ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG K10LTE មាន​វត្ដ​មាននៅ​លើ​ទីផ្សារ​ហើយ ! !

7 ឆ្នាំ មុន

ក្រុមហ៊ុន GGear ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់មុខ​នៅ​ផលិតផល​ម៉ាក់ LG ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ហាញខ្លួន​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយទៀត គឺ LG K10 LTE ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត

ក្រុមហ៊ុន GGear ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់មុខ​នៅ​ផលិតផល​ម៉ាក់ LG ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ហាញខ្លួន​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយទៀត គឺ LG K10 LTE ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត 4G និង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស និង​គុណ​ស​ម្បិ​ត្ត​ជា​ច្រើន ពេល​នេះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន LG K10LTE មាន​វត្ដមាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ​។

LG K10 LTE គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​ទំហំ​អេ​ក្រង់​ធំ​រហូត 5.3 អ៊ី​ញ FHD ដូច​ទៅ​និង LG K10 ដែរ គ្រាន់តែ LG K10 LTE មាន​ទំហំ​កាមេរ៉ា​ខាងក្រោយ 13 MP ដែល​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់ និង​មាន​លឿន​ល្បឿន​ដែល​អាច​ចាប់​រូបភាព​បាន​យ៉ាង​រហ័ស ព្រមទាំង​បូក​រួម​ជាមួយ​កាមេរ៉ា​ខាង​មុខ 5 MP ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ងាយ​ស្រួ​ស​ក្នុង​ការ​ថត រូប Selfie ហើយ​ក៏​មាន  Flash ជួយ​ជំនួយ​ពន្លឺ​ក្នុង​ការ​ថតរូប ទោះបីជា​លោក​អ្នក​ស្ថិត​នៅ​ទី​ក​ន្លែ​ក​ងងឹត ឬ​កន្លែង​ដែល​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថតរូប​ភាព​បាន​ស្រស់​ស្អាត ។ LG K10 LTE នេះ​ផង​ដែរ  ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា  Octa- Core ល្បឿន 1.2 GHz  Android ជំនាន់ Marshmallow 6.0   រួម​ជាមួយ​ទំហំ RAM 2 GB ព្រមទាំង​មាន​មេ​ម៉ូ​រី 16 GB ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់ ហើយ​ជាមួយ​ថ្ម 2300 mAh  កាន់​ថ្ម​បាន​យូរ និង​អាច​ដោះ​ដូរ​ថ្ម​បាន​ភ្លាម​ៗ យ៉ាង​រហ័ស​ទាន់ចិត្ត ។  កាន់តែ​ពិសេស ទៅ​ទៀត LG K10 LTE  ក៏​អាច​ប្រើ​ជាមួយ​និង​បច្ចេកវិទ្យា  អ៊ី​ន​ធើ​រ​ណេ​ត 4G ដែល​មាន​ល្បឿន​លឿន ដើម្បី​ជំនួយ​ក្នុង​ការ​លេង​ក​ម្ស​ន្ត​របស់​លោក​អ្នក​បាន​ថែម​ទៀត​។

មិនតែប៉ុណ្ណោះ LG K10 LTE  ក៏​មាន​អេ​ក្រង់​ធំ ព្រមទាំង​អាច​ប្រើ​បាន​ស៊ី​ម​2  ថ្ម​កាន់​បាន​យូរហើយ​ព្រមទាំង​មាន​តម្លៃ​សមរម្យ ។  សូម​អតិថិជន​ទាំងអស់​អញ្ជើញ​មក​ទស្សនា និង​ធ្វើការ​តេស៍​សាកល្បង​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី LG K10 LTE  នៅ​គ្រប់​សាខា LG BrandShop និង​កុំ​ភ្លេច​សាកសួរ​រក​ប័ណ្ណធានា​ពី​ក្រុមហ៊ុន​។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ 023 222 699