ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រាក់​ទិញ​យក្ស​ជិះ​លេង​… ឱ្យ​តែ​មាន​មន្ត្រី​ធំ​នៅ​ពីក្រោយ ចង់​សង់ផ្ទះ​កណ្តាល​ចតុមុខ​ក៏​បាន​ដែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​របស់​ឈ្មោះ ស៊ុ​យ ឆេ​ង​លី ដែល​គេ​ស្គាល់​ថា ជា​កូនស្រី​លោក​ជំទាវ​អ្នកឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដ៏​ល្បីឈ្មោះ នៅ​តែ​បន្ត​សាងសង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេមេគង្គ ទោះបី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​ទៅ​ផ្អាក​ការដ្ឋាន​ជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សំណង់​ដ៏​រឹង​មាំ​របស់​ឈ្មោះ ស៊ុ​យ ឆេ​ង​លី ដែល​គេ​ស្គាល់​ថា ជា​កូនស្រី​លោក​ជំទាវ​អ្នកឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដ៏​ល្បីឈ្មោះ នៅ​តែ​បន្ត​សាងសង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេមេគង្គ ទោះបី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​ទៅ​ផ្អាក​ការដ្ឋាន​ជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ​។

សំណង់​នោះ បាន​សង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេ ដោយ​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា ក្រោម​រូបភាព​អោយ​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​យើង​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​អោយ​ស្ថាបនា​ធ្វើ​ច្រាំង​ទន្លេ ទុក​លំហែកាយ និង​ទុកជា​ប្រយោជន៍​សាធារណៈ បែរជា​ត្រូវ​កូនស្រី​យាយ​ផា​ន​ដ៏​មាន​អំណាច​រូប​នោះ ធ្វើការ​សាងសង់​ហ៊ុម​ព័ទ្ធ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅ​វិញ​។

ម្យ៉ាង​នៅ​ក្នុង​ការ​សាងសង់​ទៀត​សោធន៍ គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ហាមឃាត់​ឡើយ មាន​តែ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ទៅ​ផ្អាក​ម្តង​តែ​គ្មាន​ប្រសិទ្ធភាព (​ម្ចាស់​មិន​ស្តាប់​)​។

ទន្ទឹម​ការ​រំ​លោ​.​ភ​ច្រាំង​ទន្លេ​នេះ​បាន​ដោយ​សុវត្ថិភាព​នោះ គេ​ឃើញ​សំណង់​មួយទៀត ដែល​នៅ​ខាងត្បូង​ជាប់​នឹង​សំណង់​កូនស្រី​យាយ​ផា​ន ក៏​បាន​បន្ត​សាងសង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេ​ដែរ ដោយ​ចាក់​ថ្ម​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ប្រមាណ​មិន​តិច​ជាង​៤០​ម៉ែត្រ​នោះ​ទេ និង​កំពុង​តែ​បុក​គ្រឹះ​ធ្វើ​របង​។ សំណង់​ដែល​សង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេ​ទាំង​២​នោះ ស្ថិត​នៅ​ក្រោយ​បុរី​ហ្គ្រែ​ន​ជ្រោយចង្វារ ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​តាម​ព័ត៌មាន បានអោយ​ដឹង​ថា សំណង់​រំ​លោ​.​ភយ​ក​ច្រាំង​ទន្លេ​ដែល​ជ្រក​ក្រោម​ច្បាប់​អនុញ្ញាត​សង្ស័យ​លួចលាក់​ត្រូវ​គ្នា បាន​ដំណើរការ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​រួចរាល់​ហើយ និង​កំពុង​តែ សាងសង់​ផ្ទះ​លំ​ហែល​កាយ​ដ៏​រឹង​មាំ​នៅ​ក្នុង​បរិវេណ​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ព័ត៌មាន​បាន​ផ្សព្វផ្សាយ លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​បញ្ជា​អោយ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ ចុះ​ទៅ​ផ្អាក​ការដ្ឋាន​សំណង់​នោះ​ម្តង កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២១​។ តែ​ម្ចាស់​សំណង់​ដែល​គេ​ស្គាល់​ថា ជា​កូនស្រី​យាយ​ផា​ន​ដ៏​រឹង​មាំ​នៅ​តែ​បន្ត​សាងសង់ ដោយ​ពុំ​ញញើត​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​សំអាង​ថា មាន​មន្ត្រី​ម្នាក់​ក្នុង​ជួរ​សាលាក្រុង​នៅ​ពីក្រោយ​ទៅ​ហើយ ។

ចំណែក​មន្ត្រី​មន្ទីរ​ជំនាញ​ក្រោម​ៗ​មិន​ហ៊ាន​ក្អក​នោះ​ទេ ព្រោះ​មាន​ភ្លើង​ខៀវ ។ ជា​ហេតុ​ធ្វើ​អោយ​សំណង់​នោះ សង់​រំ​លោ​.​ភ​ច្រាំង​ទន្លេ​បាន​ដោយ​សុវត្ថិភាព​។ ដោយឡែក​ការដ្ឋាន​សំណង់​មួយ ទៀត នៅ​ជាប់​គ្នា​នោះ​ក៏​បាន​បន្ត​សង់​រំ​លោ​.​ក​ច្រាំង​ទន្លេ​កាន់តែ​រឹង​មាំ​ដែរ បន្ទាប់​ពី​ឃើញ​កូនស្រី យាយ​ផា​ន​រំ​លោ​.​ភយ​កបាន​សម្រេច គេ​ធ្វើ​បាន​រឿង​អី​អញ​ធ្វើ​មិន​បាន​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា សំណង់​ថ្មី​នោះ ត្រូវ​បាន​ម្ចាស់​ដឹក​ថ្មភ្នំ​មក​ចាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​អស់​ជា​ច្រើន​សា​ឡង់​កាលពី​ថ្មី​ៗ​នេះ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២២​នេះ គេ​ឃើញ​សំណង់​ថ្មី​នោះ កំពុង​តែ​បុក​គ្រឹះ ហើយ​សាងសង់​ធ្នឹម​រឹង​មាំ​ណាស់ ដើម្បី​វាទ​យក​ដី​ច្រាំង​ទន្លេមេគង្គ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ហើយ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា សំណង់​នោះ​មាន​ម្ចាស់​ឈ្មោះ​អ្វី​ឡើយ បានជា​ថ្លើមធំ​បែប​នេះ​។

ក្នុង​ជួរ​អភិបាល​រាជធានី តើ​ឯកឧត្តម​មួយ​ណា សុខចិត្ត​ធ្វើ​ខ្នងបង្អែក​ឱ្យ​កូន​យាយ​ផា​ន​ដល់​ថ្នាក់​នេះ0x017d7

ម្សិល​ម៉ិ​ញ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ ព្រោះ​ជា​ថ្ងៃ​សម្រាក​ការងារ ។ សូ​ម្បី​កូន​យាយ​ផា​ន ទូរស័ព្ទ​ចូល​ក៏​គ្មាន​អ្នក​លើក​ទទួល​ដែរ ។ ដូច្នេះ​ពេល​ណា​បាន​ព័ត៌មាន​ថ្មី យើង​នឹង​ផ្សាយ​ជូន​ជា​បន្ត​ទៀត ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ