ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​5​នាក់ របួស​ជាង​100​នាក់

7 ឆ្នាំ មុន

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក និង​បណ្តា អ្នក​ទទួលខុសត្រូវ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លា.ប់ និង​ជាង​១០០​នាក់​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ដោយសារ​ការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក និង​បណ្តា អ្នក​ទទួលខុសត្រូវ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ និង​ជាង​១០០​នាក់​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ដោយសារ​ការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ និង​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​នៅ​ស្រុក​មូល​តាន់​ភាគ​កណ្តាល​ប៉ា​គី​ស្ថាន ។

លោក NADIR CHATTHA មេ​ប៉ូលិស​ស្រុក​ម្នាក់​គូសបញ្ជាក់​ថា រថភ្លើង​ដឹក​ទំនិញ​បាន​ឈប់​លើ​ផ្លូវដែក ក្រោយ​ពី​បុក​មនុស្ស​ម្នាក់ ស្លាប់​ស្រាប់តែ​រថភ្លើង​ដឹក​អ្នកដំណើរ​មក​ពី​ទិស​ស្របគ្នា​បាន​បុក​រថភ្លើង​នេះ នៅ​ជិត​ស្ថានីយ BUCH ខេត្ត PENDJAB ។ អ្នក​បើក​រថភ្លើង​ដឹក​ទំនិញ​ពេល​កើត​មាន​ឧប្បត្តិ​ហេតុនេះ​កំពុង​ជាប់ដៃ​ទាញ​យក​សាកសព​មនុស្ស​ដែល​បុក​ស្លាប់​ចេញពី​ផ្លូវដែក ។

ទូរទស្សន៍​ក្នុងស្រុក GEO រាយការណ៍​ថា គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​ជាង​១០០​នាក់​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នានា ។ យោង​តាម​ក្រុម​អ្នក​ជួ​​យ​សង្គ្រោះ​ថា តុល្យការ​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​មាន​មនុស្ស​ជា​ច្រើន​នៅ​ជាប់​ក្នុង​រថភ្លើង​ដឹក​អ្នកដំណើរ​នៅឡើយ ៕