ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុកម្តាយ​​វាយធ្វើបាប​​តស៊ូ​ចេញ​ពី​ខេត្ត​កំពង់ចាម​លោតទឹក​​សម្លាប់ខ្លួន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​វ័យក្មេង​​ម្នាក់បាន​​​ខិតខំ​តស៊ូ​ធ្វើដំណើរ​​​ចេញ​ពីខេត្ត​​កំពង់ចាម ​មក​លោត​ទឹក​​សម្លាប់ខ្លួនពីលើស្ពាន​​ជ្រោយចង្វា ​រាជ​ធានីភ្នំពេញ កាលពី​វេលា​ម៉ោង​​៧​និង​​៥៥​នាទី​យប់​ថ្ងៃទី​​៩ មីនា ​តែមិន​​ទាន់​​បាន​លោតផង​ ត្រូវ​ប៉ូលិសជួយ​ឃាត់ទាន់​ពេល​វេលា​ ។ ​ស្ត្រី​រូប​នេះ​ឈ្មោះ​​ស៊ុំ ស្រី​​តូ ហៅ​ហ្សា​​ហ្វីយ៉ា អាយុ​​​២០​ឆ្នាំ  ជា​សិស្ស​វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ​​អម្ពរ​វ័ន មានទីលំនៅ​​ភូមិរកា​​ខ្នុរទី​៦ ​ឃុំ​រកា​​ខ្នុរ ​ស្រុក​ក្រូច​ឆ្មារ​ ​ខេត្តកំពង់ចាម ។ ​
ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​​​មកពីខេត្ត​​កំពង់​ចាម កាលពីថ្ងៃទី​​៧ មីនា ហើយ​បាន​តាំង​ចិត្ត​លោត​ទឹក​សម្លាប់​​ខ្លួនពីលើ​ស្ពានជ្រោយ​ចង្វា​​ ដោយ​សារតែ​តូចចិត្ត​​​នឹង​​ឪពុក​ម្តាយ​វាយធ្វើបាប​​ …​ចាត់ទុក​ថា អាយុនាង​មិនទាន់​អស់ទៅចុះ ពេល​រេរា​បម្រុង​លោត​ក៏​ត្រូវប៉ូលិស​​ឃាត់​ទាន់ ​​ហើយនាំ​យកទៅ​ការិយាល័យ​អប់រំ​ផ្លូវចិត្ត កុំ​ឱ្យ​​នាងប្រព្រឹត្ត​​ផ្តេស​ផ្តាស​ទៀត បន្ទាប់មក​ប្រគល់​ឱ្យ​អង្គការ​​អភិ​វឌ្ឍន៍​​​ស្ត្រីកម្ពុជា ៕