ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ទទួល​ពានរង្វាន់ «​អ្នកដឹកនាំ​នៃ​វិស័យ​ឧស្សាហកម្ម​» ពី​ស្ថាប័ន DJSI រយៈពេល​3​ឆ្នាំ​ជាប់​គ្នា

7 ឆ្នាំ មុន

ថ្មី​ៗ​នេះ ក្រុមហ៊ុន LG Electronics បាន​ទទួល​ពានរង្វាន់ «​អ្នកដឹកនាំ​នៃ​វិស័យ​ឧស្សាហកម្ម​» (Industry Group Leaders) នៅ​ក្នុង​ការ​ប្រកួតប្រជែង​ទៅ​លើ​ផ្នែក Consumer Durables & Apparel Industry Group

ថ្មី​ៗ​នេះ ក្រុមហ៊ុន LG Electronics បាន​ទទួល​ពានរង្វាន់ «​អ្នកដឹកនាំ​នៃ​វិស័យ​ឧស្សាហកម្ម​» (Industry Group Leaders) នៅ​ក្នុង​ការ​ប្រកួតប្រជែង​ទៅ​លើ​ផ្នែក Consumer Durables & Apparel Industry Group ដោយ​ទទួល​បានការ​វាយតម្លៃ​ពី DJSI (Dow Jones Sustainability Indices) លំដាប់​ពិភពលោក​រយៈពេល​3​ឆ្នាំ​ជាប់​ៗ​គ្នា​។

ពានរង្វាន់ «​អ្នកដឹកនាំ​នៃ​វិស័យ​ឧស្សាហកម្ម​» ត្រូវ​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ដែល​ល្អ​ជាងគេ​បំផុត​ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំង​24 ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន DJSI។ ក្រុមហ៊ុន LG Electronics បាន​ទទួល​ពិន្ទុ​ខ្ពស់​សម្រាប់​ការ​គ្រប់គ្រង​នឹង​ច្នៃប្រឌិត​នៅ​ក្នុង​ការ​វិនិយោគទុន R&D, ការ​គ្រប់គ្រង​ទៅ​លើ​សាខា​, ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​, ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយនឹង​អតិថិជន​, ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​ប្រសិទ្ធភាព​, ការ​គ្រប់គ្រង​ទៅ​លើ​សារធាតុ​គ្រោះថ្នាក់​, ការ​រួមចំណែក​កិច្ចការ​សង្គម និង​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​។

ក្រុមហ៊ុន LG គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ «​អ្នកដឹកនាំ​នៃ​វិស័យ​ឧស្សាហកម្ម​» នៅ​ឆ្នាំ​នេះ ហើយ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​3​ធំ​ៗ​នៅ​អាស៊ី ដែល​ទទួល​បាន​នូវ​កិត្តិយស​នេះ​។

ការ​អភិវឌ្ឍ​ដោយ S&P Dow Jones និង RobecoSAM អ្នកជំនាញ​វិនិយោគ​ផ្តោត​ទាំងស្រុង​ទៅ​លើ​ការ​វិនិយោគ​ប្រកបដោយ​និរន្តរភាព ហើយ​ស្ថាប័ន DJSI មាន​តួនាទី​ក្នុង​ការ​តាមដាន​ទៅ​លើ​ក្រុមហ៊ុន​ដែល​នាំមុខ​គេ​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​របស់​ក្រុមហ៊ុន កិច្ច​ការងារ​សង្គម និង​អភិបាលកិច្ច​របស់​ក្រុមហ៊ុន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា វា​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង​10​នៃ​ស្ថាប័ន​មួយ​នេះ ហើយ​លទ្ធផល​នឹង​ធ្វើការ​ប្រកាស​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែកញ្ញា​៕