បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ព្រៃ​ឡង់ ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ !


ខេត្តកំពង់ធំ ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃ​ឡង់​ទៅ​ជា​តំបន់​ជម្រក​សត្វព្រៃ និង​ប្រគល់ ទៅ​ឲ្យ​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​បាន​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​ថា បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ធ្លាប់តែ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ប្រាប់ កោះ​សន្ត​ភាព​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន ដោយ​មានការ​ជួយ​គាំទ្រ​ពី សំណាក់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ​ផង​នោះ រូប​លោក​បាន​ដាក់​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​លោក ចំនួន​២៥​នាក់ សហការ​ជាមួយនឹង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​១០​នាក់ សរុប​ចំនួន ៣៥​នាក់ បោះទីតាំង​ប្រចាំការ​នៅ​ច្រក​សំខាន់​ៗ​ចំនួន​៤​កន្លែង​រួម​មាន​ទី​១.​ច្រក​អូរ​ងាវ ទី​២.​ច្រក​តោ ទី​៣.ច្រក​ព្រះអាទិត្យ និង​ទី​៤.​ច្រក​ស្រែ​ព្រីង។

ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន បទល្មើស​ព្រៃឈើ ចេញពី​ព្រៃ​ឡង់ បន្ទាប់​ពី​ការ​បង្ក្រាប​ការ​ដឹកឈើ​ចេញ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​រុករក និង​បង្ក្រាប​បទល្មើស​នៅ​ក្នុង តំបន់​ព្រៃ​ឡង់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ មក​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦​រយៈពេល​៤​ខែ រហូត​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ជា​លទ្ធផល​មាន​ម៉ាស៊ីន​ង៉ោង​(​ត្រង់​ស៊ី​ន័​រ​)​ចំនួន​១០៥​គ្រឿង ឈើ​ប្រភេទ​លេខ​២​ចំនួន​១០៧ ម៉ែត្រគូប និង​អាវុធ​កែ​ច្នៃ​ដែល​ហៅ​ថា​ប៉ក់​ឈឹប និង​អាវុធ​កែ​ឆ្នៃ​ដែល​បាញ់​ដោយ​រំសេវ​ដាក់​គ្រាប់កង់​សរុប ចំនួន​១០​ដើម ដឹក​យក​មក​រក្សា​ទុក​នូវ​មន្ទីរ​បរិស្ថាន​ខេត្ត​។

ក្នុង​នោះ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន ក៏​បាន សំណូមពរ​ដល់​អង្គការ​ក្នុង​និង​ក្រៅ​រដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​គឺ​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ព្រៃ​ឡង់ ត្រូវ​តែ​រួម​គ្នា​ការពារ ដែនជម្រកសត្វព្រៃ​ៗ ឡង់​ដែល​នៅ សេសសល់​នេះ​។  ជាមួយ​ខាង​មន្ត្រី​ជំនាញ​របស់​លោក​ៗ​រង​ចាំ​សហការ​ជា​និច្ច​ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់​វង់ សង្ឃឹមថា​រយៈពេល​យ៉ាង​យូរ​១០​ឆ្នាំ​ទៀត​ព្រៃ​ឡង់​នេះ​នឹង​ក្លាយជា​តំបន់​ព្រៃ​ក្រាស់​ៗ​វិញ ជាក់​ជា​មិន​ខាន​ឡើយ​៕
    ​   

   

បរិស្ថាន

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ