ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ច្នៃប្រឌិត​បង្កើត​ទីតាំង​តូច​ៗ​បញ្ចូល​ក្នុងខ្សែភាពយន្ត​របស់​អ្នកដឹកនាំ​រឿង​ហូ​លី​វូ​ដ

7 ឆ្នាំ មុន

នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ មួយ​ចំនួន​រំលេច​ទីតាំង​ដ៏​អស្ចារ្យ​ដូច​ជា​ប្រាសាទ ជួរ​ភ្នំ និង​ទីក្រុង​ទំនើប​ដ៏​កម្រ​មាន ហើយ​ទស្សនិកជន​យល់​ថា អាច​ជា​រូបភាព​បង្កើត​ឡើង​ពី​កុំព្យូទ័រ ឬ​ជា​រូបភាព​3D​ជាដើម ។

នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ មួយ​ចំនួន​រំលេច​ទីតាំង​ដ៏​អស្ចារ្យ​ដូច​ជា​ប្រាសាទ ជួរ​ភ្នំ និង​ទីក្រុង​ទំនើប​ដ៏​កម្រ​មាន ហើយ​ទស្សនិកជន​យល់​ថា អាច​ជា​រូបភាព​បង្កើត​ឡើង​ពី​កុំព្យូទ័រ ឬ​ជា​រូបភាព​3D​ជាដើម ។ តើ​វា​ដូច​ជា​ការ​យល់​ឃើញ​នោះ​ទេ ?

តាម​ការណ៍​ពិត​ទីតាំង​ទាំងនោះ​គេ​ច្នៃ​ជា​ប្លង់​គំរូតូច​ៗ​ដែល​មើលទៅ​មាន​លក្ខណៈ​ជា​វត្ថុ​ពិត ។ ការ​ច្នៃប្រឌិត​បង្កើត​ប្លង់​គំរូ​ដូច​វត្ថុ​ពិត​ទាំងនោះ​គួរ​ឱ្យ​កោតសរសើរ​ដល់​អ្នកដឹកនាំ​រឿង។ ជាក់ស្តែង​ប្លង់​គំរូ​ទីក្រុង​ទំនើប និង​ប្រាសាទ​ជាដើម បាន​បង្ហាញ​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ខ្លះ​យល់​ថា​ជា​ការ​រចនា​ដោយ​កុំព្យូទ័រ ឯ​ខ្លះ​ទៀត​ឆ្ងល់​ថា​តើ​វា​មាន​ពិត​នៅ​ទីណា?

​ខ្សែភាពយន្ត​មួយ​ចំនួន​ដែល​អ្នក​និពន្ធ​ច្នៃ​ប្រឌិតបង្កើតប្លង់​គំរូ​​ដូចជា ៖

១-រឿង The Fifth Element
២-រឿង Superman Returns
៣-រឿង Para Norman
៤-រឿង Inception
៥-រឿង Batman (1989)
៦-រឿង Harry Potter
៧-រឿង Indiana Jones and the Raiders of the Lost Ark
៨-រឿង Bramdead
៩-រឿង The Grand Budapest Hotel
១០-រឿង The Lord of the Rings
១១-រឿង Superman (1978)
១២-រឿង Goldeneye៕