ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phnom Penh SEZ ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាង​4​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2015

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) ទើបតែ​បាន​បង្ហាញ​ពី​ប្រាក់​ចំណេញ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​មាន​ភាព​មមាញឹក​ក្នុង​ការ​បោះ​ផ្សារភាគហ៊ុន​

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) ទើបតែ​បាន​បង្ហាញ​ពី​ប្រាក់​ចំណេញ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​មាន​ភាព​មមាញឹក​ក្នុង​ការ​បោះ​ផ្សារភាគហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពី​ពេល​ថ្មី​ៗ តំបន់​សេដ្ឋកិច្ច​បាន​បង្ហាញ​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​មាន​ប្រមាណ​៤,១​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ទោះបីជា​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​ប្រែប្រួល និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្ដី ។

លោក ហ្វុ​ង នី​វ៉ា​យ នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បានឱ្យ​ដឹង​ថា បើ​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​សួន​ឧស្សាហកម្ម​នៅ​តែ​មាន​ភាពរឹងមាំ ។ លោក​ថា ៖ « ប្រាក់​ចំណេញ​សុទ្ធ​របស់​យើង​សម្រាប់​ឆ្នាំ​២០១៥ គឺ​ប្រហែល​៤,១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​លទ្ធផល​ល្អ បន្ទាប់​ពី​ការ​រួមចំណែក​ពន្ធ​អា​មេ​រិ​ក ។ យើង​គិត​ថា វិនិយោគិន​របស់​យើង​អាច​មានការ​ពេញចិត្ត ។ ម្យ៉ាងទៀត ថ្វី​ដ្បិតតែ​យើង​នៅ​មាន​ភាព​វ័យក្មេង​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​ឡើង​ផ្សា​រមូល​ប​ត្រ​ក្តី ប៉ុន្តែ​គ្រឹះ​១០​ឆ្នាំ​របស់​យើង​នឹង​ធ្វើ​ឱ្យ​កាន់តែ​ខ្លាំង » ។

លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន​ភ្នំពេញ អេសអីុ​ហ្សិត ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​បើក​កិច្ចប្រជុំ​ថា ៖ « កាលពី​ឆ្នាំ​មុន យើង​បានឃើញ​ពី​បំរែបំរួល​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ចិន​បាន​ធ្លាក់​ចុះ​ជា​បណ្តើរ​ទៅ​វិញ​។ ម្យ៉ាងទៀត ដោយសារ​កំណែទម្រង់​រចនាសម្ព័ន្ធ ការ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងស្រុក និង​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភពលោក ជា​ពិសេស នៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ សួន​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ទូ​ទាំង​តំបន់ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ចុះ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​របស់​យើង​បាន​បង្ហាញ​នូវ​សមត្ថភាព​ដ៏​ឈ្លាសវៃ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងអស់ » ។

លោកនាយក​ប្រតិបត្តិ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ពេលវេលា និង​ថាមពល​ដើម្បី​សម្រេច​បាន​នូវ​យុទ្ធនាការ​ចេញ IPO ក្នុង​គោលបំណង​ចុះបញ្ជី​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ ក្នុងអំឡុងពេល​នោះ ជា​ពេល​ដែល​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ និង​មាន​ក្រុមហ៊ុន​បរទេស​តែ​ប្រាំ​ប៉ុណ្ណោះ​ដែល​បាន​ទិញ​ដី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​សាងសង់​រោងចក្រ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥​។ លោក​ថា ៖ « យើង​កំពុង​បង្កើន​យុទ្ធនាការ​របស់​យើង​ដើម្បី​ទាក់ទាញ​វិនិយោគិន​មក​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អា​មេ​រិ​ក ។ យើង​ចង់​ធ្វើ​ឲ្យ​ការ​ផ្តល់​ជូន​របស់​យើង​មាន​ភាព​ទូលំទូលាយ ដោយ​ការ​ផ្តល់​សេវា​ការងារ​សាងសង់​ដោយ​ផ្ទាល់ បង្កើន​ការ​ផ្តល់​ជូន​ជួល​រោងចក្រ និង​ការ​ពង្រីក​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ទៀត​ដើម្បី​ផ្តល់​ជា​សេវា​សម្រាប់​វិនិយោគិន​របស់​យើង ។ នៅ​ឆ្នាំ​២០២០ យើង​មាន​ទិស​ដៅ​បង្កើន​ការ​លក់​ដី​ដែល​មិន​ទាន់​មាន​គម្រោង​បង្កើន​ប្រាក់​ចំណូល​ឱ្យ​បាន​៥០% » ។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ ក្រុមហ៊ុន​បាន​ផ្តោតអារម្មណ៍​លើ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​របស់​ខ្លួន​នៅ​ប៉ោយ​ប៉ែ​ត គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ប៉ោយ​ប៉ែ​ត​។ លោក​និយាយ​ថា ៖ « ប៉ោយ​ប៉ែ​ត​មា​នទី​តាំងនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​ប៉ុន្មាន​ទេ គឺ​ធ្វើ​ដំណើរ​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ហើយ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​មើលឃើញ​ពី​កំណើន​នៃ​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ទីតាំង​នេះ ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ រួម​ផ្សំ​ជាមួយនឹង​ធនធានមនុស្ស និង​ការ​ចំណាយ​សមរម្យ​, ការ​ចំណាយ​លើ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​កម្រិត​តិចតួច បាន​ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយជា​ចំណុចក្តៅ​ក្នុង​អាស៊ាន​អន្តរ​លំហូរ​ពាណិជ្ជកម្ម ហើយ​ធ្វើ​ឲ្យ​ប៉ោយ​ប៉ែ​ត​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម » ៕