ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​បាក់​ឌុ​ប មកទ​ទួល​​អាហារ​រូបករណ៍​​ពី​ព្រះ​​គ្រូ នី​សុវណ្ណ​មុនី​​រ៉េ​ត

7 ឆ្នាំ មុន

បន្ថែម​ពី​ការ​ប្រគេន​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​ ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​ មាន​ពិន្ទុរ​ខ្ពស់​ជាងគេ​ចំនួន​១៥​នាក់​នៅ​ខេត្តស្វាយរៀង​ ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​​ទ្រង់​បាន​ប្រគល់​ជូន​នូវ​អាហារ​រូបករណ៍​៤​ឆ្នាំ​ ដល់​សាមណេ២អង្គ​ ខណៈ​ដែល​សាមណេទាំង​២​ទើបតែ​សម្រេច​គោល​ដៅ​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្រោម​រូបភាព​ខិតខំ​រៀនសូត្រ​ជា​ប្រចាំ​ស្រប​ពេល​ក្រសួង​អប់រំ​កែទម្រង់​វិស័យ​អប់រំ​។

បន្ថែម​ពី​ការ​ប្រគេន​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​ ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​ មាន​ពិន្ទុរ​ខ្ពស់​ជាងគេ​ចំនួន​១៥​នាក់​នៅ​ខេត្តស្វាយរៀង​ ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​​ទ្រង់​បាន​ប្រគល់​ជូន​នូវ​អាហារ​រូបករណ៍​៤​ឆ្នាំ​ ដល់​សាមណេ២អង្គ​ ខណៈ​ដែល​សាមណេទាំង​២​ទើបតែ​សម្រេច​គោល​ដៅ​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្រោម​រូបភាព​ខិតខំ​រៀនសូត្រ​ជា​ប្រចាំ​ស្រប​ពេល​ក្រសួង​អប់រំ​កែទម្រង់​វិស័យ​អប់រំ​។

ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត​ គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​ បាន​មាន​សង្ឃដីកាឱ្យ​ដឹង​ថា ​ដោយ​យល់​ឃើញ​សាម​ណេទាំង​ពីរ​ គឺ​ព្រះ​នាម​ស្រ៊​ន់ ច​ន្ថា​ និង​ព្រះ​នាម​តុល ​សុខ ​មាន​ធ្លាប់​ស្នាក់​នៅ​វត្ត​នាគ​វ័ន ​ហើយ​តែងតែ​ខិតខំ​ព្យាយាម​រៀនសូត្រ​ជា​ប្រចាំ​ ដើម្បី​យកឈ្នះ​ការ​ប្រឡង​បាក់​ឌុ​ប ​ដែល​មានការ​រឹត​បន្តឹង ​រហូត​ជាប់​ជា​ស្ថាពរ​អាត្មាភាព​ពិតជា​ពេញចិត្ត​ផ្តល់ ​និង​ប្រគេន​ជូន​នូវ​អាហារ​រូបករណ៍​៤​ឆ្នាំ​ ជូន​សាមណេទាំង​ពីរ ​តាម​បំណង​ចង់បាន​យោង​លើ​ភាព​ខ្វះខាត​ ។

​ព្រះ​អង្គ​បន្ថែម​ទាំង​ទឹកមុខ​រីករាយ​ទៀត​ថា​ អាត្មាភាព​ពិតជា​ចង់​បំពេញ​នូវ​បំណង​របស់​សាមណេទាំង​ពីរ​ចង់​សិក្សា​រៀនសូត្រ​នៅ​ថ្នាក់​សាកលវិទ្យាល័យ ​ពោល​មិន​ចង់​ឲ្យ​មានការ​ភ័យ​បារម្ភ​រឿង​ខ្វះខាត​ផ្នែក​សិក្សា​អ្វី​ទេ​ សំខាន់​ឱ្យ​តែ​ចិត្ត​ចង់​និង​ព្យាយាម​ក្រេប​យក​ចំណេះ​វិជ្ជា​ក្លាយជា​ធនធានមនុស្ស​ជួយ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​យើង ​។​ ចំពោះ​សាមណេទាំង​ពីរ​ម្នាក់​ត្រូវ​បាន​ចូល​សិក្សា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​រចនា​ប្លង់ ​និង​មួយ​អង្គ​ទៀត​ សិក្សា​ផ្នែក​ភាសា​ជប៉ុន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​ការ​បង្ហាញ​ចេតនា​បែប​នេះ​ ក៏​​ព្រោះតែ​អាត្មាភាព​កាល​នៅ​វ័យក្មេង​ និយាយ​ពី​ផ្នែក​សិក្សា​រៀនសូត្រ​វិញ ​គឺ​មិន​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ព្រោះតែ​ជួប​បញ្ហា​ក្នុង​ជីវិត​ច្រើន ​។ ​ម្ល៉ោះហើយ​ ទើប​ស្រឡាញ់​ការ​សិក្សា​ចង់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​រៀន​ចេះ​ដឹង​ព្រមទាំង​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម​យើង​ឲ្យ​បាន​ច្រើន ​។​ បន្ថែម​ពី​ការ​ប្រគល់​ជូន​អាហារ​រូបករណ៍​អាត្មា ក៏​​ប្រគេន​ជូន​នូវ​កុំព្យូទ័រ​មួយ​អង្គ​គ្រឿង​ ដើម្បី​ជា​ជំនួយ​សម្រាប់​ទុកជា​ឯកសារ​ពេល​សិក្សា​ជា​ផ្លូវការ​ខាង​មុខ​នេះ​។

ព្រះ​អង្គ​ស្រ៊​ន់​ ច​ន្ថា​ ដែល​ចាប់​យក​ជំនាញ​សិក្សា​ភាសា​ជប៉ុន​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផង​ដែរ​ថា​ព្រះ​អង្គ​គឺជា​អ្នកស្រុក​កំពង់ចាម​ហើយ​បាន​មក​ស្នាក់​នៅ​វត្ត​នាគ​វ័ន​នេះ​ជាង​១​ឆ្នាំ​ដើម្បី​រៀន​ និង​ប្រឡង​យក​សញ្ញាប័ត្រ​បាក់​ឌុ​ប ​។ ​ពី​មុន​គិត​ថា​ ជា​សិស្ស​ស្វ័យរិន​ពិបាក​ប្រឡង​ ក៏​ជ​ម្រុ​ញ​ខ្លួនឯង​រៀន ឱ្យយ​ច្រើន​រហូត​ជាប់​ជា​ស្ថាពរ ​។​

ក្រោយ​ពេល​ជាប់​បាក់​ឌុ​ប ​ក្តី​កង្វល់​បាន​កើតឡើង​ ព្រោះ​មិន​មាន​ធនធាន​ទ្រព្យ​អ្វី​រៀនសូត្រ​បន្ត​ឡើយ​គ្រួសារ​ក្រីក្រ​ ។​ ពេល​នេះ​ ក្នុង​ចិត្ត​រីករាយ​បំផុត ​និង​ចាត់​ទុក​ថា​ជា​គុណ​មួយ​ធំធេង​ដែល​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​ មានទឹក​ព្រះ​ទ័យ​ ជួយ​គិតគូ​រ ដោយ​សន្យា​ថា​ នឹង​តស៊ូ​រៀនសូត្រ​ឲ្យ​ល្អ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​សង្គម ​និង​ឆ្លើយ​តប​ម្ចាស់​ជំនួយ​បាន​កក់ក្តៅ​ចំពោះ​ការ​មាន​សណ្តាន​ចិត្ត​នេះ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត​ ត្រៀម​ប្រគល់​ជូន​នូវ​លេប​ថប​ចំនួន​១៥​គ្រឿង ​ជូន​ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​នៅ​ខេត្ត​ស្វាយ​រៀង​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ​ដោយ​មិន​គិត​ពី​និទ្ទេស ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ ឈ្មោះ​សិស្ស​ទាំង​១៥​រូប​បាន​នឹង​​បង្ហាញ​ល​ទ្ធ​ផល​រួចរាល់​អស់​ផង​ដែរ​ នៅ​ចាំតែ​ថ្ងៃ​រៀបចំ​ពិធី​ជា​ផ្លូវការ ​នៅ​ពេល​ខាង​មុខ​នាទី​រួម​ខេត្តស្វាយរៀង​ ។