ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុជ​ចូល​បង្គន់​រាវរក​ទូរស័ព្ទ​ឱ្យ​មិត្តភក្តិ​ជាប់​ងើប​មិន​រួច

7 ឆ្នាំ មុន

សារព័ត៌មាន «VG Nyheter» របស់​ន័​រ​វែ​ស កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៦ ផ្សាយ​ថា លោក Cato Berntsen Larsen អាយុ​២០​ឆ្នាំ បាន​ស្ម័គ្រចិត្ត​ចុះ​រាវ​ទូរស័ព្ទ​របស់​មិត្តភក្តិ​ដែល​ធ្លាក់​ទៅ​ក្នុង​បង្គន់​ចាស់​មួយ​នៅ​ក្រុង

សារព័ត៌មាន «VG Nyheter» របស់​ន័​រ​វែ​ស កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៦ ផ្សាយ​ថា លោក Cato Berntsen Larsen អាយុ​២០​ឆ្នាំ បាន​ស្ម័គ្រចិត្ត​ចុះ​រាវ​ទូរស័ព្ទ​របស់​មិត្តភក្តិ​ដែល​ធ្លាក់​ទៅ​ក្នុង​បង្គន់​ចាស់​មួយ​នៅ​ក្រុង Drammen ភាគ​ខាងត្បូង​ប្រទេស​ន័​រ​វែ​ស ។ បង្គន់​នោះ​ជា​បង្គន់​អង្គុយ​មាន​ធុង​សម្រាប់​រក្សា​ទុក​វត្ថុ​កខ្វក់​តាំងពី​ឆ្នាំ​១៩៩០ បច្ចុប្បន្ន​មាន​ប្រើប្រាស់​តិចតួច​នៅ​ទី​សាធារណៈ ។

លោក Larsen ឱ្យ​ដឹង​ថា លោក​មាន​មាឌតូច​ជាង​មិត្តភក្តិ​ក៏​ស្ម័គ្រចិត្ត​ចុះ​រាវ​ទូរស័ព្ទ ។ នៅ​ពេល​មុជ​ចូល​រាវ មាន​វត្ថុ​កខ្វក់​ច្រើន​បញ្ចេញ​ក្លិនស្អុយ ព្រមទាំង​មាន​សត្វល្អិត​ច្រើន លោក​យាម​ងើបឡើង ប៉ុន្តែ​ងើប​មិន​រួច ព្រោះ​បង្គន់​ចង្អៀត​ពេក​ធ្វើ​ឱ្យ​លោក​ជាប់​នៅ​ក្នុង​នោះ ។

លោក Larsen ចាត់​ទុក​ថា ជា​បទ​ពិសោធន៍​ដ៏​អាក្រក់ ធ្វើ​ឱ្យ​ឈឺចាប់​ពេញ​ដងខ្លួន ដូច្នេះ​ទៅ​ថ្ងៃក្រោយ​គ្មាន​ថ្ងៃ​ណា​មុជ​ចូល​ក្នុង​បង្គន់​បែប​នោះ​ទៀត​ទេ ។ ក្នុង​ពេល​នោះ​មិត្តភក្តិ​ដែល​រង់ចាំ​នៅ​ខាងលើ​ហាក់ដូចជា​មាន​អារម្មណ៍​ថា មានរឿង​អ្វី​មិនល្អ​កើតឡើង​លើ​មិត្តភក្តិ ក៏​ទូរស័ព្ទ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​ទៅ​ជួយ ។ សមត្ថកិច្ច​បាន​បញ្ជូន​បុគ្គលិក​៤​នាក់​ទៅ​ជួយ ។ ចំណាយពេល​ប្រហែល​១០​នាទី ក្រុម​សង្គ្រោះ​វាយ​បង្គន់​បែក ហើយ​អាច​ជួយ​លោក Larsen បាន​ទាន់​ពេលវេលា ៕