ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង និង​ស្រោច​សុគន្ធវារី ព្រះ​គ្រូ​ចៅអធិការ និង​គ្រូសូត្រស្តាំឆ្វេង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រី​រដ្ឋបាល​រាជធានី មន្ត្រី​សង្ឃ ពុ​ទ្ឋ​បរិស័ទ

រាជធានី​ភ្នំពេញ  ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រី​រដ្ឋបាល​រាជធានី មន្ត្រី​សង្ឃ ពុ​ទ្ឋ​បរិស័ទ អាជ្ញាធរ​ទូ​ទាំង​ខណ្ឌ​ច្បារ​អំពៅ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ធ្វើ​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី និង​ប្រកាស​តែងតាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​និរោធ​រង្សី ព្រះ​អគ្គ​ញាណ ស្រេង សុខា និង​គ្រូសូត្រស្តាំ ឆ្វេង​ផង​ដែរ​។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ  បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​តែងតាំង ព្រះ​អគ្គ​ញាណ ស្រេង សុខា ជា​ព្រះ​ចៅអធិការ​វត្ត​និរោធ​រង្សី នា​ពេល​នេះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រួបរួមសាមគ្គី ឯកភាព ទាំង​ពុទ្ធចក្រ ទាំង​អាណាចក្រ បង្កើត​បានជា​កម្លាំង​សរុប​មួយ​ដ៏​ធំធេង​ក្នុង​ចំណោម​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ឈាន​ទៅ​រួម​គ្នា​ថែរក្សា​ការពារ លើកកម្ពស់​គុណ​តម្លៃ​ព្រះពុទ្ធ​សាសនា និង​រួមចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

លោក​បន្ត​ថា យើង​ទាំងអស់​គ្នា​ពិតជា​ដឹង​ច្បាស់​ថា ព្រះពុទ្ធ​សាសនា គឺជា​សាសនា​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​របស់​យើង​ជា​យូរលង់​ណាស់​មក​ហើយ ព្រះពុទ្ធ​សាសនា​បាន​ប្រមូលផ្ដុំ​បាន​នូវ​កម្លាំង​ប្រកបដោយ​សីលធម៌​ល្អ ផ្តល់​ឲ្យ​សង្គម​ទាំងមូល និង​បាន​ដិត​ជាប់​ក្នុង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តរៀង​មក ហើយ​ព្រះពុទ្ធ​សាសនា មានការ​រីក​ចម្រើន ឬ​ធ្លាក់​ចុះ​ទៅ​តាម​សភាពការណ៍​នៃ​ប្រទេស​ជាតិ​។ លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែង​ថា ខណ្ឌ​ច្បារ​អំពៅ មាន​២៤​វត្ត ក្នុង​នោះ​គណៈមហានិកាយ​ចំនួន​២២​វត្ត និង​គណៈធម្មយុត្តិកនិកាយ​ចំនួន​២​វត្ត ព្រះសង្ឃ​សរុប​១២៤១​អង្គ​។

ដោយឡែក វត្ត​និរោធ​រង្សី មាន​ព្រះសង្ឃ​សរុប​ចំនួន ៨៨​អង្គ គណៈកម្មការ​វត្ត អាចារ្យវត្ត​១៩​នាក់ សីល​វ័​ន្ត សីលវត្តី​៦​នាក់ សិស្ស និស្សិត ស្នាក់​នៅ​ចំនួន​១០​នាក់​។ លោក​បន្ត​ថា  ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ ក្នុង​ខណ្ឌ​ច្បារ​អំពៅ បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​កិត្តិយស​ព្រះពុទ្ធ​សាសនា ឲ្យ​កាន់តែ​មាន​ភាព​ថ្លៃថ្នូ​រុងរឿង ដោយ​ការ​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​ឱវាទ​ផង​ដែរ ៕