ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមមុខសញ្ញាចាស់យ៉ាង​សកម្ម លុះឃាត់ខ្លួន​បាន សុទ្ធតែជា​សិស្សសាលា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួន៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​នគរបាល​

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួន៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​សេក ស្រាវជ្រាវ​ឃាត់ខ្លួន​កាល​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែមេសា ​ឆ្នាំ​២០២២​ នៅ​ចំណុច​ច្រកចូល​សណ្ឋាគារ ហ្គា​ឌិន​សុត​ធី ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់​ពី​សមត្ថ​ដាក់​កម្លាំង​ពួនស្ទាក់​អស់​ជា​ច្រើន​យប់ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​មុខសញ្ញា​ចាស់រួម​មាន ១-​ឈ្មោះ​និ​ត រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខ​របរ​សិស្ស​ ២-​ឈ្មោះ​លន់ ចាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ​និង​៣-​ឈ្មោះ​សៀម ចិ​ត្រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​មុខរបរ​​សិស្ស​ ​។ ​បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង​។

​តាម​សមត្ថ​កិ​ច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ ជា​ក្រុម​ចោរ​ធាក់​ប្ល.ន់​យ៉ាង​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព ធាក់​ប្ល.ន់​យក​ម៉ូតូ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ព្រែក​តា​សេក ។​

បន្ទាប់​ពី​រង​គ្រោះ ដោយ​ចោរប្ល.ន់ ប្រជាពលរដ្ឋ ក៍បាន​ប្តឹង​នគរបាល​មូលដ្ឋាន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ដាក់​កម្លាំង​ពួនស្ទាក់​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ នៅ​មាន​បក្សពួក​ជា​ច្រើន​នាក់​ទៀត បាន​គេចខ្លួន ត្រូវ​បាន​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន ។ ជនសង្ស័យ ត្រូវ​បាន​នគរបាល​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ