ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ជាមួយ​គ្នា​១​យប់​ប្ដី​អត់​ដឹង លុះ​ព្រឹក​ឡើង​ដាស់​ឲ្យ​ទៅ​ធ្វើការ ទើប​ដឹង​ផ្អើល​ឆោឡោ

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្ដី​ប្រពន្ធ​១​គូ ក្រោយ​ពី​ធ្វើការ​អស់កម្លាំង ក៏​ហូប​បាយ​ល្ងាច រួច​ក៏​បាន​នាំ​គ្នា​ចូល​គេង​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា បន្ទាប់​​ក៏​លង់លក់​រៀង​ៗ​ខ្លួន​ទៅ​។ លុះ​ព្រឹក​ឡើង បុរស​ជា​ប្ដី​ក្រោក​ពី​ដេក​មុន រួច​បាន​ដាស់​ឲ្យ​ប្រពន្ធ​ក្រោក​ទៅ​ងូតទឹក ដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការ តែ​ប្រពន្ធ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​១​គូ ក្រោយ​ពី​ធ្វើការ​អស់កម្លាំង ក៏​ហូប​បាយ​ល្ងាច រួច​ក៏​បាន​នាំ​គ្នា​ចូល​គេង​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា បន្ទាប់​ក៏​លង់លក់​រៀង​ៗ​ខ្លួន​ទៅ​។ លុះ​ព្រឹក​ឡើង បុរស​ជា​ប្ដី​ក្រោក​ពី​ដេក​មុន រួច​បាន​ដាស់​ឲ្យ​ប្រពន្ធ​ក្រោក​ទៅ​ងូតទឹក ដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការ តែ​ប្រពន្ធ​អត់​ឆ្លើយ ហើយ​អត់​ព្រម​ក្រោក​សោះ ។ ពេល​នោះ បុរស​ជា​ប្ដី​បាន​ចាប់​អង្រួន ទើប​ដឹង​ថា ប្រពន្ធ​ខ្លួន​បាត់​ស្លា​.​ប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា ស្លា​.​ប់​តាំងពី​ពេល​ណា​ឡើយ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​លេខ​B៧ ជាន់​ទី​២ ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​ស្លា​.​ប់​ខាងលើ​មានឈ្មោះ សុត រ៉ា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្ដី​ឈ្មោះ ខៃ លី​ឃុន អាយុ​២៨​ឆ្នាំ មុខរប​កម្មករ​សំណង់ អ្នក​ទាំង​២​មានកូន​ម្នាក់ មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

បើ​តាម​បុរស​ជា​ប្ដី​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ប្រពន្ធ​គាត់​មាន​ជំងឺ​បេះដូង​ជាង​១​ឆ្នាំ​មក​ហើយ មិនតែប៉ុណ្ណោះ​កាលពី​ពេល​ថ្មី​នេះ ជំងឺ​ឧស្សាហ៍​រើ​ឡើង​ធ្វើទុក្ខ​ជា​ញឹកញាប់ ដោយ​មាន​អាកា​រៈដក​ដង្ហើម​អត់​ចង់​ដល់​គ្នា​ឡើយ​។ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​ខ្វះខាត ទើប​ពុំ​បាន​ទៅ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ ម្យ៉ាងទៀត​បើ​ទោះបីជា​មាន​ជំងឺ​ជាប់​ខ្លួន​បែប​នេះ​ក្ដី ក៏​ប្រពន្ធ​គាត់​បាន​បន្ត​ទៅ​ធ្វើ​ការងារ​ជា​ធម្មតា​ដែរ មិន​ដែល​ឈប់​សម្រាក​នោះ​ទេ​។

លោក​ខៃ លី​ឃុន បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយឡែក​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ក្រោយ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ គាត់​និង​ប្រពន្ធ​បាន​ហូប​បាយ​ជុំ​គ្នា​ដូច​សព្វមួយដង​ដែរ​។ បន្ទាប់​មក​ទើប​ចូល​គេង​ជា​ធម្មតា ហើយដោយ​សារ​តែ​ធ្វើការ​ពី​ថ្ងៃ​អស់កម្លាំង​ផង​នោះ គាត់​ក៏​បាន​ដេក​លក់​ទៅ លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​១ ខែមេសា​នេះ គាត់​បាន​ក្រោក​មុន ហើយ​ដាស់​ឲ្យ​ប្រពន្ធ​ក្រោក​ទៅ​ងូតទឹក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ តែ​ប្រពន្ធ​អត់​ឆ្លើយ ហើយ​អត់​ព្រម​ក្រោក​សោះ ពេល​នោះ​គាត់​ជា​ប្ដី​បាន​ចាប់​អង្រួន ទើប​ដឹង​ថា ប្រពន្ធ​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

បុរស​កូន​១​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ទៀត​ថា គាត់​អត់​បានដឹង​ថា តើ​ប្រពន្ធ​ស្លា​.​ប់​តាំងពី​ពេល​ណា​នោះ​ទេ? ហើយ​ខណៈនោះ គាត់​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង​ណាស់ និង​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ឱ្យមក​ជួយ​មើល​។ ពេល​នោះ​ក៏​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​មក គាត់​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​។

បើ​តាម​នគរបាល​ក៏​បាន​ប្រាប់​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​អ្នក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ កម្លាំង​ក៏​បាន​ចុះ​ទៅ​ភ្លាម​ៗ និង​បាន​រាយការណ៍​បន្ត​ជូន​ទៅ​ថ្នាក់លើ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ផ្សេង​ៗ ។ ហើយដោយ​សារ​តែ​បុរស​ជា​ប្ដី ក៏​ដូច​ជា ក្រុម​គ្រួសារ​សាច់ញាតិ​ពុំ​មានការ​ប្ដឹងផ្ដល់​នោះ ទើប​សមត្ថកិច្ច​ប្រគល់​ស​.​ពស្ត្រី​រង​គ្រោះ​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ