រដូវធ្វើបុណ្យ នាំគ្នាធ្វើបាប ?
រដូវបិណ្ឌភ្ជុំចូលមកដល់ហើយ…ជារដូវធ្វើបុណ្យដាក់ទានតាមប្រពៃណីខ្មែរយើង…។ រដូវនេះអ្នកមានធនធាន ក៏ដូចអ្នកក្រីក្រ…តែងនាំគ្នាធ្វើបុណ្យសន្សំកុសល…បញ្ជូនកុសល…ឧទ្ទិសជូន
រដូវបិណ្ឌភ្ជុំចូលមកដល់ហើយ…ជារដូវធ្វើបុណ្យដាក់ទានតាមប្រពៃណីខ្មែរយើង…។ រដូវនេះអ្នកមានធនធាន ក៏ដូចអ្នកក្រីក្រ…តែងនាំគ្នាធ្វើបុណ្យសន្សំកុសល…បញ្ជូនកុសល…ឧទ្ទិសជូន
រដូវបិណ្ឌភ្ជុំចូលមកដល់ហើយ…ជារដូវធ្វើបុណ្យដាក់ទានតាមប្រពៃណីខ្មែរយើង…។ រដូវនេះអ្នកមានធនធាន ក៏ដូចអ្នកក្រីក្រ…តែងនាំគ្នាធ្វើបុណ្យសន្សំកុសល…បញ្ជូនកុសល…ឧទ្ទិសជូនដល់ញាតិកាទាំង៧សន្តាន…ដែលគេនាំគ្នាហៅថា ធ្វើបុណ្យលាងបាប…។ល។
នៅក្នុងរាជធានីក៏ដូចនៅតាមបណ្តាខេត្តនានា…ជាពិសេសតាមផ្លូវគោក ក៏ដូចតាមផ្លូវទឹក…កើតមានកុងត្រូលជជុះដុះមមិះស្អេកស្កះលើសខែ…លើសរដូវនានា…។
កុងត្រូលជជុះបើពិនិត្យមិនឱ្យខុស…មានស្ទើរគ្រប់ស្ថាប័នមានសមត្ថកិច្ច ទាំងសីុវិល ទាំងកងកម្លាំង…ដាក់ជាក្រុមតូចៗ…ត្រៀបត្រាតាមដងផ្លូវ…ផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ ។ល។ រាប់មិនអស់ទេ…។ មិនខុសទេ ហើយក៏មិននិយាយបំផ្លើសដែរ…គេដាក់កុងត្រូលប្រមូលលុយពីការដឹកជញ្ជូនតូច-ធំទាំងឡាយ…។ ខុសពីអ្នកសុំទានធម្មតា…ពួកគេជាអ្នកសុំទានពេញទៅដោយអំណាច…។ រថយន្តល្មើសណាមិនឈប់…មិនឈប់មួយភ្លែតបង់ប្រាក់ទេ…ត្រូវពួកគេប្រដេញដោយរថយន្ត…យករថយន្តទៅស្ទាក់ចាប់…បុកគ្នារញ្ជួយដីក៏មានដែរ…សួរអ្នកខេត្តត្បូងឃ្មុំកាន់តែច្បាស់ ! ថ្មីៗនេះដេញស្ទាក់បុកគ្នាខ្ទេចរថយន្ត២គ្រឿងទៅហើយ…របួសមិនដល់ស្លាប់ទេ គឺជិត…កុងត្រូលតាមដងផ្លូវ…មិនមែនចេះតែចាប់ទេ…គឺសម្រួលគ្នាយកប្រាក់តើ ! ព្រោះជារដូវធ្វើបុណ្យដាក់ទាន ត្រូវការណាស់បច្ច័យ…ទោះតិច ទោះច្រើនត្រូវតែមាន…។
ចង្វារទាំងឡាយដែលមានសិទ្ធិទៅបោះទីតាំង…មិនមែនសិទ្ធិចិត្តឯងទេ ! បើគ្មានមេបញ្ជា…មិនហ៊ានល្មើសឡើយ…ដែលគេនិយាយជាទូទៅថា «ចង្វាចិញ្ចឹមឆ្តោ»
ទោះបីហួសហេតុយ៉ាងណាក៏ដោយ…គួរក្រឡេកមើលរដូវផង…រដូវនេះជារដូវធ្វើបុណ្យសន្សំកុសល…មិនមែនបុណ្យក៏ធ្វើ…បាបក៏ធ្វើ…ឈើក៏កាប់ សត្វក៏សម្លាប់ ដូចអ្នកប្រមឹកនិយាយទេ !
មិនមែនការពារអ្នករកសីុប្រព្រឹត្តខុសទេ…ប៉ុន្តែបណ្តាយមរាជទាំងឡាយតាមដងផ្លូវ…គួរអាណិតអាសូរប្រែត…កូនចាប កូនព្រាបទាំងឡាយផង…កុំសាងបាបពេក…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ