ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចេះ​ផ្ញើ​សារ​ពេល​ចូល​ចត​ដោយ​ខ្លួនឯង

7 ឆ្នាំ មុន

រថយន្ត​ស៊េរី​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន​Mercedes មាន​សមត្ថភាព​ផ្តល់​សារ​ដល់​អ្នកបើកបរ​ពេល​ពេល​ចូល​ចត​ដោយ​ខ្លួនឯង ។

នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង

រថយន្ត​ស៊េរី​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន​Mercedes មាន​សមត្ថភាព​ផ្តល់​សារ​ដល់​អ្នកបើកបរ​ពេល​ពេល​ចូល​ចត​ដោយ​ខ្លួនឯង ។

នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ លោក Dieter Zetsche ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត Mercedes បាន​បង្ហាញ​គំរូ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន និង​បាន​ប្រៀបធៀប​រថយន្ត​របស់​ខ្លួន​ទៅ​នឹង ម៉ាស៊ីន​ពេលវេលា​(TIME MACHINE) ។

លោក Zetsche ក៏​មិន​បាន​ប្រកែក​ដែរ​ថា បច្ចេកវិទ្យា​មិន​ទាន់​អាច​បង្វែរ​ពេលវេលា​ឲ្យ​ដើរ​ថយក្រោយ​បាន​នៅឡើយ​ទេ ដូច​ជា​ពេល​យើង​បើកបរ​ក្នុង​រថយន្ត ពេល​ដែល​ចរាចរណ៍​មាន​សភាព​មមាញឹក ។

ក្រុមហ៊ុន Mercedes ជា​ក្រុមហ៊ុន​ផលិត​រថយន្ត និង​បច្ចេកវិទ្យា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ផ្សេង​ៗ ដែល​ខិតខំ​បង្កើត​បច្ចេកវិទ្យា​រថយន្ត​ឆ្លាត​វៃ ដែល​អាច​បើកបរ​ដោយ​គ្មាន​មនុស្ស​គ្រប់គ្រង ។

លោក Zetsche បាន​បង្ហាញ​ពី​ការ​ស្រមើស្រមៃ​របស់​គាត់​ទៅ​លើ​គំរូ​រថយន្ត Mercedes នា​ពេល​អនាគត​ថា ក្រុមហ៊ុន​រថយន្ត Mercedes ជឿ​ថា អ្នក​អាច​ធ្វើ​សកម្មភាព​កាន់តែ​ច្រើន​ជាង​មុន​ក្នុង​រថយន្ត​មួយ​នេះ ។ ក្រុមហ៊ុន​បាន​បំពាក់​កម្មវិធី Microsoft Exchange ជាមួយ​ទិន្នន័យ​ការងារ​របស់​អ្នក​ក្នុង​រថយន្ត ហេតុនេះ​រថយន្ត​នឹង​ដឹង​ពី​កាលវិភាគ​នៃ​ការ​ប្រជុំ ឬ​ការ​ណាត់​ប្រជុំ​តាម​ទូរស័ព្ទ​ទាំង​ពេល​ដែល​លោក​អ្នក​ស្ថិត​លើ​ដង​វិ​ថី​នៅឡើយ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​រថយន្ត​ភ្ជាប់​ទូរស័ព្ទ​ទៅ​អ្នក​ដែល​បាន​ណាត់​ជាមួយ​អ្នក​តែ​ម្តង ។

មួយវិញទៀត​រថយន្ត Mercedes នឹង​បង្ហាញ​ចំណុច​ដែល​អ្នក​ត្រូវ​ចូល​ប្រជុំ​នៅ​កន្លែង​ណា និង​បាន​បង្ហាញ​ផែនទី​លើ​ផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​ទៀត​ផង​។ រថយន្ត​ថ្មី​នេះ​មាន​ភាព​វៃឆ្លាត​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​ទូរស័ព្ទ​ទាក់ទង​គ្នា​ដោយ​យោង​តាម​ទិន្នន័យ​អុ​ី​មែ​ល​របស់​អ្នក ហើយ​ពេល​ដែល​អ្នក​ឲ្យ​រថយន្ត​នេះ​បើកបរ​ដោយ​ខ្លួនឯង កម្មវិធី​ការ​ជជែក​តាម​វី​ដេ​អូ​ក៏​ដំណើរ​ភ្លាម​សម្រាប់​អ្នក ។ ហេតុនេះ​យើង​អាច​ហៅ​វា​បាន​ថា ជា​រថយន្ត​ការិយាល័យ ។

បច្ចេកវិទ្យា​ដែល​បាន​បង្ហាញ​ខាងលើ​ក្រុមហ៊ុន​នឹង​បំពាក់​លើ​រថយន្ត​នា​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ។

ក្រៅពី​បច្ចេកវិទ្យា​ក្នុង​រថយន្ត កៅអី​រថយន្ត​ក៏​ពិសេស​មិនធម្មតា​ដែរ ក្រុមហ៊ុន​បាន​បំពាក់​កៅអី​ពិសេស​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អង្គុយ​មាន​ផាសុកភាព ។ បើ​ទោះជា​អ្នក​ត្រូវធ្វើ​ដំណើរ​វែង​ឆ្ងាយ​យ៉ាងណា​ក៏​ដោយ​។ ក្រៅពី​នេះ​ចំណុច​ពិសេស​មាន​ដូច​ជា អំ​ពូ​ល​ភ្លើង ម៉ាស៊ីន ត្រជាក់ ប្រព័ន្ធ​កម្តៅ ។

ចំណុច​ពិសេស​ចុង​ក្រោយ​របស់​រថយន្ត​ជំនាន់​ថ្មី​របស់ Mercedes គឺ​ការ​ចត​រថយន្ត​ដោយ​ខ្លួនឯង​។​ពេល​នេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ជា​ក្រុមហ៊ុន Bosch ដើម្បី​បំពាក់​កម្មវិធី​ស្វែងរក​ចំណតរថយន្ត​ដែល​នៅ​ក្បែរ​បំផុត​សម្រាប់​ចត ។ នៅ​ពេល Mercedes បំពាក់​បច្ចេកវិទ្យា​នេះ​រួច អ្នក​ដែល​មាន​រថយន្ត​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន មិន​ចាំបាច់​ចំណាយ​ពេលវេលា​ទៅ​រក​កន្លែង​សម្រាប់​ចត​រថយន្ត​ទៀត​ទេ គឺ​មាន​ន័យ​ថា ម្ចាស់​រថយន្ត​អាច​ចត​កន្លែង ដែល​ចង់​ចូល បន្ទាប់​មក​ទៀត​រថយន្ត​ដែល​គ្មាន​មនុស្ស​បើក​នោះ​នឹង​ស្វែងរក​កន្លែង​ចត​ដោយ​ខ្លួនឯង ៕