ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ នី សុវណ្ណ​មុនី​រ៉េ​ត ប្រកាន់​ជំហរ​ប្រគល់​ឡេ​ប​ថប ទោះ​គ្មាន​និទ្ទេស​ A

7 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​​ជា​ថ្មី​ម្តងទៀត​ សម្រាប់​ល​ទ្ធ​​ផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៦​នេះ​ បានចេញ​​​ជា​ផ្លូវការ​ហើយ ​នៅ​មិន​មាន​​សិស្ស​រូប​ណា​ មាន​ធ្វើ​បាន​ល្អ​នៅ​ខេត្តស្វាយរៀង​ ក្នុង​និទ្ទេស​A ក៏​ព្រះ​គ្រូ​ នី សុវណ្ណ​មុនី​រ៉េ​ត​ គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន ​រាជធានី​ភ្នំពេញ​ នៅ​តែ​រក្សា​ជំហរ​​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​នៅ​ខេត្តស្វាយរៀង​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​១៥​

​រាជធានីភ្នំពេញ ៖ ​​ជា​ថ្មី​ម្តងទៀត​ សម្រាប់​ល​ទ្ធ​​ផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៦​នេះ​ បានចេញ​​​ជា​ផ្លូវការ​ហើយ ​នៅ​មិន​មាន​​សិស្ស​រូប​ណា​ មាន​ធ្វើ​បាន​ល្អ​នៅ​ខេត្តស្វាយរៀង​ ក្នុង​និទ្ទេស​A ក៏​ព្រះ​គ្រូ​ នី សុវណ្ណ​មុនី​រ៉េ​ត​ គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន ​រាជធានី​ភ្នំពេញ​ នៅ​តែ​រក្សា​ជំហរ​​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​នៅ​ខេត្តស្វាយរៀង​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​១៥​រូប​ ប្រគេន​ជូន​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​ ជា​ការ​លើកទឹកចិត្ត​ ។

​យ៉ាងណា​ សម្រាប់​ប្អូន​ៗ​ដែល​ត្រៀមខ្លួន​ចូល​ថ្នាក់​ទី​១២​ថ្មី​ នា​ពេល​ខាង​មុខ គួរ​ត្រៀម​រៀបចំ​រៀនសូត្រ​ជា​បណ្តើរ​ៗ​ យក​និទ្ទេស​ល្អ​នៅ​ឆ្នាំ​ក្រោយ​ តាម​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ចង់​ទត​​ឃើញ​សិស្ស​ស្វាយ​រៀង​ ដែល​ជា​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ ធ្វើ​បាន​ល្អ​ដូច
​ប្អូន​ៗ ​ជា​សិស្ស​ពូកែ​ដទៃ​ទៀត​ ។ ដូច្នេះ ​ត្រូវ​ខំរៀន​បណ្តើរ​​ដោយ​ទ្រង់​នៅ​តែ​មិន​រំលង​ការ​លើកទឹកចិត្ត​ជា​រង្វាន់​នានា​ឡើយ​ ។

ក្នុងនោះ ព្រះអង្គ​បានមានសង្ឃដិកាថា អាត្មាភាព​ ពិតជា​មានការ​សោកស្ដាយ ចំពោះ​សិស្សានុសិស្សខេត្តស្វាយ​រៀង​​យើង​ មិន​អាច​ដណ្ដើម​បាន​និទ្ទេស​ A ពី​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៦​​នេះ​ ។ តែ​បើ​ទោះបី​ល​ទ្ធ​​ផល​យ៉ាងណា អាត្មាភាព​នៅ​តែ​ធ្វើ​តាមការ​សន្យា​​កាលពី​កន្លង​មក​ ។

អាត្មាភាព​ ពិតជា​មានការ​សោកស្ដាយ ចំពោះ​សិស្សានុសិស្សខេត្តស្វាយ​រៀង​យើង​មិន​អាចដណ្ដើម​បាន​និទ្ទេស​A ពី​ការ​ប្រលង​បាក់​ឌុ​ប​ឆ្នាំ​២០១៦​នេះ​។ តែបើ​ទោះបី​ល​ទ្ធផល​យ៉ាងណា អាត្មាភាព​នៅ​តែ​ធ្វើ​តាមការ​សន្យា​ ។ រង្វាន់​កុំព្យូទ័រ Laptop​ថ្មី​១៥ គ្រឿង សម្រាប់​​សិស្ស​ជាប់​បាក់​ឌុ​ប​ពិន្ទុ​ច្រើន​ជាងគេខេត្តស្វាយ​រៀង​ នៅ​តែ​មាន ​។

ការ​សម្រេច​ផ្ដល់​រង្វាន់​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​ ដូច​បាន​រៀបរាប់​ខាងលើ ក៏​ព្រោះតែ​អាត្មាភាព គឺជា​អ្នកមាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​ដូច​គ្នា ដោយ​ចង់​ចូល​លើកទឹកចិត្ត​ដល់​ប្អូន​ៗ ក្មួយ​ៗ ឱ្យខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ក្រុម​គ្រួសារ​ក៏​ដូច​ជា​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន ​។

សូម​បញ្ជាក់​កុំព្យូទ័រ Laptop​ថ្មី​ទាំង​១៥គ្រឿង​នេះ សម្រាប់​តែ​អ្នក​ដែល​ទទួល​បានពិន្ទុ​ច្រើន​ជាងគេ ក្នុង​ខេត្តស្វាយរៀង​ប៉ុណ្ណោះ ដោយ​មិន​គិត​ពី​និទ្ទេស​ឡើយ ហើយ​ក្នុង​ម្នាក់​ទទួល​បាន​១​គ្រឿង​។ ក្រុមការងារ អាត្មាភាពនឹងទាក់ទង​ទៅ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង ដើម្បី​មក​ទទួលរង្វាន់ ក្នុង​ពេល​ឆាប់​ៗ​នេះ​។