ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​នៅ​អីុ​តា​លី​មាន​មនុស្ស​អាយុ​វែង​ជាងគេ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

ភាព​លេចធ្លោ​របស់​ភូមិ «Aeciaroli» ក្រៅពី​មាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល គឺ​មានកេរ្តិ៍ឈ្មោះ​ជា «​ភូមិ​ដែល​មាន​មនុស្ស​អាយុ​វែង​ជាងគេ​» ។ បច្ចុប្បន្ន​ភូមិ​ដែល​មាន​មនុស្ស​ប្រហែល​៧០០​នាក់​នោះ

ភាព​លេចធ្លោ​របស់​ភូមិ «Aeciaroli» ក្រៅពី​មាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល គឺ​មានកេរ្តិ៍ឈ្មោះ​ជា «​ភូមិ​ដែល​មាន​មនុស្ស​អាយុ​វែង​ជាងគេ​» ។ បច្ចុប្បន្ន​ភូមិ​ដែល​មាន​មនុស្ស​ប្រហែល​៧០០​នាក់​នោះ គឺ​មាន​អត្រា​ច្រើន​ជាង​១​នាក់​ក្នុង​ចំណោម​១០​នាក់ ឬ​សរុប​មាន​ប្រហែល​៨១​នាក់ គឺជា​ចាស់ជរា មាន​អាយុ​ជាង​១០០​ឆ្នាំ ។ ចំពោះ​អត្រា​នៃ​ការ​កើត​ជំងឺ​បេះដូង ឬ​ជំងឺ​នៃ​ការ​ចង​ចាំ​មាន​ចំនួន​តិច ។

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​Acciaroli មាន​អាយុ​វែង​លើស​១០០​ឆ្នាំ ? កាលពីមុន​លោក​អ៊ែន​ស៊​ល ឃី អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​តឹក​តាង​ថា បញ្ហា​នៃ​ការ​ទទួលទាន​អាហារ​របស់​អ្នក​នៅ​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ ដែល​មាន​ប្រេង​ម្កាក់ ផ្លែ​ឈើ​ស្រស់ និង​ត្រី ជា​អាហារ​សំបូរ​ដោយ​វីតាមីន និង​សារធាតុ​អាហារ​សុទ្ធសាធ ដែល​មាន​ប្រយោជន៍​ដល់​រាង​កាយ​អាច​ជា​កត្តា​សំខាន់​ធ្វើ​ឱ្យ​មនុស្ស​មាន​អាយុ​វែង និង​សុខភាព​ល្អ ។

កាលពី​៦​ខែ​មុន ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​អុ​ី​តា​លី និង​អា​មេ​រិ​ក បាន​សិក្សា​ពី​ការ​មាន​អាយុ​វែង​របស់​បុគ្គល​នៅ​តំបន់​នោះ​រក​ឃើញ​ថា កត្តា​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​អាយុ​វែង​ក្នុងភូមិ Acciaroli គឺ​ការ​មាន​អ៊័​រ​ម៉ូ​ន Adrenomedullin (ADM) នឹង​កាត់​បន្ថយ​សម្ពាធ​ឈាម​ក្នុង​កម្រិត​ទាប ដូច្នេះ​ប​ម្លា​ស់​ទី​របស់​ឈាម​ក្នុង​រាង​កាយ​របស់​មនុស្ស​វ័យ​ចំណាស់​មាន​លក្ខណៈ​ល្អ​ប្រសើរ ។ លើស​ពី​នេះ​ជួយ​ឱ្យ​ខ្លួនប្រាណ​អាច​ទទួល​សារធាតុ​អាហារ​ជា​ប្រយោជន៍​នៅ​ក្នុង​រាង​កាយ និង​បណ្តេញ​ជាតិពុល​បាន​ល្អ ។ ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុម​នោះ​រក​ឃើញ​ថា ចរន្ត​នៃ​ការ​ដុត​បំផ្លាញ​អាហារ​ក្នុង​រាង​កាយ អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​អាយុ​វែង រួម​ទាំង​ការ​មាន​ជីវភាព​រស់នៅ​ល្អ​របស់​អ្នកស្រុក​នៅ​ទីនោះ​ផង ។

មិនតែប៉ុណ្ណោះ​ការងារ ផ្សេង​ៗ​របស់​មនុស្ស​នៅ​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ មានការ​ស្ទូចត្រី ដើរ និង​ធ្វើ​ចម្ការ មាន​ចំណែក​ធ្វើ​ឱ្យ​រាង​កាយ​មាន​ចលនា​ល្អ និង​នាំ​ឱ្យ​មាន​អាយុ​វែង​ផង​ដែរ៕