ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​​រាជានិយម​ពីរ​បានថ្កោល​ទោស​​ការ​ឈ្លានពាន​​របស់សៀម​​ និង​អំពាវ​នាវ​​​ឱ្យ​អន្តរជាតិ​​ដាក់​​គំនាប​លើ​ប្រទេសសៀម

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណបក្សហ្វ៊ុន​ស៊ីនប៉ិច និងគណបក្ស​​នរោត្តម រណឫទ្ធិ ​បានចេញ​​សេច​ក្តី​​ថ្លែងការណ៍​​របស់ខ្លួនដាច់​ដោយឡែក​​ពីគ្នា​មួយ​ កាលពីថ្ងៃទី​​៧ កុម្ភៈ ឆ្នាំ​២០១១ ដោយបាន​ធ្វើ​ការ​ថ្កោលទោស​​យ៉ាង​​​ដាច់​អហង្ការ​ទៅលើ​ការ​ឈ្លានពាន​​​យ៉ាង​ កំរោល​​របស់កងទ័ពសៀម​​មក​លើ​ទឹកដី និងអធិបតេយ្យ​ភាព​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា កាលពីថ្ងៃទី​​៤ និងថ្ងៃទី​​៥ កុម្ភៈ ២០១១ ​ហើយ​បាន​អំពាវ​នាវ​​ដល់អន្តរជាតិ​​ធ្វើ​ការ​គាបសង្កត់​​ទៅលើ​ប្រទេស​សៀម​ ឱ្យ​បញ្ឈប់​​​មហិច្ឆតា​​ឈ្លានពាន​របស់ខ្លួន​​​មកលើ​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ​គណបក្សហ្វ៊ុន​ស៊ីនប៉ិច និងគណបក្ស​​នរោត្តម រណឫទ្ធិ ​បានចេញ​​សេច​ក្តី​​ថ្លែងការណ៍​​របស់ខ្លួនដាច់​ដោយឡែក​​ពីគ្នា​មួយ​កាលពីថ្ងៃទី​​៧ កុម្ភៈ ឆ្នាំ​២០១១ ដោយបាន​ធ្វើ​ការ​ថ្កោលទោស​​យ៉ាង​​​ដាច់​អហង្ការ​ទៅលើ​ការ​ឈ្លានពាន​​​យ៉ាង​កំរោល​​របស់កងទ័ពសៀម​​មក​លើ​ទឹកដី និងអធិបតេយ្យ​ភាព​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា កាលពីថ្ងៃទី​​៤ និងថ្ងៃទី​​៥ កុម្ភៈ ២០១១ ​ហើយ​បាន​អំពាវ​នាវ​​ដល់អន្តរជាតិ​​ធ្វើ​ការ​គាបសង្កត់​​ទៅលើ​ប្រទេស​សៀម​ឱ្យ​បញ្ឈប់​​​មហិច្ឆតា​​ឈ្លានពាន​របស់ខ្លួន​​​មកលើ​កម្ពុជា ។​
គណបក្ស​​​នរោត្តម រណឫទ្ធិ ​ក៏​បានចេញ​​សេច​ក្តី​​ថ្លែង​ការណ៍​គាំទ្រ​​​ផងដែរ​ចំពោះ​​​គោល​ជំហរ​ដ៏​ត្រឹមត្រូវ​​របស់រាជ​រដ្ឋាភិបាល​​​កម្ពុជា ក្នុង​​ការ​ឆ្លើយ​​​​តប​ចំពោះ​ការ​​ឈ្លានពាន​​ពីសំណាក់​​​កង​ទ័ព​​ថៃ​មក​លើ​​​អធិបតេយ្យ​ភាព​ និង​បូរណ​ភាព​ដែនដី​របស់​កម្ពុជា និង​បាន​គាំទ្រ​​ចំពោះ​ចំណាត់​​ការ​​​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុងការប្តឹង​​ទៅ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អង្គការ​​សហ​ប្រជាជាតិ ។ សេចក្តី​​​ថ្លែង​ការណ៍​​របស់គណ​បក្ស​នរោត្តម រណ​ឫទ្ធិ ចុះថ្ងៃទី​​​៧ កុម្ភៈ ​ដែលកោះសន្តិភាព​​​​ទទួលបាន​​នៅវេលារសៀល​នេះ ក៏បានថ្កោល​ទោស​​ចំពោះ​​នយោបាយ​​ឈ្លានពាន​​ដ៏គឃ្លើន អមនុស្សធម៌​​របស់ថៃ ហើយ​ក៏បាន​កោតសរសើរ​​ដល់​វីរភាព​ដ៏អង់​​អាច​ក្លា​ហាន​​របស់កង​​យោធ​ពល​ខេមរ​ភូមិន្ទ​​កម្ពុជានោះ​ផងដែរ ៕