ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ផុង​ហ្វៃ​ប្រមាណ​៥០​នាក់ លើកគ្នា​តវ៉ា​នៅ​មុខក្រសួង​ការងារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ផុង​ហ្វៃ ដែល​មាន​ទីតាំង នៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ ប្រមាណ​៥០​នាក់​បាន​លើកគ្នា

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ផុង​ហ្វៃ ដែល​មាន​ទីតាំង នៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ ប្រមាណ​៥០​នាក់​បាន​លើកគ្នា មក​កាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ដើម្បី​តវ៉ា​ទាមទារ​ប្រាក់ខែ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​បន្ទាប់​ពី​រោងចក្រ​បាន​បិទទ្វារ​។

នៅ​ក្នុង​ការ​តវ៉ា​នេះ កម្មករ កម្មការិនី ក៏​បាន​លើក​បដា និង​រូបថត​សម្តេច​តេ​ជោ និង​ជំទាវ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ឈរ​នៅ​មុខក្រសួង ដែល​ស្ថិត​នៅ​តាម​បណ្តោយ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា  ការ​តវ៉ា​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ មក​ម្ល៉េះ ខណៈ​ដែល​ថៅកែ​រោងចក្រ បាន​បិទទ្វារ ដោយ​មិន​បាន​ជូនដំណឹង​ដល់​កម្មករ​បានដឹង និង​ដោះស្រាយ​ប្រាក់​ចំណា​ច់​ផ្សេង​ៗ​នោះ​ឡើយ​។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្មករ កម្មការិនី បាន​លើកគ្នា មក​ក្រសួង​ការងារ ដើម្បី​ជម្រុញ​ឲ្យ លោក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​ទៅ​តាម​ច្បាប់​ការងារ​ចំនួន​៥​ចំណុច ទី​១.​ទាមទារ​ប្រាក់​ជូនដំណឹង ទី​២.​ប្រាក់​បណ្តេញចេញ​, ទី​៣.​ប្រាក់​សោហ៊ុយ ជំងឺ​ចិត្ត ទី​៤.​ប្រាក់​បំណាច់​ឆ្នាំ និង​ទី​៥.​ទាមទារ​ប្រាក់ខែ​ចុង​ក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​។

តាម​តំណាង​កម្មករ បាន​ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​មានកម្ម​ករ កម្មការិនី​ប្រមាណ​២០៨​នាក់ បាន​ដំណើរការ​ប្រមាណ​ជិត​២០​ឆ្នាំ​ហើយ ស្រាប់តែ​ថៅកែ​បាន​បិទទ្វារ​រោងចក្រ ដោយ​មិន​បាន​ដោះស្រាយ​ប្រាក់​ផ្សេង​ៗ ទៅ​តាម​ច្បាប់​ការងារ​ឡើយ ទើប​កម្មករ កម្មការិនី​បាន​នាំ​គ្នា​តវ៉ា និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ  ហើយ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ​។

នៅ​ព្រឹក​ដដែល​នោះ​ដែរ នៅ​តែ​ពុំ​មាន​ដំណោះស្រាយ ដោយ​គណៈ​ក​ម្មា​ការ​ដោះស្រាយ​វិវាទ​គ្រប់មុខ​សញ្ញា បាន​ណែនាំ​ឲ្យ​កម្មករ កម្មការិនី​ត្រឡប់​ទៅ​វិញ​រង់ចាំ​សាលក្រម​របស់​តុលាការ​សិន​៕