ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ជប៉ុន​អាយុ​73​ឆ្នាំ​ជាប់​ឯតទគ្គ​កម្ម​អ្នក​ហែល​ទឹក​អាយុ​វែង​បំផុត​លើ​លោក

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៦​ផ្សាយ​ថា លោកតា​Toshio Tominaga ជនជាតិ​ជប៉ុន​អាយុ​៧៣​ឆ្នាំ បាន​បង្កើត​ឯតទគ្គ​ពិភពលោក​ជា​អ្នក​ហែល​ទឹក​អាយុ​ច្រើន​បំផុត ដោយ​ហែល​ឆ្លង​ច្រក​សមុទ្រ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៦​ផ្សាយ​ថា លោកតា​Toshio Tominaga ជនជាតិ​ជប៉ុន​អាយុ​៧៣​ឆ្នាំ បាន​បង្កើត​ឯតទគ្គ​ពិភពលោក​ជា​អ្នក​ហែល​ទឹក​អាយុ​ច្រើន​បំផុត ដោយ​ហែល​ឆ្លង​ច្រក​សមុទ្រ «Tsuaaru» នៅ​ភាគ​ខាងជើង​ជប៉ុន ដែល​ជា​ផ្នែក​មួយ​នៃ​ដៃសមុទ្រ​វែង​បំផុត​នៅ​លើ​ពិភពលោក ។

ដៃសមុទ្រ «Tsugaru» មាន​ចំណុច​តូច​ត្រឹម​១៩,៥​គីឡូម៉ែត្រ ប៉ុន្តែ​លោកតា Tominaga ហែល​ទឹកបាន​ចម្ងាយ​៣៨​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង​ដើម្បី​ប្រឆាំង​នឹង​ចរន្តទឹក​ដែល​បោកបក់​ឆ្ពោះទៅ​ទិស​ខាង កើត ។

លោកតា Masayuki Moriya ជា​សមាជិក​ក្នុង​ក្រុម​អ្នក​ទ្រទ្រង់​ការ​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​បញ្ជាក់​ថា លោកតា​Tominaga  អស់កម្លាំង និង​ត្រូវ​ឈប់​សម្រាក​ក្រោយ​ហែល​ទឹក​បង្កើត​ឯតទគ្គ​កម្ម​បាន​ដោយ​ជោគជ័យ ។

លោកតា Tominaga ចាប់ផ្តើម​ចេញដំណើរ​នៅ​វេលា​ម៉ោង​៥ និង​២៨​នាទី​ថ្ងៃ​ទី​៧ កញ្ញា ម៉ោង​នៅ​ក្នុងស្រុក និង​ទៅ​ដល់​គោលដៅ​នៃ​ច្រក  Stugaru នៅ​វេលា​ម៉ោង​៩​និង​៥៨​នាទី ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អ្នក​ហែល​ទឹក​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​បាន​ជោគជ័យ ៕