ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តកំពង់ស្ពឺ​​រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​ គោ​​លឿន​ឡើង​វិញ ក្រោយខកខានអស់ជាង​​២ឆ្នាំ​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​

​ខេត្ត​កំពង់ស្ពឺ​ ៖ ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.)​ខេត្ត​និង​សមាគម​គោ​ខេត្តកំពង់ស្ពឺ​បាន​ផ្តើម​រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​ឡើង​វិញ ​ក្រោយ​ការ​ខកខាន​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។​

ការ​រៀបចំ​ពិធី​ខាងលើនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែមេសា​ ឆ្នាំ​២០២២​ លើ​ទីលាន​មួយ​កន្លែង ​ស្ថិត​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​។

ថ្លែង​ក្នុង​ពិធី​ខាងលើ​​នោះ​ដែរ លោក ស៊ុន មាន​ជ័យ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​តែងតែ​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​នេះ​ឡើង​ ។​ តែ​ក្រោយមក​រដ្ឋបាល​ខេត្ត​ក៏​មាន​ខកខាន​ទៅ​វិញ​អស់​រយៈពេល​ជាង​២​ឆ្នាំ ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

លោក ស៊ុន មាន​ជ័យ ក៏​បាន​បន្ត​ថា​ដោយ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​មានការ​ថមថយ​ទៅ​វិញ​សម្រាប់​ខេត្តកំពង់ស្ពឺ ដែល​ជា​ឱកាស​អាច​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​ល្បឿន​លឿន​បាន​ឡើង​វិញ​និង​ក្រោម​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.)​ខេត្ត​និង​បានការ​ចូលរួម​ពី​សមាគម​គោ​ខេត្តកំពង់ស្ពឺ ក៏​បាន​រៀបចំ​ពិធី​នេះ​ឡើង​វិញ​។​ ការ​រៀបចំ​ឱ្យ​មានការ​ប្រណាំង​នេះ​ដែរ​ គឺ​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នៃ​ខេត្តកំពង់ស្ពឺ ដែល​អ្នកស្រុក​នេះ​តែងតែ​ធ្វើ​នៅ​ក្រោយ​ឱកាស​ប្រមូល​ផល​ស្រូវ​និង​ក៏​គៀក​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៧​ហើយ​នៃ​ព្រឹត្តិការ​ប្រកួតប្រណាំង​រទេះសាឡី​គោ​​លឿន ដែល​មាន​រទេះគោ​ចំនួន​៣០​នឹម​ចូលរួម​ប្រកួត ហើយ​រទេះគោ​ទាំងនោះ​មក​ពី​ខេត្តកំពង់ស្ពឺ​២២​នឹម ខេត្តកណ្តាល​៥​នឹម​និង​មក​ពី​រាជធានី​ភ្នំពេញ​៣​នឹម​។​ហើយ​រទេះគោ​ទាំង​៣០​នឹម​នេះ​ដែរ​និង​ធ្វើការ​កួត​ដណ្តើម​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ហើយ​ចំពោះ​លេខ​៤​និង​លេខ​៥​គឺជា​គូ​កិត្តិយស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ