ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង Central Mall បញ្ចុះតម្លៃ​ជូន​អតិថិជន​រហូត​ដល់​៣០% ចំពោះ​ផលិតផល​មួយ​ចំនួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង​លក់​សម្លៀក ស្បែកជើង កាបូប និង​វ៉ា​លី​ស ម៉ាក​ល្បី​ៗ​មក​ពី​បរទេស Central Mall បាន​ធ្វើការ​បញ្ចុះតម្លៃ​ជូន​អតិថិជន​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ហាង​លក់​សម្លៀក ស្បែកជើង កាបូប និង​វ៉ា​លី​ស ម៉ាក​ល្បី​ៗ​មក​ពី​បរទេស Central Mall បាន​ធ្វើការ​បញ្ចុះតម្លៃ​ជូន​អតិថិជន​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ផ្ទាល់​ដី ច្រកចូល​ផ្លូវ​សម្ដេច​សុធារស ហើយនឹង​បញ្ចុះតម្លៃ​រហូត​ដល់​៣០% ចំពោះ​ផលិតផល​មួយ​ចំនួន ។

បើ​តាម​កញ្ញា ស្រុង ចាន់​រតនា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង Central Mall បានអោយ​ដឹង​ថា ការ​បញ្ចុះតម្លៃ​នេះ ទៅ​តាម​ប្រភេទ​ផលិតផល ដោយ​ខ្លះ​បញ្ចុះ​ត្រឹម​១០% ខ្លះ​ទៀត​បញ្ចុះ​២០%  និង​មួយ​ចំនួន​ទៀត បញ្ចុះតម្លៃ​រហូត​ដល់​៣០% និង​ទៅ​លើ​ផលិតផល​វ៉ា​លី​ស និង​កាបូបស្ពាយ សម្រាប់​អ្នក​ពេញ​និយម​ភាព​ស៊ី​វិ​ល័យ និង​ទាន់សម័យ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​កម្សាន្ត​នានា​ក្នុង និង​ក្រៅ​ស្រុក ។

កញ្ញា​បន្ត​ថា ផលិតផល​ដែល​បញ្ចុះតម្លៃ​សម្រាប់​ឱកាស​ពេល​នេះ មាន​មក​ពី​ប្រទេស​ស្វី​ស និង​សហរដ្ឋអាមេរិក ហើយ​នៅ​ក្នុង​ហាង Central Mall មាន​ជា​ច្រើន​ម៉ាក​សម្រាប់​អតិថិជន​ជ្រើសរើស ដូច​ជា​ម៉ាក Vicorinox ម៉ាក Samsonite ម៉ាក Somsonite Red ម៉ាក American Tourster ព្រមទាំង​ធានា​គុណភាព​ជូន​ដល់​អតិថិជន ចាប់ពី​៣​ឆ្នាំ រហូត​ដល់​១០​ឆ្នាំ​ផង​ដែរ ។ ដោយឡែក​សម្រាប់​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល គ្រាន់តែ​ជាទី​តាំង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់ Central Mall នៅ​ផ្សារ​ទំនើប​អ៊ី​អន​នេះ គឺ​ដើម្បី​អោយ​អតិថិជន​ចូល​ចិត្ត​ប្រើប្រាស់​សម្ភារ​ដែល​មាន​ម៉ាក​ត្រឹមត្រូវ និង​ល្បី​ៗ​ងា​ស្រួយ​ស្វែងរក និង​ដើម្បី​អោយ​អតិថិជន​បាន​ស្គាល់​ម៉ាក​សម្ភារ​នៅ​ក្នុង​ហាង Central Mall ។ ដោយឡែក​សម្រាប់​ទីតាំង​ពិតប្រាកដ​របស់ Central Mall គឺ​មា​នទី​តាំងនៅ​ខាងលិច​ឈៀង​ខាងជើង​ផ្សារ​ធំ​ថ្មី ដូចនេះ​បើ​ចង់បាន និង​មើល​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​អាច​អញ្ជើញ​ទៅ​មើល​ផ្ទាល់​នៅ​ហាង Central Mall ផ្ទាល់​ក៏​បាន ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​ការ​ពេញ​និយម​ការ​ប្រើប្រាស់​សម្ភារ​ដែល​មាន​ម៉ាក​យីហោ ឬ​ហៅ​ថា​ប្រែ​ន របស់​មនុស្ស​សម័យ​ថ្មី​នេះ កាន់តែ​ពេញ​និយម​នោះ ការ​នាំ​ចូល​ផលិត​ផល​ដែល​មាន​ម៉ាក​យីហោ ឬ​ប្រែ​ន​ល្បី​ៗ​ពី​បរទេស​មក​កាន់​ទីផ្សារ​កម្ពុជា​ក៏​កាន់តែ​ច្រើន ដូច​ជា​សម្លៀក​បំពាក់ ស្បែកជើង កាបូបស្ពាយ វ៉ា​លី​ស និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត ។ យ៉ាងណាមិញ​ហាង​Central Mall ក៏​ជា​ហាង​ដែល​នាំ​ចូល​ផលិតផល និង​សម្ភារ​ម៉ាក​យីហោ ឬ​ហៅ​ថា ប្រែ​ន​ល្បី​ៗ​ពី​ប្រទេស​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ ។