ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អីុ​រ៉ា​ក់​ព្យួរ​ក​អ្នកទោស​ក្រុម IS ចំនួន​36​នាក់

7 ឆ្នាំ មុន

AFP​ផ្សាយ​ថា មានការ​ប្រហារជីវិត​នៅ​ពន្ធនាគារ​ក្នុង​ក្រុង Nasiriyah ខេត្ត DHIQar ប្រទេស​អីុ​រ៉ា​ក់ ក្រោយ​ពី​តុលាការ​សម្រេច​ថា អ្នកទោស​ចំនួន​៣៦​នាក់ ត្រូវ​ប្រហារជីវិត​ពី​បទ​ពាក់ព័ន្ធ​ការ​សម្លា.ប់​រង្គាល កាលពី​ឆ្នាំ​២០១៤ ។

AFP​ផ្សាយ​ថា មានការ​ប្រហារជីវិត​នៅ​ពន្ធនាគារ​ក្នុង​ក្រុង Nasiriyah ខេត្ត  DHIQar ប្រទេស​អីុ​រ៉ា​ក់ ក្រោយ​ពី​តុលាការ​សម្រេច​ថា អ្នកទោស​ចំនួន​៣៦​នាក់ ត្រូវ​ប្រហារជីវិត​ពី​បទ​ពាក់ព័ន្ធ​ការ​សម្លាប់​រង្គាល កាលពី​ឆ្នាំ​២០១៤ ។ ទាំង​៣៦​នាក់​នោះ​ត្រូវ​ព្យួរ​ក​ប្រហារ​វ​ជីវិត ។

នៅ​ឆ្នាំ​២០១៤ ក្រុម​IS បាន​រឹបអូស​យក​បន្ទាយ​កងទ័ព​អីុ​រ៉ា​ក់​នៅ​ក្រុង​Kirkuk ជា​ស្រុក​កំណើត​របស់​អតីត​ប្រធានាធិបតី​សា​ដាម ហ៊ូ​សេន ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១៣០​គីឡូ​ម៉ែត្រ នា​ភាគ​ខាងជើង​ក្រុង​បា​ដា​ដ និង​ចាប់ខ្លួន​ទាហាន​អីុ​រ៉ា​ក់​ប្រហែល​១៧០០​នាក់ ដែល​ព្យាយាម​គេចខ្លួន ហើយ​ក្រោយមក​បង្ខំ​ទាហាន​ចំនួន​៤០០​នាក់ ឱ្យ​ដេក​ផ្កាប់មុខ​តម្រៀប​​គ្នា​នៅ​ក្នុង​ចង្អូរ​គ្មាន​ទឹក និង​ប្រើ​កាំភ្លើង​បាញ់​សម្លាប់ ។ ហេតុការណ៍​នោះ​ក្រុម​IS បាន​ថតរូប​ភាព​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ ហេតុការណ៍​សម្លាប់​រង្គាល​នោះ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​របស់​ក្រុម​IS ចាប់តាំងពី​ក្រុម​ក្បាលរឹង​របស់​ជននិកាយ​ស៊ុន​នី កាន់កាប់​តំបន់​ដ៏​សំខាន់​ដ៏​ធំ​មួយ​នៅ​អីុ​រ៉ា​ក់​នា​ឆ្នាំ​២០១៤ ។

អ្នកនាំពាក្យ​ខេត្ត​DHIQAR និយាយ​ថា ទាហាន​អីុ​រ៉ា​ក់​៤០០​នាក់ ដែល​រង​ការ​សម្លាប់​រង្គាល​ន​នោះ​ភាគច្រើន​ជា​ជននិកាយ​«Siah» ត្រូវ​សម្លាប់​ដោយ​មាន​ញាតិ​មិត្ត បងប្អូន​ចូល​មើល ៕