ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​៨​រូប​ផ្សេង​ទៀត​បន្ត​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អង្គរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតិថិជន​ចំនួន​៨​រូប​ទៀត​ហើយ​ដែល​មានសំណាង​ឈ្នះ​រងា្វ​ន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ពី​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន ដើម្បី​អបអរសាទរ​មេដាយ​មាស​​ដែល​ស្រា​បៀរ​អង្គរ ទើប​

រាជធានី​ភ្នំពេញ ៖  អតិថិជន​ចំនួន​៨​រូប​ទៀត​ហើយ​ដែល​មានសំណាង​ឈ្នះ​រងា្វ​ន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ពី​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន ដើម្បី​អបអរសាទរ​មេដាយ​មាស​​ដែល​ស្រា​បៀរ​អង្គរ ទើប​ទទួល​បាន​ពី​ម៉ុង​សេ​ឡិច​សិន ។ ដើម្បី​បង្ហាញ​ពី​ការ​ឈ្នះ​រង្វាន់​ពិត​របស់​អតិថិជន ក្រុមហ៊ុនស្រា​បៀរ​អង្គរ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន នៅ​ហាង​ហេ​ហេង ស៊ុប​គោ និងសាច់​អាំង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

បើ​តាម​តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​បៀរ​អង្គរ​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅ​ជា​ពណ៌​ក្រហម និង​ពណ៌​និម្មិតសញ្ញា​រង្វាន់​ពណ៌​បៃតង​ចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែ​ច្បាស់​ជាង​មុន​។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​រង្វាន់​ទូរស័ព្ទ Samsung Galaxy A5​ចំនួន​១៦០​រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ Honda Dream ១៦០​រង្វាន់ និង​ទូរស័ព្ទ iPhone 6s ១៦០​រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចែក​ជា​រៀងរាល់ថ្ងៃ​។

អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​លើក​ទី​៤៥ ចំនួន​៨​រូប ក្នុង​នោះ​មាន​៥​រូប ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ស៊េរី​២០១៦ មាន​១-​ឈ្មោះ លី ស៊ា​ន​ហាវ ភេទ​ប្រុស រស់នៅ​ច្បារ​អំពៅ ២-​ឈ្មោះ មុំ ស្រី​រ័​ត្ន ភេទ​ស្រី រស់នៅ​ខណ្ឌ​ឬ​ស្សី​កែវ ៣-​ឈ្មោះ សា​រិ​ន ណា​រ៉ូ ភេទ​ប្រុស រស់នៅ​ខណ្ឌ​ឬ​ស្សី​កែវ ៤-​ឈ្មោះ សាយ វ​ន្នី ភេទ​ប្រុស រស់នៅ​ខណ្ឌ​សែន​សុខ និង​៥-​ឈ្មោះ អ៊​ន កុសល ភេទប្រុស ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ចំណែក​អ្នក​ឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ ទូរស័ព្ទ​ដៃ iPhone 6s ចំនួន​២​រង្វាន់ មាន​ឈ្មោះ ឡឹ​ក ជី​វ័​ន្ត ភេទ​ប្រុស រស់នៅ​ច្បារ​អំពៅ និង​ឈ្មោះ យ៉ា​ន វង ភេទ​ប្រុស រស់នៅ​ខណ្ឌមានជ័យ ។ ចំណែកឯ​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​សាំ​សុង បាន​ទៅ​លើ​ឈ្មោះ ម៉ូត តូ ភេទ​ប្រុស រស់នៅ​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ នឹង​នៅ​តែ​បន្ត​រហូត ដូច្នេះ​អតិថិជន​ដែល​មិន​ទាន់​ឈ្នះ​រង្វាន់​នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ទៀត​។

បើ​តាម​តំណាង​អតិថិជន​ម្នាក់ ក្នុង​ចំណោម​អ្នក​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​លើក​ឡើង​ថា នៅ​ពេល​កន្លង​មក​លោក​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង តែ​លើក​នេះ​លោក​ពិតជា​ហេង​មែន មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ថ្មី​១​គ្រឿង​ពិតប្រាកដ​មែន ដូច​ទៅ​និង​អ្វី​ដែល​ក្រុមហ៊ុន​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក​ជូន​ដល់​អតិថិជន​៕