ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងភ្នំពេញ បន្ត​ហាមឃាត់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏ មិន​ឲ្យ​ធ្វើ​បាតុកម្ម​ខុសច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​ច្រើន​លើក ច្រើន​សារ មិន​អនុញ្ញាត​ឱ្យ​ក្រុម​បាតុករ ដែល​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​ច្រើន​លើក ច្រើន​សារ មិន​អនុញ្ញាត​ឱ្យ​ក្រុម​បាតុករ ដែល​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា វើ​ល​ដ៏ ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ខុសច្បាប់ នៅ​តាម​ដងផ្លូវ​សាធារណៈ ចិញ្ចើម​ផ្លូវ សួនច្បារ
សាធារណៈ និង​ទី​សាធារណៈ​ផ្សេង​ទៀត ហើយ​ក៏​បាន​ប្រើប្រាស់​វិធានការ​អប់រំ ជា​បន្តបន្ទាប់​ទៅ​លើ​ក្រុម​បាតុករ ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត ។

ចំពោះ​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​សារ​ជា​ថ្មី ដល់​ក្រុម​បាតុករ ត្រូវ​អនុវត្ត​តាម​នីតិវិធី ដែល​មាន​ចែង​ក្នុង​មាត្រា​៥ ជំពូក​ទី​២ នៃ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី “​ក្រុម​បុគ្គល​ណា
ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទី​សាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី រាជធានី ឬ​ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ ។

ករណី​នេះ​កន្លង​មក​ក្រុម​បាតុករ បាន​ទទួល​ការ​បកស្រាយ​ច្បាប់​ខុស ក្នុង​ន័យ​បំភាន់​សាធារណ​មតិ តាម​ការ​នឹកឃើញ​របស់​ខ្លួន​ថា សកម្មភាព​របស់​ខ្លួន​ជា​ការ​ធ្វើ​កូដកម្ម​ទៅ​វិញ តែ​សកម្មភាព​ពិត​របស់​ពួក​គាត់ គឺ​ធ្វើការ​ប្រមូលផ្ដុំ លើក​បដា និង​ប្រើ​ឧគ្ឃោសនាសព្ទ​ចល័ត ស្រែក​ទាមទារ នៅ​តាម​ដងផ្លូវ​សាធារណៈ ចិញ្ចើម​ផ្លូវ​សួនច្បារ​សាធារណៈ និង​ទី​សាធារណៈ​ផ្សេង​ទៀត​តាំងពី​ដើម​រៀង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ