ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG V20 ដែល​ទើប​ប្រកាស​ចេញ​ថ្មី​ៗ​នេះ មាន​លក្ខណ​ស​ម្ប​តិ្ត​ពិសេស​អ្វីខ្លះ?

7 ឆ្នាំ មុន

ពេល​នេះ​កំពូល​ស្មា​ត​ហ្វូ​ន LG V20 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ណ៍ហើយ ហើយ​អ្វី​ៗ​ដែល​លេចលឺ​កន្លង​មក អំពី​វា​ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​។ LG V10 ដែល​បង្ហាញខ្លួន​កាលពីរ​ឆ្នាំ​កន្លង​ទៅ គឺជា​ស្មា​ត​ហ្វូ​ន​មួយ

ពេល​នេះ​កំពូល​ស្មា​ត​ហ្វូ​ន LG V20 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ណ៍ហើយ ហើយ​អ្វី​ៗ​ដែល​លេចលឺ​កន្លង​មក អំពី​វា​ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​។ LG V10  ដែល​បង្ហាញខ្លួន​កាលពីរ​ឆ្នាំ​កន្លង​ទៅ គឺជា​ស្មា​ត​ហ្វូ​ន​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​សកល​។ ប៉ុន្តែ​អ្វី​ដែល​ជា​កំហុសឆ្គង​មួយ​របស់​ក្រុមហ៊ុន LG នោះ គឺ​ក្រុមហ៊ុន​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បញ្ចេញ​ជំនាន់​ថ្មី​របស់​វា តែ​បែរជា​មក​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន LG G5 ដែល​ធ្វើ​ឲ្យ FAN ត្រកូល «V» មានការ​អន់ចិត្ត​មិន​ស្ទើរ​នោះ​ទេ​។   ដោយឡែក​ក្នុង​ឆ្នាំ 2016 នេះ ក្រុមហ៊ុន LG គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ផង​ដែរ​ជាមួយ LG G5 ដែល​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​លក្ខណសម្បត្តិ​ពិសេស​ដាច់​គេ​ក្នុង​ឆ្នាំ​2016 នេះ ហើយ​សម្រាប់​ពេល​នេះ FAN របស់​ត្រកូល «V» ក៏​បានឃើញ​វត្តមាន​ជំនាន់​ថ្មី​ក្នុង​ត្រកូល​មួយ​នេះ​ផង​ដែរ គឺ LG V20 ដែល​ទើប​ប្រកាស​ចេញ​ក្តៅ​ៗ​កាលពី​ថ្មី​នេះ​។

LG V20 គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សមត្ថភាព កម្មវិធី​កម្សាន្ត និង​កាមេរ៉ា​ថតរូប​។ ហើយ​ព័ត៌មាន​លេចលឺ​កន្លង​មក ហាក់​មាន​ភាព​ផ្ទុយ​ស្រឡះ​ច្រើន​ពី​អ្វី​ដែល LG V20 មាន​។ LG V20 មិនមែន​ជា​ស្មត​ហ្វូ​ន Modular Design ដូច G5 នោះ​ទេ តួរ​ខ្លួន​របស់ LG V20 ស្រោប​ដោយ​លោហៈ​ធាតុ​លាយ​ជាមួយ​ល្បាយ​ផ្លា​ស្ទីក​ប្រភេទ MIL-STD 810G ដែល​ការពារ​ពី​ការ​ឆ្លង​ចរន្ត​ឆក់​បាន​យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត និង​មិន​អោយ​ចម្លង​កំ​ដៅ​ទៀត​ផង​។ វ័ណ្ឌ​ជុំវិញ​តួរ គឺជា​ដែល​អ៊ី​ណុ​ក​មាន​សន្ទះ​ខាងក្រោយ​ផលិត​ពី​សារធាតុ Silicon អាច​ដោះ​ចេញ​បាន​ដោយ​ការ​ចុច​ប៊ូ​តុង​មួយ​នៅ​ចំហៀង​ខាងស្តាំ​របស់​វា​។ ដោយឡែក​សម្រាប់​ថ្ម​របស់​វា​វិញ ក៏​អាច​ដោះ​ចេញ​បាន​ផង​ដែរ ហើយ​រន្ធ​ដាក់​ស៊ី​មកា​ត គឺ​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​សន្ទះ​នេះ​ដែល​ម្តង​។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា LG អាច​នឹង​ដាក់​បន្ថែម​ថ្ម​សា​គួរ​មួយទៀត​សម្រាប់​ដោះ​ដូរ ព្រម​ជាមួយ​ឧបករណ៍​សម្រាប់​សាក​ថ្ម​ផង​ដែរ ដែល​នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ហើយ​ក៏​អាច​កំដរ​ការ​ប្រើប្រាស់​បាន​មួយ​ថ្ងៃ​ពេញ​តែ​ម្តង​។

នៅ​ផ្នែក​ខាងក្រោយ​របស់ LG V20 មាន​បង្កប់​ដោយ  កាមេរ៉ា​ចំនួន​ពីរ​អម​ដោយ​អំ​ពូ​ល Flash ពីរ​គ្រាប់ និង​ស៊ិ​ន​ស័​រ​ចាប់​រូបភាព​ចំនួន​ពីរ​ផង​ដែរ​។ កាមេរ៉ា​របស់ V20 មាន​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល មាន​អាប់​ផា​ច់​ឆ័​រ f/1.8 ដែល​អាច​ចាប់​រូបភាព​បាន​ក្នុង​កម្រិត 78 ដឺ​ក្រេ ភ្ជាប់​ជាមួយ​មុខងារ​ទប់​រំ​ញ័រ​កាមេរ៉ា OIS និង​អម​ដោយ​អំ​ពូ​ល​ភ្លើង​ជំនួយ​ប្រភេទ Hybrid Auto Focus ពីរ​គ្រាប់​។ ចំពោះ​កាមេរ៉ា​មុខ​វិញ គឺ​មាន​ទំហំ 8.0 មេ​ហ្គា​ភិ​ច​សែ​ល មាន​អាប់​ផា​ច់​ឆ័​រ f/2.4 និង​អាច​ថតរូប​បាន​កម្រិត 135 ដឺ​ក្រេ​។ និយាយ​រួម​កាមេរ៉ា V20 គឺ​ដូច​គ្នា​ទៅ​នឹង​កាមេរ៉ា LG G5 ដែរ​។ ផ្ទៃ​ផ្នែក​ខាង​មុខ​វិញ គឺ​បាន​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ថ្មី IPS Quantum ទំហំ 5.7” ដែល​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Quad-HD ជាមួយ​កម្រិត​ភាព​ច្បាស់ 513ppi​។ តាម​ការ​ឲ្យ​ដឹង​ពី LG កញ្ចក់​អេ​ក្រង់​ប្រភេទ​ថ្មី​នេះ អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ជាង​កញ្ចក់​អេ​ក្រង់​ប្រភេទ AMOLED​។

នៅ​ផ្នែក​ខាងលើ​បង្កប់​ដោយ​កញ្ចក់​អេ​ក្រង់​ទី​ពីរ​ដែល​ហៅ​ថា »Strip» ដូច V10 ដែរ ប៉ុន្តែ LG បាន​ធ្វើ​កំណែប្រែ​ច្រើន​នៅ​លើ​កញ្ចក់​អេ​ក្រង់​ទី​ពីរ​នៅ​លើ LG V20 នេះ ដូច​ជា​វា​អាច​បង្ហាញ​ទំហំ​អក្សរ​បាន​ធំ​ច្បាស់​ជាង​អេ​ក្រង់​ទី​ពីរ​របស់ V10 50% និង​មាន​កម្រិត​ភាព​ច្បាស់​ដូច​គ្នា​ទៅ​នឹង​អេ​ក្រង់​ពេញ​របស់​វា​ដែរ គឺ 513ppi​។ LG V20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ «High-End» ដែល​អាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ និង​កំពូល​ស្មា​ត​ហ្វួ​ន​ដទៃ​ដែល​ទើប​ប្រកាស​ចេញ​ថ្មី​ៗ​នេះ​ផង​ដែរ​។

LG V20 ដំណើរការ​លើ​បន្ទះ​ឈី​ប Qualcomm Snapdragon 820 SoC មិនមែន 821 ដូច​ព័ត៌មាន​ដែល​បាន​លើក​ឡើង​កន្លង​មក​ទេ​។ LG V20 ភ្ជាប់​មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន “RAM” ប្រភេទ LPDDR4 ទំហំ 4GB មាន​ម៉េ​មូ​រី​ផ្ទុក​ទិន្នន័យ​ស្រាប់​ក្នុង​ម៉ាស៊ីន​ប្រភេទ UFS ទំហំ 64 GB និង​មាន​ថ្ម​ដែល​អាច​ដោះ​ចេញ​បាន​ទំហំ 3,200mAh ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Qualcomm Quick Charge 3.0​។  LG V20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​ដែល​បាន​ដំណើរការ​ដោយ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ​បំផុត គឺ Android 7.0 Nougat ចេញពី​ប្រអប់ និង​ប្រើ​យួរ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស LG UX 5.0 Plus ហើយ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សម្លេង​ខ្នាត 32bit-Hi-Fi Quad DAC របស់​ក្រុមហ៊ុន ESS Technology ដែល​ជា​ក្រុមហ៊ុន​ផលិត​ឈី​ប​សម្លេង​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​សម្លេង​របស់​វា​បានលឺ​ខ្លាំង​ពីរោះ​រណ្តំ​គ្មាន​គូ​ប្រៀប​។ ក្រៅពី​នេះ LG V20 នៅ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ទ្រនាប់​សំគាល់​ក្រ​យ៉ៅ​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ដូច G5 ដែរ ភ្ជាប់​នូវ​បន្ទះ NFC, ប្លូ​ធូ​ស v4.2, ប្រើ​នូវ​ឈី​ប​ប្រព័ន្ធ​សេវា LTE X12 Cat12 និង​មាន​រន្ធ​ដោត​ចម្លង​ទិន្នន័យ សាក​បញ្ចូល​ថ្ម​ប្រភេទ «C» «USB Type-C»​។

កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​កូរ៉េ​ខាងត្បូង​ក្នុង​ខែកញ្ញា​នេះ​ប៉ុន្តែ​សម្រាប់​ទីផ្សារ​សកល គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើង​យ​ទេ​។ ជម្រើស​មាន​៤​ពណ៌ គឺ ខ្មៅ​ប្រផេះ ទឹកប្រាក់ និង​ផ្កាឈូក​។ ផ្អែក​លើ​គុណសម្បត្តិ​របស់ LG V20 ខាងលើ​នេះ តើ​ប្រិ​យ​មិត្ត​ទាំងអស់​គ្នា​ចាប់អារម្មណ៍​ចង់​ផ្លាស់​ប្តូរ​ទូរស័ព្ទ​មក​ប្រើ LG V20 ដែរ​ឬទេ​មើលទៅ?

http://www.androidauthority.com/lg-v20-specs-price-features-release-date-714928