ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន​ប្រគល់​រង្វាន់​ដល់​អតិថិជន​ឈ្នះ​ក្នុង «​កម្មវិធី​បញ្ចូល​លុយ​ឈ្នះ iPhone 6S»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ទូរស័ព្ទ​ដៃ​ទំនើប​ដល់​អតិថិជន​របស់​ខ្លួន​ចំនួន​៦​នាក់ ដែល​មានសំណាង​ឈ្នះ​ពី​កម្មវិធី​បញ្ចូល​លុយ​ឈ្នះ iPhone 6S សម្រាប់​ខែសីហា​។ ពិធី​ឡើង​កាលពី​ថ្ងៃ​ទី​៨

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ទូរស័ព្ទ​ដៃ​ទំនើប​ដល់​អតិថិជន​របស់​ខ្លួន​ចំនួន​៦​នាក់ ដែល​មានសំណាង​ឈ្នះ​ពី​កម្មវិធី​បញ្ចូល​លុយ​ឈ្នះ iPhone 6S សម្រាប់​ខែសីហា​។ ពិធី​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ ក្រោម​វត្ដមាន​លោក ញិ​ន ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន ។

កម្មវិធី​បញ្ចូល​លុយ​ឈ្នះ iPhone 6S នេះ បាន​រក​ឃើញ​អ្នកមាន​សំណាង​ទាំង​៦​នាក់ ក្រោយ​ពី​ការ​ចាប់ឆ្នោត​២​លើក ដែល​លើក​ទី​១ ត្រូវ​បាន​ប្រារឰ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ មាន​ចំនួន​៣​នាក់ និង​លើក​ទី​២​មាន​ចំនួន​៣​នាក់​។

អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​មក​ពី​បណ្ដា​រាជធានី​-​ខេត្ដ​ចំនួន​៦​នាក់ រួម​មាន ១-​បងស្រី អំ​ប៉ូ​ល ពៅ ខេត្តរតនគិរី ២-​បងស្រី គឹ​ម ឆេ​ង​អន ខេត្តកណ្តាល ៣-​បងប្រុស សុខ លី​ហួរ ខេត្តពោធិ៍សាត់ ៤-​បងប្រុស លី វួ​ច​លាង ខេត្តកំពង់ធំ ៥-​បងប្រុស ផេង ផឿ​ន ខេត្តឧត្តរមានជ័យ និង​៦-​បងស្រី ប៉ូ​ល សុ​វ​ណ្ណា​រ៉ា ខេត្តកំពង់ស្ពឺ​។

ក្រោម​ទឹកមុខ​ញញឹមញញែម​អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ប​ញ្ជូ​ល​លុយ​ទាំង​៦​នាក់ បាន​ថ្លែង​ពី​អារម្មណ៍​រំភើប​រីករាយ​ថា ពួក​គេ​ពិតជា​សប្បាយ​ចិត្ដខ្លាំង​ដោយ​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន​ដែល​តែងតែ​ផ្ដល់​ឱកាស​ឈ្នះ​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​។

អ្នកស្រី អំ​ប៉ូ​ល ពៅ នៅ​ខេត្ដ​រន​គិរី បាន​និយាយ​ថា «​ខ្ញុំ​រំភើប​ណាស់​។ ខ្ញុំ​មិន​ធ្លាប់​គិត​ថា បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ​អី​ល្អ​យ៉ាងនេះ​ទេ​។ សុំ​អរគុណ​មិត្ដ​ហ្វូ​ន​ដែល​ឲ្យ iPhone 6S ខ្ញុំ​មួយ​គ្រឿង​»​។

ឆ្លើយ​តប​នឹង​ការ​ជឿ​ទុកចិត្ដ​លើ​សេវា​ទូរស័ព្ទ​ឈានមុខ​របស់​មិត្ដ​ហ្វូ​ន លោក​អគ្គនាយករង ញិ​ន ឌិន​ថន ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ ក៏​នៅ​បន្ដ​ប្ដេជ្ញា​ចិត្ដ​ខិតខំ​ផ្ដល់​អតិថិជន​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ បូក​បន្ថែម​នឹង​រង្វាន់​លើកទឹកចិត្ដ​សម្រាប់​អ្នក​អតិថិជន​មានសំណាង​ថែម​ទៀត​ផង​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ក្នុង​ការ​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន គ្រប់​ក្បាល​លេខ​ស៊ី​ម​ទាំងអស់​។

គួរ​បញ្ជាក់​ថា កម្មវិធី​ចាប់​រង្វាន់​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ទៅ​កាន់​អតិថិជន​ទាំងអស់​ដែល​បាន​ជ្រើសរើស និង​គាំទ្រ​បណ្តាញទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន​សម្រាប់​ការ​ប្រើប្រាស់​។