ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន LG នៅ​តែ​បន្ដ​សប្បុរសធម៌​នៅ​ក្នុង​សង្គម

7 ឆ្នាំ មុន

ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន GGear គឺជា​ដៃគូ​យុទ្ធសាស្ដ្រ​តែ​មួយ​ក្នុង​ការ​ចែកចាយ​ផលិតផល LG នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​មានឈ្មោះ​បោះ​សំឡេង​

ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន GGear គឺជា​ដៃគូ​យុទ្ធសាស្ដ្រ​តែ​មួយ​ក្នុង​ការ​ចែកចាយ​ផលិតផល LG នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​មានឈ្មោះ​បោះ​សំឡេង​ទូ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មិន​ថែម​តែ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន LG តែងតែ​ចូលរួម​គ្រប់​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​មិន​ថា ទី​ជិត ឬ​ឆ្ងាយ ជា​ពិសេស​តំបន់​ដាច់​ស្រយាល​ប្រជាជន​មាន​ជីវភាព​ក្រក្រី និង​ខ្សត់ខ្សោយ ។

ក្រុមហ៊ុន LG តែងតែ​គិត​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​មិន​ថា ការ​រួមចំណែក​ក្នុង​សង្គម ឬ​សកម្មភាព​មនុស្សធម៌​នានា ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​11 ខែ​ក​ញ្ញ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន LG Electronic និង​ក្រុមហ៊ុន GGear បាន​ចូល​រូ​ម​ចំណែក​ក្នុង​សង្គម​ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទីពោ  ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ​។  ដោយ​មានការ​ចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​ចំនួន​3.767​នាក់ បាន​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ។

យើង​នៅ​តែ​បន្ដសកម្មភាព​មនុស្សធម៌​ជា​រៀង​រាល់​ខែ មិន​ថា ទី​ជិត ទី​ឆ្ងាយ តំបន់​ដាច់​ស្រយាល ជា​ពិសេស​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​។ រាល់​ការ​ជាវ​ផលិតផល LG ដូច​បាន​បរិច្ចាគ​ថវិកា​ចូលរួម​ចំណែក​ក្នុង​សង្គម ។