ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​យិ​ន​ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ ទទួល​បានការ​កោតសរសើរ​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ គណៈប្រតិភូ​មក​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ចំនួន​១៩​នាក់ ដឹកនាំ​ដោយ​នាយក​វិទ្យាស្ថាន​លោក ប៊ុ​ន ភា​រុន បាន​អ​ញ្ចើ​ញ​ទស្សនកិច្ច​រោងចក្រ​ដំឡើងរថយន្ដ​ហ៊ី​យិ​ន​ដាយ

ខេត្តកោះកុង ៖ គណៈប្រតិភូ​មក​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ចំនួន​១៩​នាក់ ដឹកនាំ​ដោយ​នាយក​វិទ្យាស្ថាន​លោក ប៊ុ​ន ភា​រុន បាន​អ​ញ្ចើ​ញ​ទស្សនកិច្ច​រោងចក្រ​ដំឡើងរថយន្ដ​ហ៊ី​យិ​ន​ដាយ និង​សាលាបង្រៀន​ជំនាញ​បច្ចេកទេស​រថយន្ដ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ដើម្បី​ផ្ដល់​លិខិត​ថ្លែងអំណរគុណ​ដែល​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ជូន​ដល់​តំណាង​ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ ម៉ូ​ធ័​រ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​មានការ​ទទួល​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​គណៈ​គ្រប់គ្រង និង​បុគ្គលិក ហ៊ី​យិ​ន​ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ​។

លោក ប៊ុ​ន ភា​រុណ នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កោតសរសើរ​ដល់​ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ ដែល​បាន​ដំណើរការ​អាជីវកម្ម​លក់​រថយន្ដ​ម៉ាក​ហ៊ី​យិ​ន​ដាយ ប្រកបដោយ​ជោគជ័យ​នៅ​លើ​ទីផ្សារ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ ម៉ូ​ធ័​រ ដែល​បាន​រួមចំណែក​ជួយ​ដល់​សង្គម​កម្ពុជា​តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល Hyundai Dream Center នៅ​ក្នុង​វិទ្យាស្ថាន និង​សាលា Hyundai Camko Dream School នៅ​ក្នុង​រោងចក្រ ដោយ​បំពាក់​នូវ​ឧបករណ៍​ទំនើប​ៗ ដើម្បី​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​និស្សិត​បច្ចេកទេស​នូវ​ជំនាញ​ខាង​ផ្នែក​បច្ចេកទេស​រថយន្ដ​យ៉ាង​ច្បាស់លាស់ និង​ថែម​ទាំង​ផ្ដល់​ការងារ​ដល់​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​កន្លង​មក​ទៀត​ផង​។

កិច្ច​សហប្រតិបត្តិការ​នេះ បាន​ជួយ​បង្កើន​សមត្ថភាព​សិស្ស​ដែល​រៀន​នៅ​ក្នុង​វិទ្យាស្ថាន NPIC នូវ​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​បាន​កាន់តែ​ខ្លាំង និង​ជួយ​ពួក​គេ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ពិតប្រាកដ ដែល​បណ្តុះបណ្តាល​ដោយ​គ្រូ​មានបទពិសោធន៍ រួម​ជាមួយនឹង​ការ​អនុវត្ត​ជាក់ស្តែង​តែ​ម្តង​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ​ខេ​ម​កូ​ម៉ូ​ធ័​រ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (Hyundai – NPIC) នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី ពង្រឹង​ទំនាក់ទំនង​រវាង ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ដំណើរការ​ទៅ​ដោយ​រលូន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​ប​ចេ្ច​ក​ទេស​រថយន្ដ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។