ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ដុំ​ថ្ម​លើ​ភពព្រះ​អង្គារ​ស្រ​ដៀងថ្ម​នៅ​លើ​ភព​ផែនដី

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក​(NASA) បាន​បង្ហាញ​រូបភាព​ថ្មី​ពី​យាន «Curiosity» ដែល​ត្រួតពិនិត្យ​នៅ​ភព​ព្រះ​អង្គារ​ជា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក​(NASA) បាន​បង្ហាញ​រូបភាព​ថ្មី​ពី​យាន «Curiosity» ដែល​ត្រួតពិនិត្យ​នៅ​ភព​ព្រះ​អង្គារ​ជា​រូបភាព​មាន​លក្ខណៈ​ដូច​ដុំ​ថ្ម​ស្រ​ដៀង​នឹង​ដុំ​ថ្ម​នៅ​កណ្តាលវាល​ខ្សាច់​នៅ​លើ​ភព​ផែនដី ។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា រូបភាព​នោះ​ធ្វើ​ឱ្យ​ពួក​គេ​យល់​ទាក់ទិន​នឹង​ការ​ផ្គុំ​កកើត​ទៅ​ជា​ថ្ម​នៅ​លើ​ភព​ពណ៌​ក្រហម​នោះ ។

រូបថត​នោះ​បាន​ថត​នៅ​បរិវេណ​មួយ​ហៅ​ថា «Murray Butte» ជា​តំបន់​សម្បូរ​ដោយ​ថ្ម និង​ជាទី​តាំង​ភ្នំ «Mount Sharp» មាន​កម្ពស់​ជាង​៣.៦៧០​ម៉ែត្រ ។ ភូមិសាស្ត្រ​បែប​នោះ​មាន​លក្ខណៈ​ស្រ​ដៀង​តំបន់​វាល​ខ្សាច់​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​សហរដ្ឋអាមេរិក ។

លោក Ashwin Vasavada អ្នក​វិទ្យាសាស្ត្រ​ពី​គម្រោងការ «Curiosity» បញ្ជាក់​ថា «​រូបភាព​របស់​ថ្ម​ដែល​ថត​បានជា​ថ្ម​ខ្សាច់​បុរាណ​ផ្គុំ​កកើត​ឡើង​ពី​ខ្សាច់ និង​តាម​ការ​សិក្សា​ស្រាវជ្រាវ​លំអិត​អាច​ធ្វើ​ឱ្យ​គេ​យល់​ពី​ទួល​ខ្សាច់​ដែល​ផ្គុំ​ឡើង និង​សង្កត់​លើ​គ្នា​រហូត​ក្លាយជា​ភូមិសាស្ត្រ​របស់​ប្រទេស​ដែល​យើង​បានឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​» ៕