ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​គ្រោង​បង្កើត​ក្រសួង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រភព​ពី​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ស​ប្តា​ហ៍​នេះ ហើយនឹង​ជំនួស​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​បច្ចេកវិទ្យា (ICT) ។

ប្រទេស​ថៃ ៖ ប្រភព​ពី​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ស​ប្តា​ហ៍​នេះ ហើយនឹង​ជំនួស​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​បច្ចេកវិទ្យា (ICT) ។

ក្រសួង​នេះ​នឹង​ទទួល​ភារកិច្ច​ពី​ក្រសួង ICT ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​សុក្រ​។ គ្រប់​ផ្នែក​ដែល​នៅ​ក្រោម​ក្រសួង ICT នឹង​មក​ស្ថិត​នៅ​ក្រោម​ក្រសួង​ថ្មី​នេះ​វិញ លើកលែងតែ​មួយ​ផ្នែក​ប៉ុណ្ណោះ ។

ផ្នែក​ទាំងនោះ​មាន ការិយាល័យ​ស្ថិតិ​ជាតិ​, នាយកដ្ឋាន​ឧតុនិយមវិទ្យា​, ក្រុមហ៊ុន TOT Plc, CAT Telecom Plc, Thailand Post Co Ltd, ភ្នាក់ងារ​អភិវឌ្ឍន៍​ការ​ផ្ទេរ​អគ្គិសនី​, ភ្នាក់ងារ​ផ្សព្វផ្សាយ​វិស័យ​កម្មវិធី​កុំព្យូទ័រ​ប្រទេស​ថៃ និង​ភ្នាក់ងារ​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក ។

ចំណែកឯ​ភ្នាក់ងារ​តែ​មួយ​ដែល​មិន​ស្ថិត​នៅ​ក្រោម​ក្រសួង​ថ្មី​នេះ គឺ​មជ្ឈមណ្ឌល​ឲ្យ​សញ្ញា​ពី​គ្រោះ​ធម្មជាតិ ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោម​ក្រសួងមហាផ្ទៃ​វិញ ។

ក្រសួង​ថ្មី​នេះ​នឹង​មាន​ភារកិច្ច​ក្នុង​ផ្នែក​គ្រោង ផ្សព្វផ្សាយ អភិវឌ្ឍន៍ និង​អនុម័ត​នូវ​សកម្មភាព​ដែល​មាន​គោលដៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​ថៃ ឲ្យ​ក្លាយជា​សង្គម និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

ប្រភព​មួយ​បាន​និយាយ​ថា មាន​បេក្ខជន​៣​រូប​ដែល​អាច​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី ដើម្បី​ជំនួស​រដ្ឋមន្ត្រីក្រសួង​ICT ដែល​អាច​នឹង​បរាជ័យ​ក្នុង​ការ​បន្ត​តំណែង​ជា​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​ថ្មី ។

លោក​រដ្ឋមន្ត្រី Uttama Savanayana នៃ​ក្រសួង​ICT​បាន​និយាយ​ថា លោក​នឹង​ត្រូវ​លាឈប់​ពី​តំណែង នៅ​ពេល​ដែល​ក្រសួង​ថ្មី​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ។

លោក​ថែម​ទាំង​បាន​លុប​ចោល​គម្រោង​ក្នុង​ការ​ចូលរួម​កម្មវិធី «Startup Thailand and Digital Thailand 2016» ដែល​នឹង​ប្រារព្ធ​ឡើង​នៅ Royal Phuket Marina ក្នុង​ខេត្ត Phuket នា​ថ្ងៃ​ទី​១៦ ដល់​១៨ កញ្ញា ខាង​មុខ​នេះ ដោយ​មាន​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ចូលរួម​ផង​ដែរ ។

បេក្ខជន​២​រូប​ក្នុង​ចំណោម​៣​រូប អាច​នឹង​មក​ពី​គណៈកម្មាធិការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិ (NBTC) គឺ​អនុប្រធាន Sethapong Malisuwan និង​អគ្គលេខាធិការ Takorn Tantasith រីឯ​បេក្ខជន​ម្នាក់​ទៀត គឺ​ឧត្តមមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ ។

ក្រសួង​ថ្មី​ខាងលើ​នឹង​បង្កើត​ឲ្យ​មាននូវ​ភ្នាក់ងារ​ក្រោម​ក្រសួង​ចំនួន​២ គឺ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ជាតិ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha  នឹង​ដឹកនាំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ឌី​ជី​ថ​លជាតិ ។ លេខាធិការ​អចិន្ត្រៃយ៍ Songporn Komolsuradej នឹង​បន្ត​តំណែង​របស់​ខ្លួន​ក្នុង​ក្រសួង​ថ្មី​ផង​ដែរ ៕