ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លែឈ្នួលអ្នក​តម្រង់​ជួរ​ចាំទិញ ថ្លៃជាងទូរស័ព្ទ iPhone 7 ទៀត

7 ឆ្នាំ មុន

ក្រុមហ៊ុន Apple នឹង​ចេញ​លក់ iPhone 7 ជា​ផ្លូវការ​តាម​ហាង Apple នា​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ នៅ​ក្នុង​ប្រទេសមួយចំនួន រីឯនៅ​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់វិញ មាន​មនុស្ស​រង​ចាំ​ទិញ​រួច​ទៅ​ហើយ ដោយ​ពួក​គេ​បង្កើត​ជំរំ​ជា​ជួរ​នៅ​ខាងក្រៅ​ហាង

ក្រុមហ៊ុន Apple នឹង​ចេញ​លក់ iPhone 7 ជា​ផ្លូវការ​តាម​ហាង Apple នា​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ នៅ​ក្នុង​ប្រទេសមួយចំនួន រីឯនៅ​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់វិញ មាន​មនុស្ស​រង​ចាំ​ទិញ​រួច​ទៅ​ហើយ ដោយ​ពួក​គេ​បង្កើត​ជំរំ​ជា​ជួរ​នៅ​ខាងក្រៅ​ហាង នៅ​លើ​មហាវិថី នាទី​ក្រុង​ប៊ែ​ក​ឡាំង និង​ញូ​វ​យ៉​ក ។

ក្នុង​ចំណោម​អ្នក​បោះ​តង់ ​ដេកចាំ​ទិញ​ទាំងនោះ មាន​អ្នកខ្លះ​ជា​អ្នក​ស្វែងរក​កម្រៃ ដោយ​ពួក​គេ​ជា​អ្នកស៊ីឈ្នួល​តម្រង់​ជួរ​ជំនួស​អ្នក​ដទៃ​ដើម្បី​ទិញ​ទូរស័ព្ទ iPhone 7 ។

ទិដ្ឋភាព​នៅ​កន្លែង​តម្រង់​ជួរ​តាម​បន្ទាត់លេខរៀង​ រហូត​ចុងបញ្ចប់​នៃ​ជួរ នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក បាន​បង្ហាញ​ថា អ្នក​ចង់បាន​សម្រាប់​កន្លែង​ទី​១៣ ត្រូវ​ចំណាយ​ប្រាក់ ៣០០​ដុល្លារ​អា​មេ​រិ​ក រួម​នឹង​កៅអីអង្គុយ​រង​ចាំ​មួយ ។ ចុះ​សម្រាប់​កន្លែង​លេខ​រៀង​ទី​១​ដល់ទី​១០​វិញ តើ​មាន​តម្លៃ​ប៉ុន្មាន​? ប្រាកដជា​ថ្លៃ​ហើយ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា​ ​អ្នក​ស៊ី​ឈ្នួលម្នាក់អង្គុយនៅលេខរៀងទី១១នៃជួរបន្ទាត់បានឱ្យដឹងថា «បើចង់បានកន្លែងគាត់ ត្រូវចំណាយ៣.០០០ដុល្លារ» គាត់បញ្ជាក់យ៉ាងខ្លីថា «នេះវាជាការងាររបស់ខ្ញុំ!»