ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វែង​បំផុត​លើ​លោកនៅ​ចិន​ត​ភ្ជាប់​ពី​ភាគ​ខាង​លិចទៅ​ខាងកើត

7 ឆ្នាំ មុន

ទីភ្នាក់ងារសារព័ត៌មាន​«​ស៊ី​ន​ហួ​» ផ្សាយថា អាជ្ញាធរ​ចិន​បាន​បើក​ដំណើរការ​ផ្លូវ រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ថ្មី ចេញដំណើរ​ពី​ភាគ​ខាងកើត​ឆ្ពោះទៅ​ភាគ​ខាងលិច​បង្កើត​ឯតទគ្គ​កម្ម​ចម្ងាយ​ផ្លូវ​សរុប ២០.០០០

ទីភ្នាក់ងារសារព័ត៌មាន​«​ស៊ី​ន​ហួ​» ផ្សាយថា អាជ្ញាធរ​ចិន​បាន​បើក​ដំណើរការ​ផ្លូវ រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ថ្មី ចេញដំណើរ​ពី​ភាគ​ខាងកើត​ឆ្ពោះទៅ​ភាគ​ខាងលិច​បង្កើត​ឯតទគ្គ​កម្ម​ចម្ងាយ​ផ្លូវ​សរុប ២០.០០០ គីឡូម៉ែត្រ ។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចេញពី​ក្រុង zhezhou​ខេត្ត​ហ៊ឺ​ណា​ន នៅ​ភាគ​កណ្តាល​ទៅ​ក្រុង​ស៊ូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នា​ភាគ​ខាងកើត បាន​បើក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង Zhengzhou ទៅ​ស៊ូ​ចូ​វ​មាន​ប្រវែង ៣៦០​គីឡូម៉ែត្រ​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ទៅ​ភាគ​ខាងលិច​ប្រទេស  រួម​ទាំង​ផ្លូវ​រថភ្លើង​នៅ​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​ជួយ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​សល់​ត្រឹមតែ​៦​ម៉ោង​ប៉ុណ្ណោះ ដោយ​ពី​មុន​រយៈពេល​មាន​ជិត​១១​ម៉ោង ។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នោះ​ចាប់ផ្ដើម​សាងសង់​តាំងពី​ខែធ្នូ ឆ្នាំ​២០១២ រួម​ទាំង​ស្ថានីយ តូច​ៗ​ចំនួន​៩ ។ ខ្សែ​រថភ្លើង​នោះ​អាច​រត់​ក្នុង​ល្បឿន​លឿន​ជាង​៣០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ហើយ​ចាប់ផ្តើម​សាកល្បង​កាលពី​ខែមេសា​ដោយ​មាន​ប្រវែង​សរុប​ជាង​២០.០០០ គីឡូម៉ែត្រ វែង​បំផុត​នៅ​លើ​ពិភពលោក ៕