ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងលាយឡំ​ខ្យល់​កន្រ្ទា​ក់១ប្រាវ ​ផ្ទះ​និងទ្រព្យសម្បត្តិ​ពលរដ្ឋ​​ខូច​ខាតយ៉ាងដំណំ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ៖ ខ្យល់​​កន្ទ្រាក់​​លាយឡំ​ភ្លៀង ​ផ្គរ​ រន្ទះ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ១៤ខ្នង​ និង​ទ្រ​ព្យស​ម្បិ​ត្ត​ផ្សេង​ៗ​ជាច្រើន​ទៀត​ ។ ហេតុកា​រណ៍​នេះ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃទី៣០ ​មីនា…

ខេត្ត​ក្រចេះ៖ ខ្យល់​​កន្ទ្រាក់​​លាយឡំ​ភ្លៀង ​ផ្គរ​ រន្ទះ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ១៤ខ្នង​ និង​ទ្រ​ព្យស​ម្បិ​ត្ត​ផ្សេង​ៗ​ជាច្រើន​ទៀត​ ។ ហេតុកា​រណ៍​នេះ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃទី៣០ ​មីនា ឆ្នាំ២០២០ ស្ថិត​នៅ​ភូមិ​ចំនួ​ន៣ ឃុំ​ប្ញ​ស្សី​កែ​វ ស្រុក​ព្រែក​ប្រសព្វ​ ។

យោង​តាម​របាយការណ៍​របស់​មេឃុំប្ញស្សី​កែវ​បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាលស្រុក​ព្រែក​ប្រសព្វ​ ជួយឧបត្ថម្ភ​ជា​
បន្ទា​ន់​​​ថា ភូមិ​ចំនួន៣​ក្នុង​ឃុំ​ប្ញស្សី​កែវ​ដែល​រង​ផល​ប៉ះពាល់​រួមមាន÷ ទី១-ភូមិ​បឹ​ង​រៃ​ប៉ះពាល់​ផ្ទះ​ចំនួន៨ខ្នង ខូច​ខាត​ខ្លាំង​​ចំនួន៥ខ្នង ខូចខាត​ឡថ្នាំ​ចំនួន៧ និង​ងាប់​គោ​ចំនួន១ក្បាល និង​របួស១ក្បាល ហើយ​ប៉ះពាល់​សាលារៀន​ចំនួន១ខ្នង​របើក​ក្បឿង បាក់​ដើម​គ​គី​ចំនួន៧ដើម និង​ប៉ះពាល់​ដំបូល​សាលាឆាន់​វត្ត​បឹ​ង​រៃ​ ។ ទី២-ភូមិ​ស្រឡៅ​ដំណាក់​ខូច​ខាត់​ផ្ទះ​ចំនួន១ខ្នង និង​ឡថ្នាំ​ចំនួន២ឡ​ ។ ទី៣-ភូមិ​ស្វាយ​ជុំ​ខូច​ខាត់​ឡថ្នាំ​ចំនួន១ឡ​។

លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​បញ្ជាក់ឲ្យដឹង​ថា នៅ​រសៀល​ថ្ងៃដដែល លោក​និង​នាំ​យក​អំណោយ​សង្រ្គោះ​បន្ទាន់​របស់​ស្រុក​ ដើម្បី​ជួយ​ពួកគាត់​ក្នុង​គ្រួសារ​រួមមាន​ថ​វិកា​ចំនួន១០ម៉ឺន​រៀល អង្ក២៥គឺ​ក្រាម ,មី ,ទឹកត្រី ,ត្រីខ, ស្គរ, អំបិល​។

លោក​អភិបាលស្រុក​បញ្ជាក់​ទៀត​ថា លោក​និង​ស្នើសុំ​ទៅ​កាកបាទក្រហម​ខេត្ត និង​មន្ទីរសង្គមកិច្ច​ខេត្ត​ ដើម្បី​ជួយ​ឧបត្ថម្ភ​ពួកគាត់​បន្ថែ​ម​ទៀត​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ