ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយបណ្តោះទាល់មួយគ្រា លោកតាលោកយាយដែល​រស់នៅដាច់ពីភូមិ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​ ៖ លោកយាយ​​លោកតា​ពីរ​នាក់​ប្តី​-ប្រពន្ធ ​ដែល​​រស់នៅ​ឆ្ងាយ​ដាច់​ពី​គេ ​ក្នុង​ភូមិ​អូរ​អាម ​ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​​បាន​សប្បុរសជន​ម្នាក់​​​យក​អំណោយ​ជូន​ពួក​គាត់ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ខេត្តមណ្ឌលគិរី​ ៖ លោកយាយ​​លោកតា​ពីរ​នាក់​ប្តី​-ប្រពន្ធ ​ដែល​​រស់នៅ​ឆ្ងាយ​ដាច់​ពី​គេ ​ក្នុង​ភូមិ​អូរ​អាម ​ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​​បាន​សប្បុរសជន​ម្នាក់​​​យក​អំណោយ​ជូន​ពួក​គាត់ កាលពី​ពេល​ថ្មី​ៗ​នេះ ។

អ្នកស្រី​ប៉ែន ស្រី​លី​ន និងស្វាមី ព្រមទាំង​ក្រុម​គ្រួសារ​ ​ជា​ម្ចាស់​អំណោយ​បាន​និ​យា​ថា ដោយ​ឃើញ​ស្ថានភាព ​និង​ការ​រស់នៅ​របស់​លោក​តា​​លោកយាយ កំពុង​មានការ​លំបាក​ខ្លាំង ដោយ​ពួក​គាត់​មិន​មាន​​កូនចៅនឹងគេទេ ទើប​អ្នកស្រី​ព្រមទាំង​ក្រុម​គ្រួ​សារ បាន​​នាំ​អំណោយ​បន្តិចបន្តួច​ជូន​គាត់​ គ្រាន់​បាន​ដោះស្រាយ​​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​​មួយរយៈ ។

អ្នកស្រី​​​លី​​ន​បាន​បន្ត​ថា គាត់​បាន​យក​អង្ករ​ចំនួន​​៥០​គីឡូក្រាម, មី​១កេស, ​ទឹកត្រី​២​យួរ, ទឹកស៊ីអ៊ីវ​២​យួរ, ​ទឹក​សុទ្ធ​ ព្រមទាំង​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ ​។

លោក​ម៉ៅ សា​វឿ​ន ប្រជា​ការពារ​ភូមិ​អូរ​អាម​បាន​និយាយ​ថា យាយ​តា​​ខាងលើ​ មានឈ្មោះឃឹម ចាន់ អាយុ​៧០​ឆ្នាំ និង​លោកយាយ ជួន នាង អាយុ​៧១​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា ពួក​គាត់​មិន​មាន​កូនចៅ​រស់នៅ​ជាមួយ​ទេ ។ ពួក​គាត់​​បាន​មក​ធ្វើ​ខ្ទម​នៅ​ឆ្ងាយ​ពី​គេ ​ជិត​កន្លែង​កប់ខ្មោច​២​ ទៅ​៣​ឆ្នាំ​មក​ហើយ ព្រោះ​គាត់​អត់​មាន​ដីធ្លី​នៅ​ជិត​ភូមិ​​​ទេ ហើយ​ដី​ដែល​គាត់​ធ្វើ​ផ្ទះ​នៅ​សព្វថ្ងៃ គឺ​ឃុំ​បានឱ្យ​​គាត់​នៅ ចំណែក​ខ្ទម​របស់​ពួក​គាត់​ស្នាក់​នៅ​ គឺ​អ្នកស្រុក​ជួយ​ធ្វើឱ្យ​គាត់ ។