ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៤
-​សហភាព​សូ​វៀតបាន​ចាប់ផ្ដើម​ប្រតិបត្ដិការ​បា​ហ្គ្រេ​សិន ប្រឆាំង​អា​ល្លឺ​ម៉​ង់ ។ ប្រតិបត្ដិការ​នេះ​ជា​ពាក្យ​សំងាត់​នៃ​ការ​បោសសំអាត កងទ័ព​អា​ល្លឺ​ម៉​ង់ឱ្យ​ចេញពី​តំបន់​បេ​ឡូ​រូស​សា និង​ប្រទេស​ប៉ូ​ឡូញ​ខាងកើត ។ ទ័ព​សូ​វៀតដែល​ប្រើ​ក្នុង​បេសកកម្ម​នេះ មាន​ចំនួន ១.២៥៤.៣០០​នាក់ រថក្រោះ​២.៧១៥​គ្រឿង កាំភ្លើងយន្ដ​១.៣៥៥​ដើម កាំភ្លើង​២៤.៣៦៣ដើម យន្ដហោះ​៥.៣២៧​គ្រឿង ដើម្បី​ច្បាំងនឹង​ទ័ព​សត្រូវ​ដែល​មាន​៤៨៦.៤៩៣​នាក់ រថក្រោះ​១១៨​គ្រឿងកាំភ្លើងយន្ដ​៣៧៧ដើម កាំភ្លើង​ធំ​២.៥៨៩​ដើម និង​យន្ដហោះ ចំបាំង​៦០២​គ្រឿង ។

ឆ្នាំ​១៦៣៣
-​អង្គ​ជំនុំ​សំរាប់​ប្រៀនប្រដៅ​ខាង​ជំនឿសាសនា (Holy Office) ក្នុង​ទីក្រុង​រ៉ូ​ម បានបង្ខំ​ឱ្យ​អ្នកប្រាជ្ញ​អ៊ី​តា​លី ហ្គា​លី​ឡេ​អូ ហ្គា​លីឡៃ ដក​ទស្សនៈ​របស់​គាត់​ដែល​ថា ព្រះអាទិត្យ​ទេ ដែល​នៅ​ចំ​កណ្ដាល​នៃ​ចក្កវាឡមិនមែន​ផែនដី​ឡើយ ។ ទោះបីជា​បែប​ណាលោក​មិន​ព្រម​ដក​ទស្សនៈ​របស់​លោក​នោះទេ ហើយ​គេ​បាន​សំរេច​ឃុំខ្លួន​លោក​នៅ​ក្នុងផ្ទះ​អស់​មួយ​ជីវិត ។
ឆ្នាំ​១៨៤៨
-​បដិវត្ដ​កម្មករ​នៃ​សាធារណរដ្ឋ​បារាំង​ទី​២ ដែល​បង្កើត​ថ្មីក្រោយ​ការ​ផ្ដួលរំលំ​ស្ដេច​ល្វ៉ី​សហ្វី​លី​ប បាន​កើតឡើង​បន្ទាប់​ពី​បាន​បិទ ណា​តិ​National Workshop ជា​កន្លែង​ផ្ដល់​ការងារដល់​អ្នក​អត់​ការងារ​ធ្វើនៅ​ទី​ក្រុងប៉ារីស​។ ហេតុការណ៍​នេះបណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់១៥.០០០​នាក់ ហើយ​មនុស្ស​១៥.០០០​នាក់ផ្សេង​ទៀត ដែល​ជា​អ្នកទោស​នយោបាយត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អាល់​ហ្សេ​រី​។
ឆ្នាំ​១៨៩៨
-​កង​ម៉ា​រី​ន សហរដ្ឋអាមេរិកបាន​ចូល​ចត និង​បោះជំរំ​នៅ​ប្រទេស​គុយ​បា ក្នុង​ពេល​មានសង្គ្រាម​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៩០៦
-​ទង់ជាតិ​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ត្រូវ​បានសភា​អនុម័ត ។
ឆ្នាំ​១៩១៨
-​មាន​គ្រោះថ្នាក់​រថភ្លើង​រអិល​ចេញពី​ផ្លូវនៅ​ទីក្រុង​ហាម​មូ​នរដ្ឋ​ឥណ្ឌា​យ៉ា​ណា សហរដ្ឋអា​មេ​រិ​ក បាន​សំលាប់​មនុស្ស​៨៦​នាក់ និង របួស​១២៧​នាក់ ។
ឆ្នាំ​១៩៤០
-​ប្រទេស​បារាំង​ត្រូវ​បង្ខំ​ឱ្យ​ចុះហត្ថលេខាបញ្ចប់សង្គ្រាម​ជាមួយ​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅក្នុង​ព្រៃ Compiegne បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់វាយ ដណ្ដើម​បាន​ទឹកដី​ភាគ​ខាងជើង​របស់​បារាំងមក ។ ការ​ចុះហត្ថលេខា​នៅ​ក្នុង​ព្រៃ​នេះ គឺជា​ការ​សំរេចចិត្ដ​របស់​ហ៊ី​ទ្លែ​រ ដើម្បី​បង្ហាញ​ថា នៅ​ទី​នេះ​អា​ល្លឺ​ម៉​ង់​ធ្លាប់​បាន​ចុះហត្ថលេខាពេល​ចាញ់​សង្គ្រាមលោក​លើក​ទី​១​ម្ដង តែពេល​នេះ​គឺ​ខុស​គ្នា ។
-​កងទ័ព​អា​ល្លឺ​ម៉​ង់ បាន​ចាប់ផ្ដើម​ធ្វើការឈ្លានពាន​សហភាព​សូ​វៀត​តាម​រយៈ​បេសកកម្ម​បារ​បា​រូស​សាដោយ​ប្រើ​ទ័ព​ប្រមាណ​៤,៥ លាន​នាក់ ក្នុង​នោះ​មាន​កងទ័ព​ម៉ូតូ៦០០.០០០​នាក់ ទ័ព​សេះ​៧៥០.០០០​នាក់ លើ​ខ្សែ​ព្រំដែន​ដែល​មាន​ប្រវែង​២.៩០០​គីឡូ ម៉ែត្រ ហើយ​នេះ​ជា​ការ​ឈ្លានពាន​យោធា​ដ៏​ធំបំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​សង្គ្រាម ។
-​មានការ​បះបោរ​នៅ​លី​ទុ​យ​អា​នីដែលស្ថិត​នៅ​ក្រោម​សហភាព​សូ​វៀត ស្រប​ពេលដែល​ទ័ព​អា​ល្លឺ​ម៉​ង់ចូល​ឈ្លានពាន​សហភាពសូ​វៀត ។ នៅ​ពេល​នោះ​មាន​រដ្ឋាភិបាល​មួយបាន​បង្កើត​ឡើង​ដោយ​មាន​តែ​ទីក្រុង​ពីរសំរាប់​គ្រប់គ្រង​ប៉ុណ្ណោះ គឺ​ទីក្រុង​គូ​ណាស និងវី​ល​នូ​អ៊ិ​ន​។ រដ្ឋាភិបាល​លី​ទុ​យ​អា​នី​នេះ បង្កើតឡើង​សំរាប់​ប្រឆាំង​សូ​វៀត និង​ប្រកាស​ឯករាជ្យ តែ​ក្រោយមក​អា​ល្លឺ​ម៉​ង់ ក៏​ដណ្ដើម​បាន ហើយ​ពេល​នោះ​ប្រជាជន​លី​ទុ​យ​អា​នី បានស្វាគមន៍​ទ័ព​អា​ល្លឺ​ម៉​ង់ ព្រោះ​សង្ឃឹមថា នឹងបាន​ឯករាជ្យ​មក​ដល់​ដៃ​ខ្លួន តែ​មិន​ដូច​បំណង ឡើយ ហើយ​រដ្ឋាភិបាល​នេះ​ក៏​រលាយ​ដោយខ្លួនឯង​ក្នុង​រយៈពេល​មួយ​ខែ​ក្រោយមក ។
ឆ្នាំ​១៩៤៤
-​សហភាព​សូ​វៀតបាន​ចាប់ផ្ដើម​ប្រតិបត្ដិការ​បា​ហ្គ្រេ​សិន ប្រឆាំង​អា​ល្លឺ​ម៉​ង់ ។ ប្រតិបត្ដិការ​នេះ​ជា​ពាក្យ​សំងាត់​នៃ​ការ​បោសសំអាត កងទ័ព​អា​ល្លឺ​ម៉​ង់ឱ្យ​ចេញពី​តំបន់​បេ​ឡូ​រូស​សា និង​ប្រទេស​ប៉ូ​ឡូញ​ខាងកើត ។ ទ័ព​សូ​វៀតដែល​ប្រើ​ក្នុង​បេសកកម្ម​នេះ មាន​ចំនួន ១.២៥៤.៣០០​នាក់ រថក្រោះ​២.៧១៥​គ្រឿង កាំភ្លើងយន្ដ​១.៣៥៥​ដើម កាំភ្លើង​២៤.៣៦៣ដើម យន្ដហោះ​៥.៣២៧​គ្រឿង ដើម្បី​ច្បាំងនឹង​ទ័ព​សត្រូវ​ដែល​មាន​៤៨៦.៤៩៣​នាក់ រថក្រោះ​១១៨​គ្រឿងកាំភ្លើងយន្ដ​៣៧៧ដើម កាំភ្លើង​ធំ​២.៥៨៩​ដើម និង​យន្ដហោះ ចំបាំង​៦០២​គ្រឿង ។
ឆ្នាំ​១៩៧៦
-​សភា​ប្រទេស​កា​ណា​ដា បាន​លុប​ចោលទោស​ប្រហារជីវិត​ក្នុង​ប្រទេស ។
ឆ្នាំ​២០០៣
-​មាន​ដុំ​ទឹកកក​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក បាន​ធ្លាក់​នៅ​ទីក្រុង​អូ​រ៉ូ​រ៉ា រដ្ឋ​ណេ​ប្រាស​ស្ការ សហរដ្ឋអាមេរិក ។
ឆ្នាំ​២០០៤
-​អ្នកបកប្រែ​ជាតិ​កូរ៉េ​ខាងត្បូង​ឈ្មោះ គី​ម ស៊ុន​អ៊ី​ល ដែល​ត្រូវ​បាន​ពួក​ក្រុម​យោធាអ៊ិ​ស្លា​ម​អ៊ី​រ៉ា​ក់​ចាប់​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០០៤ ត្រូវ​បាន​គេ​កាត់​ក្បាល​សំលាប់​នៅក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ ក្នុង​បេសកកម្ម​សាសនាគ្រិស្ដ ។
ឆ្នាំ​២០០៥
-​តុលាការយោធា​អ៊ី​តា​លី នៅ​ទីក្រុង​ឡា ស្ពេ​ស៊ី បាន​កាត់ទោស​អតីតមន្ដ្រី​ណា​ហ្ស៊ី​អា​ល្លឺម៉​ង់​១០​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សំលាប់​ប្រជាជន​ស៊ី​វិល​៥៦០​នាក់ ក្នុង​តំបន់​តូ​ស្គេ​នអំឡុង ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​២០០៦
-​ប្រទេស​ជប៉ុន​បាន​បញ្ជូន​នាវា និង​យន្ដហោះ ដើម្បី​តាមដាន​កា​រវិ​វ​ឌ្ឍ​ក្នុង​ប្រទេសកូរ៉េ​ខាងជើង ស្រប​ពេល​ដែល​ប្រទេស​នេះរៀប​ចំការ​សាកល្បង​អាវុធ​មី​ស៊ី​ល​រយៈចំងាយ​ឆ្ងាយ ។
ឆ្នាំ​២០០៨
-​មាន​មនុស្ស​ប្រមាណ​១៥៥​នាក់ ក្នុង ប្រទេស​ហ្វីលី​ពី​នបាន​ស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ ដោយ​ខ្យល់ព្យុះ​ទី​ហ្វុ​ន​ហ្វេ​ន​សេន ។
ឆ្នាំ​២០០៩
-​នេះ​ជា​លើក​ទី​១ ក្នុង​រយៈពេល​១៣៦​ឆ្នាំ ដែល​សភា​បារាំង​បាន​កោះ​ប្រជុំ​នៅ​ក្នុង​វិមានវែ​រ​សៃ ក្នុង​ទីក្រុង​វែ​រ​សៃ ដើម្បី​ស្ដាប់​ការ​ថ្លែង សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​នី​កូ​ឡាសា​កូ​ហ្ស៊ី ៕