ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​និង​ម៉ា​ឡេ​ស៊ី គ្រោង​បង្កើត​កំផែង​តាម​ព្រំដែន​ភាគ​ខាងត្បូង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​រត់ពន្ធ​ទំនិញ

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ត្រៀម​ពិភាក្សា​ពី​គម្រោង​សង់​កំផែង​តាម​ព្រំដែន​របស់​ប្រទេស​ទាំង​២ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់ ។ គម្រោង​នោះ​កើត​មាននៅ​មុន​ពេល​លោក

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ត្រៀម​ពិភាក្សា​ពី​គម្រោង​សង់​កំផែង​តាម​ព្រំដែន​របស់​ប្រទេស​ទាំង​២ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់ ។ គម្រោង​នោះ​កើត​មាននៅ​មុន​ពេល​លោក Najib Razak នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​ជា​មួ​​យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ដ្រី​ថៃ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ដដែល​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្ដី​របស់​លោក​ឈី​នា​វុ​ធ សេ​តា​វ៉ា​ត់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ ដែល​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន នៅ​ក្រុង​វៀងចន្ទន៍​របស់​ឡាវ​ថា យុទ្ធសាស្ដ្រ​នៃ​ការ​បង្កើត​កំផែង​នឹង​ស្ថិត​ក្រោម​កិច្ច​ពិភាក្សា​ក្នុងអំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​របស់​លោក Najib ប៉ុន្ដែ​មិនមែន​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទេ ។

«​រ៉​យ​ទ័​រ​» ចុះ​ផ្សាយ​ដោយ​យោង​តាម​ការ​យល់​ឃើញ​របស់​លោក Srisompop Jitpiromsri នាយក​មជ្ឈមណ្ឌល​ឃ្លាំមើល​ស្ថានការណ៍​នៅ​ភាគ​ខាងត្បូង​ថៃ​ថា មាន​២​ករណី​ដែល​ជម្រុញ​ចំណាប់អារម្មណ៍​ដល់​ម៉ា​ឡេ​សុ​ី និង​ថៃ ទាក់ទង​នឹង​ការ​សាងសង់​កំផែង​នៅ​បរិវេណ​ព្រំដែន ។ លោក​បញ្ជាក់​ថា «​ករណី​ដំបូង​គឺ​ការ​បញ្ចប់​លំហូរ​ចូល​នៃ​ទំនិញ​ខុសច្បាប់ រួម​មាន ប្រេង ថ្នាំ​ញៀន ឬ​ការ​ជួញដូរ​មនុស្ស ។ ទី​២ គឺ​ក្រុម​បង្ក​ភាព​ចលាចល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ថៃ រមែង​ឆ្លង​ដែន​ចូល​ទៅ​ម៉ា​ឡេ​សុ​ី ដើម្បី​ប្រើ​ជា​មូលដ្ឋាន​សុវត្ថិភាព​» ។

«​រ៉​យ​ទ័​រ​» បន្ដ​ទៀត​ថា ការ​ជួញដូរ​មនុស្ស និង​លួច​នាំ​ចូល​គ្រឿងញៀន រួម​ទាំង​អាវុធ​ខុសច្បាប់ គឺជា​ឧ​ក្រិ​ដ​កម្ម ដែល​កើត​ឡើងជា​ប្រចាំ​នៅ​តាម​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ ដែល​មាន​ប្រវែង​៦៤០​គីឡូម៉ែត្រ ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Najib នឹង​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្ដិការ​ផ្នែក​សន្ដិសុខ និង​ការ​វិនិយោគ​ជា​ចម្បង ។ ដំណើរ​ទស្សនកិច្ច​របស់​លោក Najib ក្រោយ​ពី​កើត​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ធំ​ចំនួន​៣​លើក​ក្នុង​អំឡុង​ខែសីហា រួម​ទាំង​ហេតុការណ៍​ផ្ទុះ​បន្ដ​គ្នា​នៅ​ក្រុង​ទេសចរណ៍​នៅ​ភាគ​ខាងត្បូង​ថៃ ៕