ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ទិញ​បារី តែ​អត់​លុយ សុំ​ជំពាក់​សិន តែ​អ្នកលក់​មិន​ឱ្យ​ជំពាក់ ផ្អើល​ភូមិ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​ខឹង​អ្នកលក់​បារី​មិន​ឲ្យ​ជំពាក់​លុយ ហើយ​បែរជា​ស្ទុះ​ទៅ​យក​ដំបង​វា​.​យ​អ្នកលក់ បណ្តាល​ឲ្យ​

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​ខឹង​អ្នកលក់​បារី​មិន​ឲ្យ​ជំពាក់​លុយ ហើយ​បែរជា​ស្ទុះ​ទៅ​យក​ដំបង​វា​.​យ​អ្នកលក់ បណ្តាល​ឲ្យ​រង​របួស​។ ហេតុ​ការណ៍​​ឃាត់ខ្លួន​បុរស​ចិត្ត​ឆេវឆាវ​រូប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​កៀក ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ មានឈ្មោះ ចាន់ ឈ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀក ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា ដោយ​ធ្វើ​សកម្ម​ភាព​យក​ដំបង​វា​.​យ​ទៅ​លើ​ឈ្មោះ ចាន់ ចំរើន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បណ្តាល​ឲ្យ​រង​របួស​ដៃ និង​ជង្គង់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ជន​ដៃដល់​បាន​មក​ទិញ​បារី​០១​កញ្ចប់ ហើយ​មិន​មាន​លុយ​ជាប់​ហោប៉ៅ​នោះ​ទេ ដោយ​បាន​និយាយ​ថា «​ជំពាក់​លុយ​សិន​» តែ​ត្រូវ​បុរស​រង​គ្រោះ​ដែល​ជា​អ្នកលក់ បាន​និយាយ​តប​វិញ​ថា «​គាត់​មិន​ឱ្យ​ជំពាក់​ទេ​» ស្រាប់តែ​ជន​ដៃដល់​រូប​នេះ​ខឹង​ជាមួយនឹង​ជន​រង​គ្រោះ​ដែល​មិន​អោយ​ខ្លួន​ជំពាក់​លុយ​ថ្លៃ​បារី និង​ថ្លៃ​គ្រឿងទេស​ទៀត ទើប​ជនសង្ស័យ​ស្ទុះ​ទៅ​ទាញ​ដំបង រួច​វា​.​យ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន​ជនសង្ស័យ ដែល​ទើប​ចេញពី​ពន្ធនាគារ​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ