ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​២៧ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៥១
-​មានការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​តំបន់​ណេ​វ៉ា​ដា ដោយ​ប្រើ​គ្រាប់បែក​ទំងន់មួយ​តោន ។
​ឆ្នាំ​១៩៦៧
-​ការ​បា.ញ់​បង្ហោះ​យានអវកាស​អា​ប៉ូ​ឡូ​ទី១​ទៅ​កាន់​លំហ​អាកាស​ត្រូវ​ទទួល​ បរាជ័យបណ្ដាល​ឱ្យ​អវកាសយានិក​៣​រូប​ស្លា.ប់ គឺលោក ហូ​ស ហ្កើ​សូម​, អេ​ដ​វើត វ៉ា​យ និងលោក​រូ​ជ័រ ឆា​ហ្វី ហើយ​វា​ជា​យានអវកាសទី​១​ដែល​មាន​មនុស្ស​ជិះ ។

ឆ្នាំ​៩៨
-​អូ​ល​ភី​អើ​ស នី​វា​ត្រេ​អា​នូ​ស បាន​ក្លាយជា​ស្ដេច​ទី​១៣​នៃ​រាជាណាចក្រ​រ៉ូ​ម ។
ឆ្នាំ​១១៤២
-​មេទ័ព​ស្ដេច​សុង​ដ៏​ខ្លាំងពូកែ និង​ល្បីល្បាញ​ម្នាក់ ឈ្មោះ​យី​ហ្វៃ ដែល​បាន​ប្រឆាំងស្ដេច​ជី​ង​ដណ្ដើម​យក​ទីក្រុង​មក​វិញ​នោះ ត្រូវមន្ដ្រី​ក្បត់​ក្នុង​រាជការ​ឈ្មោះ​ជី​នហៃ ប្រើ​ល្បិចបង្ខូច ហើយ​ត្រូវ​បាន​ស្ដេច​សុង​កាត់ទោសប្រហារជីវិត​ទាំង​ខុស​លើ​មេទ័ព​រូប​នោះ ។ មូលហេតុ​គឺ​អំឡុង​ពេល​ធ្វើសឹក​សង្គ្រាមដណ្ដើម​យក​ទីក្រុង​កៃ​ហ្វេ​ង មក​វិញ​ត្រូវ​មន្ដ្រីក្បត់​ញុះញង់​ស្ដេច​សុង​ឈ្មោះ​ហ្គៅ​ហ្សុ​ងសំរេច​បញ្ជា​ឱ្យ​មេទ័ព​យី​ហ្វៃ​ត្រឡប់​ចូល​រាជធានី​វិញ​ដើម្បី​កសាង​សន្ដិភាព​ជាមួយ​ស្ដេចជី​ង ។ ក្នុង​ពេល​ប្រយុទ្ធ​ជិត​ឈ្នះ​ដណ្ដើម​យកទីក្រុង​បាន​វិញ​ទៅ​ហើយ លោក​មេទ័ព​សំរេចបន្ដ​ប្រយុទ្ធ ហើយ​ការ​កោះហៅ​ដោយ​ប្រើស្លាក​បញ្ជា​មាស​មាន​ចំនួន​១២​លើក លោក​មេទ័ព​ក៏​សំរេច​ត្រឡប់​ចូល​រាជធានី​តាម​ការ​កោះហៅតែ​នៅ​ពេល​ចូល​រាជធានី ក៏​ត្រូវ​គេ​ចាប់ខ្លួន និង​កាត់ទោស​ប្រហារជីវិត​ដោយ​មន្ដ្រីក្បត់​ជី​ន​ហៃ ។ មូលហេតុ​ស្លាប់​របស់​មេទ័ពយី​ហ្វៃ នៅ​ពុំ​ទាន់​ច្បាស់​ទេ ខ្លះ​ថា លោកស្លាប់​ក្នុង​ពន្ធនាគារ​ ខ្លះ​ទៀត​ថា ស្លាប់​ដោយគេ​សំលាប់​ក្នុង​ពន្ធនាគារ ។ ចំណែក​មន្ដ្រី ក្បត់​ក្រោយមក​ត្រូវ​កាត់ទោស​ដោយ​ប្រជាពលរដ្ឋ​ទាំង​ប្ដី និង​ប្រពន្ធ ហើយ​គេ​កសាង​រូបសំណាក​លុតជង្គង់​តំណាង​ការ​ដាក់​ទណ្ឌកម្មរហូត​ដល់​បច្ចុប្បន្ន​នៅ​ទីក្រុង​ហាន​ហ្ស៊ូ ។
ឆ្នាំ​១៦០៦
-​ការ​កាត់ទោស​ហ្គា​យ ហ្វេ​កេស និង​អ្នកជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​ត្រូវ​បាន​កំណត់ប្រហារជីវិត​នៅ​ថ្ងៃ​ទី​៣១ មក​រា ពី​បទ​រៀបចំ​ផែនការ​អាក្រក់​ដាក់​បំផ្ទុះ​គ្រាប់បែក​ចង់ សំលាប់​ស្ដេច​ជេ​មទី​១​នៅ​ទីក្រុង​ឡុ​ង ។
ឆ្នាំ​១៧៨៥
-​សាកលវិទ្យាល័យ​ច​ច​ជៀ ត្រូវ​បានបង្កើត​ឡើង ហើយ​វា​ជា​សាកលវិទ្យាល័យរដ្ឋ​ទី​១ នៅ​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៨២៥
-​សភា​សហរដ្ឋអាមេរិក​សំរេច​ឱ្យ​មាន​ដែនដី​សំរាប់​ជនជាតិ​ដើម​អា​មេ​រិ​ក បច្ចុប្បន្ន​ស្ថិតនៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា ។
ឆ្នាំ​១៩១៨
-​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ហ្វាំ​ង​ឡង់ មានការ​ផ្ទុះអាវុធ​ជា​លើក​ទី​១​រវាង​កងទ័ព​ឆ្មាំ “​ក្រហម​” ដែល​មានការ​ជួយ​គាំទ្រ​ពី​ប្រទេសរុ​ស្ស៊ី និង​កងទ័ព​ឆ្មាំ​“​ស​” ដែល​មានការ​គាំទ្រពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ការ​ប្រយុទ្ធ​គ្នាលើក​ដំបូង​នេះ​កើតឡើង​នៅ​ទីក្រុង​វី​ពូ​រី ។
ឆ្នាំ​១៩៣៩
-​យន្ដហោះ​រន្ទះ P-28 របស់​ក្រុមហ៊ុន​ឡុ​កហេ​ដ របស់​អា​មេ​រិ​កបាន​ធ្វើការ​ហោះហើរ​ជាលើក​ទី​១​របស់​ខ្លួន ។
ឆ្នាំ​១៩៤៤
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ការ​គ្រប់គ្រង​របស់​ពួក​ណា​ហ្ស៊ី អា​ល្លឺ​ម៉​ង់​មក​លើ​ទីក្រុងឡេ​នី​នហ្គ្រា​ដ ដែល​មាន​រយៈពេល​៩​00ថ្ងៃ​ត្រូវបាន​បញ្ចប់ ក្រោម​ស្នាដៃ​កងទ័ព​ក្រហមរុ​ស្ស៊ី​។ ការ​ប្រយុទ្ធ​ចុង​ក្រោយកងទ័ព​រុ​ស្ស៊ី ប្រើ​កំលាំង​ទ័ព​៩៣០.០០០​នាក់ ឯ​កងទ័ពអា​ល្លឺ​ម៉​ង់​ប្រើ​កំលាំង​ទ័ព​៧២៥.០០០​នាក់​។ ក្រោយ​ការ​ប្រយុទ្ធកងទ័ព​រុ​ស្ស៊ី​បាន​ស្លាប់ និងបាត់​ខ្លួន ហើយ​ត្រូវ​គេ​ចាប់ខ្លួន​១.០១៧.៨៨១នាក់ របួស និង​ឈឺ​ប្រមាណ​២.៤១៨.១៨៥ នាក់ ក្នុង​នោះ​ប្រជាជន​ទាំងអស់​ក្នុង​ទីក្រុងមាន​៦៤២.០០០​នាក់ ហើយ​ភៀសខ្លួនចេញពី​ទីក្រុង​នេះ​៤០០.០០០​នាក់ ។ ក្នុង​ការរំដោះ​ទីក្រុង កងទ័ព​ក្រហម​រុ​ស្ស៊ី​បាន​ធ្វើ​ឱ្យកងទ័ព​អា​ល្លឺ​ម៉​ង់​ដកថយ​ចំងាយ​៦០​ទៅ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង ។
ឆ្នាំ​១៩៤៥
-​កងទ័ព​ក្រហម​រុ​ស្ស៊ី​បាន​ចូល​រំដោះ​ជន ជាតិ​ជ្វី​ហ្វ នៅ​ជំរំ​ឃុំខ្លួន​នៅ​ប៉ូ​ឡូញ​ពី​ពួក​ណា ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ដោយ​រំដោះ​បាន​ប្រជាជន​ជ្វី​ហ្វ សរុប​៧០.០០០​នាក់ ។
ឆ្នាំ​១៩៥១
-​មានការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​តំបន់​ណេ​វ៉ា​ដា ដោយ​ប្រើ​គ្រាប់បែក​ទំងន់មួយ​តោន ។
ឆ្នាំ​១៩៦៧
-​ការ​បាញ់​បង្ហោះ​យានអវកាស​អា​ប៉ូ​ឡូ​ទី១​ទៅ​កាន់​លំហ​អាកាស​ត្រូវ​ទទួល​បរាជ័យបណ្ដាល​ឱ្យ​អវកាសយានិក​៣​រូប​ស្លាប់ គឺលោក ហូ​ស ហ្កើ​សូម​, អេ​ដ​វើត វ៉ា​យ និងលោក​រូ​ជ័រ ឆា​ហ្វី ហើយ​វា​ជា​យានអវកាសទី​១​ដែល​មាន​មនុស្ស​ជិះ ។
ឆ្នាំ​១៩៦៧

-​ប្រជាជាតិ​ចំនួន​៦០​បាន​ចុះហត្ថលេខាលើ​សន្ធិសញា​លំហ​អវកាស ដែល​ជា​សន្ធិសញ្ញា​ហាមប្រាម​ការ​សាងសង់​មូលដ្ឋាន អាវុធ​នុយក្លេអ៊ែរ ឬ​ទុក​អាវុធ​នុយក្លេអ៊ែរ នៅ​លើ​ភព​ព្រះ​ចន្ទ ឬ​លើ​ដែន​លំហក្នុង​នោះ ប្រទេស​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​ក៏​បាន​ចុះហត្ថលេខា​ដែរ ។
ឆ្នាំ​១៩៧៣
-​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស ដើម្បី​បញ្ចប់សង្គ្រាម​នៅ​វៀតណាម​ត្រូវ​បានធ្វើ​ឡើងជា​ផ្លូវការ​។ ប៉ុន្ដែ​លោក​វរសេនីយ៍ឯកវី​ល្លៀម នូ​ល​ដេ ត្រូវ​បាន​គេ​សំលាប់​នៅ​តំបន់ អាន​ឡុ​ក នៅ​ប៉ុន្មាន​៧​ម៉ោង​មុន​ការ​ចុះ​កិច្ច​ ព្រមព្រៀង​សន្ដិភាពធ្វើ​ឱ្យ​ព្រឹត្ដិការណ៍​នេះក្លាយជា​កំណត់​ត្រា​ចុង​ក្រោយ​នៃ​ការ​ប្រយុទ្ធរបស់​សហរដ្ឋអាមេរិក​នៅ​លើ​ទឹកដី​ប្រទេសវៀតណាម ។
ឆ្នាំ​២០០៧
-​ប្រទេស​កូរ៉េ​ខាងជើង​បាន​ច្រានចោល​ពីព័ត៌មាន​របស់​អង់គ្លេស​ដែល​ផ្សាយ​ថា កូរ៉េបាន​ជួយ​ប្រទេស​អ៊ី​រ៉​ង់​ដើម្បី​រៀបចំ​ការ​សាកល្បង​គ្រាប់បែក​អា​តូ​មិច​។
-​បាតុករ​ប្រមាណ​១០.០០០​នាក់​បាន​ជួបគ្នា​នៅ​មុខ​វិមាន​វ៉ា​ស៊ី​ន​តោនដើម្បី​ទាមទារ​ឱ្យសហរដ្ឋអាមេរិក​ដក​កងទ័ព​ចេញពី​ប្រទេសអ៊ី​រ៉ា​ក់ ៕