ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​គ្រួសារ​ទៅ​សែន​ឆែង​ម៉េ​ង​តាម​ខេត្ត ស្រាប់តែ​ជួប​គ្រោះ​ផ្អើល​មហាវិថី​ព្រះ​នរោត្ដម

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ដ​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ និង​រួម​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ទៅ​សែន​ឆេ​ង​ម៉េ​ង​នៅ​ឯ​ខេត្ត លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​មិន​បាន​ប្រយ័ត្ន ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ និង​រួម​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ទៅ​សែន​ឆេ​ង​ម៉េ​ង​នៅ​ឯ​ខេត្ត លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​មិន​បាន​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត RangRover មួយ​គ្រឿង​ដែល​បើកបរ​បំពាន​ផ្លូវ​អាទិភាព ប​ណ្តោ​ល​អោយ​បុក​គ្នា​រង​ការ​ខូចខាត ហើយ​ក៏​ប្រកែក​គ្នា​តឹង​សរសៃ​.​ក​យក​ត្រូវ​រៀង​ៗ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២២ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្ដម កែង​ផ្លូវ​១០៨ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-6096 បើក​និង​រួម​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​និង​គ្រួ​សារបាន​ធ្វើ​ដំណើរ​ចេញពី​ក្រុង​តា​ខ្មៅ ក្នុង​គោលបំណង​ទៅ​ខេត្តកំពង់ចាម ដើម្បី​សែន​ឆេ​ង​ម៉េ​ង​។ ប៉ុន្តែ​ខណៈ​ពេល​រូប​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ នៅ​ផ្លូវ​នរោត្ដម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង កែង​ផ្លូវ​១០៨ ក៏​មាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាវិថី​ព្រះ​នរោត្ដម លុះ​ពេល​ឃើញ​រថយន្ត​គាត់​ឆ្លងកាត់ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​ក៏​បន្ថយល្បឿន​អោយ​រថយន្ត​គាត់​ឆ្លង​ទៅ​មុន​។

ម្ចាស់​រថយន្ត​សាំ​យ៉ុ​ង បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក RangRover MiNI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-0523 ធ្វើ​ដំណើរ​វ៉ា​ជែង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​បំពាន​ផ្លូវ​អ​ទិ​ភាព មក​បុក​គ្នា​ជាមួយ​រថយន្ត​គាត់ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែក​ស្តុ​ប​ខាងឆ្វេង និង​ក្រពឹត​កាង ចំណែក​រថយន្ត RangRover រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ខាងស្តាំ ដោយ​ក្រពឹត​កាង​ខាងស្តាំ និង​បែក​ស្តុ​ប​ខាង​មុខ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

បន្ទាប់​ពី​កើតហេតុ ភាគី​ទាំង​ពីរ​បាន​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ខាង​រថយន្ត RangRover បាន​ទាមទារ​សំណង​ពី​ខាង​រថយន្ត​សាំ​យ៉ុ​ង ។ ចំណែក​រថយន្ត​សាំ​យ៉ុ​ង បដិសេធ មិន​សង និង​បាន​ទាមទារ​សំណង​ពី​រថយន្ត RangRover វិញ ព្រោះ​បើកបរ​បំពាន​ផ្លូវ​អាទិភាព មក​បុក​រថយន្ត​របស់​គាត់ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច ជួយ​សម្របសម្រួល នៅ​ទីបំផុត​ពួក​គាត់​ក៏​ព្រម​ស្មើគ្នា និង​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ