ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​សពន្លះ​​ឡិច​ស៊ី​ស បង់លុយ​​ជាង​៧ពាន់​ដុល្លារ​យក​ឡាន​បញ្ចប់រឿង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រថយន្ត​ឡិច​ស៊ី​ស RX.400h បាន​បុក​រថយន្ត​ឡិច​ស៊ី​ស ​RX.300 ពេញទំហឹង ​បណ្តាល​ឱ្យ​ខូច​ខាត​ធ្ងន់ ហើយ​បាន​ទទួលស្គាល់​កំហុស​បាន​ ព្រម​បង់លុយ​ជាង​៧.០០០​ដុល្លារ​ហើយ​យក​ឡាន​ដែល​ខូច​តែ​ម្តង ដើម្បី​បញ្ចប់រឿង

ខេត្តបន្ទាយមានជ័យ​ ៖ រថយន្ត​ឡិច​ស៊ី​ស RX.400h បាន​បុក​រថយន្ត​ឡិច​ស៊ី​ស ​RX.300 ពេញទំហឹង ​បណ្តាល​ឱ្យ​ខូច​ខាត​ធ្ងន់ ហើយ​បាន​ទទួលស្គាល់​កំហុស​បាន​ ព្រម​បង់លុយ​ជាង​៧.០០០​ដុល្លារ​ហើយ​យក​ឡាន​ដែល​ខូច​តែ​ម្តង ដើម្បី​បញ្ចប់រឿង ។ ហេតុការណ៍​បុក​គ្នា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​សាលា​អុ​ិ​ន​តាំ​ព្រំប្រទល់​ស្រុក​អូរ​ជ្រៅ និង​ក្រុង​សិរី​សោភ័ណ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា រថយន្ត​ឡិច​ស៊ី​ស RX.300 ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2A.5455 បាន​ដឹក​កេស​ទំនិញ​ពេញ​ផ្នែក​ខាងក្រោយ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ហើយ​ក៏​មាន​រថយន្ត​ឡិច​ស៊ី​ស​RX.400h ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AQ.8272 បាន​បើកបរ​ប​ញ្ជ្រា​សទិស​គ្នា​ពី​កើតមក​លិច​ហើយ​បាន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ដែល​បើក​ស្រប​ទិស​គ្នា​ពីមុខ​ទើបបាន​ជ្រុល​ទៅ​បុក​ពេញទំហឹង រថយន្ត​ឡិច​ស៊ី​ស​RX.300 បណ្តាល​ឱ្យ​បែក​កង់​ខាងស្តាំ​ទាំង​២​នៅ​លើ​ទ្រូងផ្លូវ​ខាងត្បូង​នៅ​ចំ​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ ចម្ងាយ​ប្រមាណ​ជិត​៤០០​ម៉ែត្រ ពី​រថយន្ត​ឡិច​ស៊ី​ស RX.400h ដែល​ធ្លាក់​ពី​ចិញ្ចើម​ផ្លូវ​ខាងជើង​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​អូរ​ជ្រៅ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​វាស់វែង និង​សម្រួល​ចរាចរណ៍​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បង្ក​ដោយ​រថយន្ត​ឡិច​ស៊ី​ស​RX.400h ដែល​បើក​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​RX.300​ពេញទំហឹង​ក្នុង​ចំណែក​ផ្លូវ​របស់​ខ្លួន តែ​សំណាង​គ្មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​ធ្ងន់ធ្ងរ​។ ក្រោយ​វាស់វែង​ហើយ​សមត្ថកិច្ច​ត្រូវ​យក​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ស្រាយ​គ្នា​តាម​ច្បាប់ ។

រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២​បាន​ទទួល​ព័ត៌មាន​ថ្មី​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គ្នា​នេះ ត្រូវ​បាន​ដោះស្រាយ​គ្នា​បញ្ចប់រឿង​ហើយដោយ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​RX.400h ជា​មន្ត្រីរាជការ​បាន​ទទួលកំហុស​ក្នុង​ការ​បើកបរ​ដោយ​ព្រម​បង់ថ្លៃ​សង​ជា​សំណង​ជាង​៧.០០០​ដុល្លារ​ឱ្យទៅ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​RX.300 ហើយ​ប្រគល់​រថយន្ត​ឡិច​ស៊ី​ស​RX.300​នេះ​មក​ខាង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​RX.400h ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ