ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​មូ​ស្ល៊ីម​ពាក់​ក្រណាត់​រុំ​ក្បាល​ត្រូវ​បណ្ដេញ​ចេញពី​ហាង​កាត់សក់

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​Merete Hodne ជាងកាត់សក់​ជនជាតិ​ន័​រវេ​ស អាយុ​៤៧​ឆ្នាំ ត្រុ​វ​តុលាការ​ពិន័យ​ជា​ប្រាក់​ជាង​១.០០០​អឺ​រ៉ូ ពី​បទ​រើសអើង ដោយ​បដិសេធ​មិន​កាត់សក់​ឱ្យ​អតិថិជន​មូ​ស្ល៊ីម

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​Merete Hodne ជាងកាត់សក់​ជនជាតិ​ន័​រវេ​ស អាយុ​៤៧​ឆ្នាំ ត្រុ​វ​តុលាការ​ពិន័យ​ជា​ប្រាក់​ជាង​១.០០០​អឺ​រ៉ូ ពី​បទ​រើសអើង ដោយ​បដិសេធ​មិន​កាត់សក់​ឱ្យ​អតិថិជន​មូ​ស្ល៊ីម ដែល​ពាក់ «Hijab» ឬ​ក្រណាត់​រុំ​ក្បាល ។

អ្នកស្រី​Hodne ប្រឈម​នឹង​ការ​ជាប់គុក​៦​ខែ ពី​បទ​រើសអើង​សាសនា ដោយ​បដិសេធ​មិន​ទទួល​នាង Malika Bayan ជា​ជនជាតិ​មូ​ស្លុ​ី​ម​ដែល​ចូល​ក្នុង​ហាង​របស់​ខ្លួន​នៅ​ក្រុង​ប្រាយ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ន័​រ​វែ​ស កាលពី​ខែតុលា ឆ្នាំ​២០១៥ ។ តុលាការ​លើក​ឡើង​ថា «​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា​ចុងចោទ​មិន​បាន​ប្រព្រឹត្ដ​អំពើ​នោះ​ទេ ព្រោះ​រើសអើង​អតិថិជន​នាង Bayan ដោយ​បណ្ដេញ​ចេញពី​ហាង​កាត់សក់​របស់​ខ្លួន​ព្រោះ​ជា​ជន​មូ​ស្លុ​ី​ម​» ។ តុលាការ​សម្រេច​ពិន័យ​លោកស្រី​Hodne ជា​ប្រាក់​ចំនួន​១០.០០០​ក្រូន័រ (​ប្រាក់​ន័​រ​វែ​ស​) ឬ​ប្រហែល​១.០៧៥​អឺ​រ៉ូ និង​ត្រូវ​បង់ថ្លៃ​ដំណើរការ​រឿង​ក្ដី​ដល់​តុលាការ​ចំនួន​៥.០០០​ក្រូ​ន័​រ​បន្ថែម​ទៀត ។

មេធាវី​របស់​ចុងចោទ​លើក​ឡើង​ថា អ្នកស្រី Hodne នឹង​ប្ដឹង​ទៅ​ឧទ្ធរណ៍​ពី​ការ​សម្រេច​របស់​តុលាការ ព្រោះ​អ្នកស្រី​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ​ថា​ខ្លួន​សម្លឹង​ឃើញ​ថា​ក្រណាត់​រុំ​ក្បាល ដែល​នារី​មូ​ស្លុ​ី​ម​ពាក់​ជា​សញ្ញា​ផ្នែក​នយោបាយ  ជា​តឹកតាង​បង្ហាញ​ពី​ឧត្ដមគតិ​នៃ​គោល​គំនិត​ធ្វើ​ឱ្យ​នាង​ភ័យ​ខ្លាច​ខ្លាំង និង​ជា​និមិត្ដរូប​នៃ​សាសនា ។

នៅ​ក្នុង​ឯក​សារបាន​បញ្ជាក់​ពី​បទចោទប្រកាន់លើ​អ្នកស្រី Hodne ថា នាង Bayan បាន​ទៅ​រក​ហាង​កាត់សក់​ផ្សេង​ជំនួស​វិញ នៅ​ពេល​អ្នកស្រី Hodne មិន​ទទួល ។ អ្នកស្រី Hodne យល់ព្រម​ទទួលស្គាល់​ថា ខ្លួន​បាន​បដិសេធ​មិន​ទទួល​នាង Bayan ប៉ុន្ដែ​បដិសេធ​បទ​បោ​ទ​ប្រកាន់​ដែល​ថា ខ្លួន​រើសអើង​សាសនា ៕