ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​យប់​មួយ​ថ្ងៃ​ បង្ក​ឱ្យ​ទឹក​ជន់លិច​ផ្ទះ​​មួយ​ចំនួនក្នុង​ឃុំ​ក្បាល​រមាស

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ភ្លៀង​ខុសរដូវ​បានធ្វើឱ្យ​ទឹកជន់​លិច​ចូល​ក្រោមផ្ទះរបស់ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ ស្ថិតនៅ​ភូមិ​ក្បាល​រមាស​ និង​ភូមិ​ស្រែ​ស្រណុក​ថ្មី​ បង្ក​ផល​ប៉ះពាល់ដល់​ផលដំណាំ​មួយ​ចំនួន​ និង​សត្វ​ចិញ្ចឹម​មាន់​ ទា​ ផង​ដែរ ​។…

ខេត្តស្ទឹងត្រែង​ ៖ ​ភ្លៀង​ខុសរដូវ​បានធ្វើឱ្យ​ទឹកជន់​លិច​ចូល​ក្រោមផ្ទះរបស់ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ ស្ថិតនៅ​ភូមិ​ក្បាល​រមាស​ និង​ភូមិ​ស្រែ​ស្រណុក​ថ្មី​ បង្ក​ផល​ប៉ះពាល់ដល់​ផលដំណាំ​មួយ​ចំនួន​ និង​សត្វ​ចិញ្ចឹម​មាន់​ ទា​ ផង​ដែរ ​។

លោកគ្រុ យូរ មេ​ភូមិ​ក្បាល​រមាស​បាន​បញ្ជាក់​ថា​ ​ឆ្នាំ​នេះ​ភ្លៀង​ខុសរដូវ ​ទោះបី​ចង់ទៅ​ធ្វើ​ស្រែក៏មិនកើត​ដែរ ​ព្រោះ​ក្រែង​ដល់​ទៅ​ចុង​ខែមេសា​ និង​ដើមខែ​ឧសភា​ មាន​ភាពរាំងស្ងួត ​អាច​បង្ក​ឱ្យ​ខូច​ផលដំណាំ​ ដូចនេះ​បងប្អូន​ជនជាតិ​មិន​ទាន់​ហ៊ាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​អ្វី​ទេ ​។

លោក​បន្ត​ថា​​ តាម​ទម្លាប់​នៅ​ខែមិថុនា​ ឬ​ខែកក្កដា​ ទើប​មាន​ភ្លៀង​ធ្លាក់​ ហើយ​បងប្អូន​ជនជាតិ​យើង​រៀបចំ​ទៅ​ធ្វើស្រែ​ចំការ​តាម​ទម្លាប់​ តែ​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លិច​ចូល​ក្រោមផ្ទះ​ និង​បង្ក​ភាព​លំបាក​ដល់​សត្វ​ចិញ្ចឹម​ និង​ផលដំណាំ​ដាំ​ដុះ​បន្លែ​បង្ក​មួយ​ចំនួន​ត្រូវ​រលួយ​ខូច​ផង​ដែរ ​។

លោក​ប៉ែន ​វិបុល ​សមាជិក​ឃុំ​ក្បាល​រមាស​បាន​ទទួលស្គាល់​ថា​ នៅ​ខេត្តស្ទឹងត្រែង​យើង​មាន​ភ្លៀង​ទៅ​តាម​តំបន់​ និង​កន្លែង​ខ្លះ​ភ្លៀង​ខ្លាំង ​និង​ខ្លះ​ទៀត​ មាន​តិចតួច​តែ​ប៉ុណ្ណោះ​ដែល​អំណោយផល​ទៅ​លើ​ដំណាំ​ផ្សេង​ៗ ​។ លោក​បន្ត​ថា ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ ចូរ​បងប្អូន​ពុក​ម៉ែ​យើង​ទាំងអស់ ​ត្រូវ​លើកកម្ពស់​ប្រុង​ប្រយ័ត្ន​ហាមប្រាម​កូនចៅ ​កុំឱ្យ​ចុះ​លេង​ទឹក​ដើម្បី​បញ្ចៀស​នៅ​ការ​គ្រោះថ្នាក់​ផ្សេង​ៗ ដូច​ជា​លង់ទឹក ឬ​មាន​ផ្គរ​រន្ទះ​ជាដើម​ ។

សូម​បញ្ជាក់ថា​ ​ភ្លៀង​ធ្លាក់​មួយ​យប់​មួយ​ថ្ងៃនេះ​ នៅ​ស្រុក​សេ​សាន​ បង្ក​ផល​ប៉ះពាល់​ភូមិ​ក្បាល​រមាស ​និង​ភូមិ​ស្រែ​ប្រ​ណូ​ក​ថ្មី ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​៥០០​គ្រួសារ ​តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ អាច​ក្នុង​រយពេល​២​ឬ​៣​ថ្ងៃ​ទឹក​ស្រក​ផុត​ទៅ​វិញ​បាន ។

អត្ថបទសរសេរ ដោយ