ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៧​ថ្ងៃ​ចុងខែ​មីនា ពលករ​បញ្ជូន​ពី​ថៃ​មក​កម្ពុជា​វិញ​ជិត​៣៧០០​នាក់ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ស្រប​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២២ ខិត​ជិត​ចូល​មក​ដល់ ពលករ​ខ្មែរ​បញ្ជូន​ពី​ថៃ​តាម​ច្រករបៀង​, តំបន់​និង​អន្តរជាតិ ក្នុង​ខេត្តបន្ទាយមានជ័យ ហាក់​មាន​ចំនួន​កើនឡើង​។ បើ​គិត​ត្រឹម​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២២ ខិត​ជិត​ចូល​មក​ដល់ ពលករ​ខ្មែរ​បញ្ជូន​ពី​ថៃ​តាម​ច្រករបៀង​, តំបន់​និង​អន្តរជាតិ ក្នុង​ខេត្តបន្ទាយមានជ័យ ហាក់​មាន​ចំនួន​កើនឡើង​។ បើ​គិត​ត្រឹម​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ចុងខែ​មីនា ឆ្នាំ​២០២២​នេះ ។

ហើយ​ពលករ​ខ្មែរ​បញ្ជូន​ពី​ថៃ​តាម​ច្រក​នានា ក្នុង​ខេត្តបន្ទាយមានជ័យ រួម​មាន ៖ ច្រក​កិច្ចព្រមព្រៀង​រវៀង ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​ខេត្ត​ស្រះ​កែវ ថៃ (MOU) គឺ​ច្រករបៀង​អូរ​បី​ជាន់ ក្នុងស្រុក​អូរ​ជ្រៅ​, ច្រករបៀង ក្នុងស្រុក​ម៉ា​ឡៃ​, ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ជិត​៣៧០០​នាក់​។ ក្នុង​ចំណោម​ពលករ​ទាំងនេះ ក៏​មាន​ស្ត្រី​១៥១៦​នាក់ កុមារ​៤៨៣​នាក់ និង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​ជិត​២០​នាក់​ផង​ដែរ (​ក្នុង​នោះ​ស្រី​១០​នាក់​) ។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ផ្នែក​ទទួល​ពលករ​បញ្ជូន​ពី​ប្រទេស​ថៃ នៅ​ខេត្តបន្ទាយមានជ័យ​។

ហើយ​រាល់​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ គេ​ឃើញ​មាន​មន្ត្រី​ជំនាញ​ផ្នែក​ច​ត្តា​ឡី​ស័ក បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ពលករ​យ៉ាង​តឹង​រឹង ប៉ុន្តែ​ទីតាំង​ទទួល​ពលករ​នៅ​ច្រករបៀង​អូរ​បី​ជាន់ ហាក់​មានការ​ធូររលុង ដោយ​មាន​ក្រុម​អ្នកលក់​ស៊ី​ម​ទូរស័ព្ទ​បាន​ពពាក់ពពូន​គ្នា​ជាមួយ​ពលករ​ដែល​វិល​ត្រឡប់​ពី​ថៃ មុន​ក្រុម​ពលករ​ចូល​ទៅ​ដល់ទី​តាំង​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ជំងឺ​កូ​វី​ដ​១៩ ចាប់ផ្តើម​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក ប្រទេស​ថៃ​បាន​ធ្វើការ​បិទ​ច្រក​ទាំងអស់​តាម​បន្ទាត់​ព្រំដែន​ជាប់​កម្ពុជា លើកលែងតែ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​ចំនួន ជា​ពិសេស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​នៅ​បន្ត​ឲ្យ​ចរាចរ​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​ចេញចូល​មក​កម្ពុជា​ជា​ធម្មតា និង​មួយ​រយៈ​ចុង​ក្រោយ​នេះ ច្រក​តំបន់​ទាំង​២​នៅ​ខេត្តបន្ទាយមានជ័យ គឺ​ច្រក​តំបន់​ម៉ា​ឡៃ និង​បឹង​ត្រកួន​ភាគី​ទាំង​២ បាន​បើក​ដំណើរការ​ឲ្យ​រថយន្ត​ថៃ​ចូល​មក​ដឹក​កសិផល​ខ្មែរ ដូច​ដើម​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ