ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះ​អ្នកមាន​គរ​លុយ​ជិត​1​លាន​ដុល្លារក្នុង​មង្គលការ​សម្រាប់​ជូន​ឪពុក​ម្តាយក្មេក

7 ឆ្នាំ មុន

វែ​ប​សាយ​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនកំលោះ​ឈ្មោះ​ឈិ​ន ជា​កូនប្រុស​របស់​អាជីវករ​លក់​គ្រឿងសង្ហារិម​នៅ​ក្រុង​ហ្វូ​៊​ចូ​វ ខេត្ត​Fujian បាន​យក​លុយ​៦​លាន​យាន់ ឬ​ប្រហែល​ជិត​១​លាន​ដុល្លារ

វែ​ប​សាយ​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនកំលោះ​ឈ្មោះ​ឈិ​ន ជា​កូនប្រុស​របស់​អាជីវករ​លក់​គ្រឿងសង្ហារិម​នៅ​ក្រុង​ហ្វូ​៊​ចូ​វ ខេត្ត​Fujian បាន​យក​លុយ​៦​លាន​យាន់ ឬ​ប្រហែល​ជិត​១​លាន​ដុល្លារ ដាក់​គរ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ត្រៀម​ប្រគល់​ជូន​ឪពុក​ម្តាយក្មេក​ជា​រង្វាន់​ដែល​លើក​កូនស្រី​រៀប​ការ​ជាមួយ​គេ ។

អាពាហ៍ពិពាហ៍​នោះ​កូនកំលោះ​-​ក្រមុំ​យក​រថយន្ត​ទំនើប​ចំនួន​៧​គ្រឿង​ចត​ចោល​នៅ​ខាង​មុខ​រោងការ​សម្រាប់​ហែហម​ដល់​ពួក​គេ​បង្ហាញ​ពី​ការ​មានទ្រព្យ​ស្តុកស្តម្ភ ។ ពិធី​មង្គលការ​នោះ​រៀបចំ​ទទួលភ្ញៀវ​ទាំង​បងប្អូន ញាតិ​មិត្ត និង​មិត្តភក្តិ​៥០​តុ ។ ចំពោះ​ភ្ញៀវ​ជា​មិត្តភក្តិ​ប្រកប​ជំនួញ​ដូច​គ្នា​ចងដៃ​មិន​តិច​ជាង​៥០០​យាន់​ទេ ៕