ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​ឃ្លាំង​អេ​ត​ចាយ​យ៉ាង​សន្ធោសន្ធៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

គ្គិភ័យ​មួយ​បាន​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆាបឆេះ​ក្រដាស់​កាតុង​នៅ​ក្នុង​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង រួម​ទាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្តអគ្គិ​សនី បណ្តាល​ឱ្យ​ឆាបឆេះ​ក្រដាស់កាតុង​នៅ​ក្នុង​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង រួម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ជិត​៣០​គ្រឿង​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់ ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ មាននៅ​ចំណុច​ឃ្លាំង​អេ​ត​ចាយ ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឃ្លាំង​អេ​ត​ចាយ​ខាងលើ សង់​អំពី​ថ្ម​ប្រក់​ស័ង្កសី មាន​ទំហំ​២០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡេ​ង លឹ​ម​អៀង ភេទ​ប្រុស អាយុ​៤២​ឆាំ្ន​។ ហើយ​នៅ​ក្នុង​ឃ្លាំង​នោះ មាន​ស្តុក​អេ​ត​ចាយ​ជា​ច្រើន​តោន ហើយ​នៅ​មុន​ពេល​កើតហេតុ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង ទើប​បណ្ដាល​ឲ្យ​ឆេះ​ក្រដាស់កាតុង​អេ​ត​ចាយ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ជិត​៣០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន សើ្ម​នឹង​១២​ម៉ែត្រគូប​។ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន សើ្ម​នឹង​១៨​ម៉ែត្រគូប​។ រថយន្ត​ពន្លត់​អគ្គិភ័យ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន សើ្ម​នឹង​១២​ម៉ែត្រគូប​។ រថយន្ត​ការិយាល័យ​បង្ការ សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​ចំនួន​១៩​គ្រឿង ប្រើប្រាស់​ទឹក​អស់​៥៧​ឡាន ស្មើនឹង​២២៨​ម៉ែត្រគូប ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ហើយ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ក៏​បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ផង​ដែរ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង និង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ផ្សេង ឬ​មាន​អ្នក​រង​របួស​ដោយសារ​រលាកភ្លើង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ