ ។ អ្វី​ដែល​លោកស្រី​ចង់​សំដៅ​នោះ គឺ​គំរូ​នយោបាយ​ដែល​បាន​ស្នើ​ដោយ​សមាជិក​មួយ​ចំនួន​របស់​សភា តម្រង់​ទិស​កំណែទម្រង់​ជាតិ សម្រាប់​នាយក​រដ្ឋមន្ត្រី លោក Prayut Chan-o-cha ធ្វើ​តាម​គន្លង​របស់​អតីត​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​បច្ចុប្បន្ន​របស់​ក្រុមប្រឹក្សា​ផ្ទាល់ខ្លួន គឺ​ឧត្តមសេនីយ៍ Prem Tinsulanonda​។

អ្នកស្រី​បាន​ប្រាប់​វេទិកា​ថា ៖ «​តើ​រដ្ឋាភិបាល​បន្ទាប់​របស់​ប្រទេស​ថៃ អាច​នាំ​មក​នូវ​កំណែទម្រង់សេដ្ឋកិច្ច​ដ៏​ពិតប្រាកដ​ឬទេ? ហើយ​គំរូ​តាម​ឧត្តមសេនីយ៍ Prem គឺជា​ការ​រៀបចំ​បែប​ប្រជាធិបតេយ្យ​តែ​ពាក់កណ្តាល​ទេ ។ វា​បាន​នាំ​មក​នូវ​ការ​លូតលាស់​ពិតមែន ប៉ុន្តែ​បរិបទ​ពេល​នេះ គឺ​ខុស​ពី​មុន » ។

លោក Stanley Kang នាយក​នៃ​សភាពាណិជ្ជកម្ម Joint Foreign Chambers of Commerce ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា វិស័យ​ឯកជន​ត្រូវការ​ស្ថិរភាព​នយោបាយ គោលនយោបាយ​វិនិយោគ​ច្បាស់លាស់ និង​បរិស្ថាន​អាជីវកម្ម​ដ៏​បើក​ទូលាយ​មួយ ។ លោក​ថា ៖ « រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង ហើយ​ពួក​យើង​ពិតជា​ត្រេកអរ​នឹង​ការ​ខិតខំ​នោះ​ណាស់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​នៅ​តែ​ត្រូវការ​ជំនួយ​យ៉ាងច្រើន​ពី​ការ​ធ្វើ​សកម្មភាព​ទូលាយ​ជាង​នេះ និង​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្នុង​CLMV(​កម្ពុជា​, ឡាវ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម​) ទើប​អាច​រក្សា​ការ​លូតលាស់​នេះ​បាន » ។

លោក Ulrich Zachau តំណាង​ធនាគារពិភពលោក (World Bank) ថ្លែង​ថា ទោះជា​ប្រទេស​នេះ​មានការ​លូតលាស់​យ៉ាង​រឹង​មាំ និង​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ពិតមែន ប៉ុន្តែ​ថៃ​នៅ​តែ​ជា​ប្រទេស​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​៣ ដែល​មានការ​លូតលាស់​សេដ្ឋកិច្ច​មធ្យម​ក្នុងឆ្នាំនេះ ដែល​ប្រទេស​២​ទៀត គឺ​សិង្ហ​បុរី និង​ព្រុយ​ណេ ។

លោក Zachau បន្ថែម​ថា បើ​មើលទៅ​លើ​បទ​ពិសោធន៍​អាជីវកម្ម ការ​បង្កើត​ថ្មី ការ​លូតលាស់​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ សមត្ថភាព​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រសិទ្ធភាព​នៃ​ទីផ្សារពលកម្ម បង្ហាញ​ថា ចំណុច​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ​បាន​សាបរលាប​ហើយ ។ ប្រទេស​ថៃ​មិនមែន​ជា​អ្នក​នាំមុខ​គេ​ក្នុង​ផ្នែក​ភស្តុ​ភារ​ទៀត​ទេ ហើយ​ប្រទេស​ជិតខាង​ក៏​បាន​តាម​ទាន់​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ដូច​ជា គុណភាព​នៃ​ផ្លូវថ្នល់ ផែ និង​អាកាសយានដ្ឋាន ជាដើម ។

ប៉ុន្តែ​យ៉ាងណា​ក្តី ធនាគារពិភពលោក​ក៏​បាន​សរសើរ​ប្រទេស​ថៃ អំពី​កំណែទម្រង់ពន្ធ​ផង​ដែរ​ព្រោះ​វា​បាន​ជួយ​កាត់​បន្ថយ​សម្ពាធ​ពន្ធ និង​ជួយ​ដល់​ការ​ចែក​ប្រាក់​ចំណូល​ក្នុង​ប្រទេស ។

លោកស្រី​Pavida បាន​យល់​ស្រប​នឹង​ការ​ព្រួយបារម្ភ​របស់​លោក Zachau ទៅ​លើ​វិធី​ក្នុង​ការ​អនុម័ត​កំណែទម្រង់​ទាំងនោះ ដែល​បាន​ជំរុញ​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​​រដ្ឋមន្ត្រី Prayuth ។ អ្នក​នាង​និយាយ​ថា ៖ «​រដ្ឋាភិបាល​ថៃ គឺ​ល្បីឈ្មោះ​ខាង​មាន​គម្រោង​ល្អ ប៉ុន្តែ​អនុម័ត​មិន​បាន » ។

លោកស្រី​និយាយ​ថា ៖ « បើ​និយាយ​ឲ្យ​សុទិដ្ឋិនិយម​ទៅ ពួក​យើង​ពិតជា​មាន​គម្រោង​ល្អ​សម្រាប់​ការ​លូតលាស់​នា​ថ្ងៃ​ខាង​មុខ​មែន ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ថា យើង​អាច​ធ្វើ​សកម្មភាព​ទាន់​ពេល​ឬ​អត់​ទេ ព្រោះ​ប្រទេស​ផ្សេង​ៗ​ក៏​កំពុង​តែ​ដំណើរការ​ទៅ​មុខ​ដែរ »  ៕